ការរស់នៅជាប្តីនិងប្រពន្ធនឹងគ្នាមិនមែនជារឿងដែលងាយស្រួលឡើយ ព្រោះទម្លាប់នៃការរស់នៅរបស់អ្នកផ្សេងគ្នា ម្យ៉ាងទៀតនៅពេលដែលអ្នករស់នៅជាមួយគ្នាយូរ មានរឿងមួយចំនួននឹងអាចកើតមានឡើង ហើយរឿងទាំងនេះនឹងធ្វើឲ្យអ្នកឈ្លោះគ្នាយ៉ាងងាយ។ តើមានរឿងអ្វីខ្លះដែលអាចធ្វើឲ្យអ្នកឈ្លោះគ្នា​ហើយអាចបំផ្លាញមនោសញ្ចេតនាអ្នកបាននោះ?

ទំនាក់ទំនងរវាងម្តាយក្មេក និងកូនប្រសារ

មូលហេតុចំបងដែលងាយធ្វើឲ្យអ្នកទាំងពីរឈ្លោះគ្នាបំផុត គឺទំនាក់ទំនងរវាងអ្នក និងម្តាយក្មេក ព្រោះម្តាយក្មេកភាគច្រើនមិនពេញចិត្តនឹងកូនប្រសារឡើយ គេតែងតែរករឿងកូនប្រសារជានិច្ច ដូចនេះបើប្តីអ្នកកាន់ជើងម្តាយរបស់គេ នោះអ្នកទាំងពីរងាយនឹងឈ្លោះគ្នាបំផុត ដូចនេះអ្នកត្រូវតែចេះយកចិត្តម្តាយក្មេកទើបល្អ។

លុយ

នៅពេលដែលអ្នកមានកូន អ្នកត្រូវតែចំណាយលើគេជាច្រើន ហើយថែមទាំងចំណាយទៅលើម្ហូបអាហារ និងរបស់របរប្រើប្រាស់ក្នុងផ្ទះ ថែមទាំងចំណាយទៅលើគ្រួសារទាំងសងខាង ដូចនេះនៅពេលដែលអ្នកទាំងពីររកលុយមិនគ្រប់នឹងចាយ នោះអ្នកទាំងពីរនឹងអាចឈ្លោះគ្នាដើម្បីលុយ។

អប់រំកូន

ការអប់រំកូនក៏អាចធ្វើឲ្យអ្នកទាំងពីរមិនត្រូវគ្នាដែរ ព្រោះមានគំនិតខុសគ្នា ដូចនេះអ្នកមិនត្រូវឈ្លោះគ្នាដោយសារតែរឿងតូចតាចទាំងនេះឡើយ អ្នកអាចអប់រំតាមគំនិតរៀងៗខ្លួនរបស់អ្នកបាន។

ការតុបតែងផ្ទះ

នៅពេលដែលអ្នកត្រូវការជួសជុល ឬតុបតែងផ្ទះម្តងៗ អ្នកត្រូវតែពិគ្រោះយល់បល់គ្នាតាមសម្រួល ដោយមិនត្រូវព្រោះតែរឿងនេះហើយឈ្លោះគ្នាឡើយ។

ទម្លាប់នៃការរស់នៅ

នៅពេលដែលអ្នកចង់កែប្រែទម្លាប់អាក្រក់របស់ស្វាមីអ្នកដូចជាមិនឲ្យជក់បារី ឬផឹកស្រា នោះអ្នកទាំងពីរងាយនឹងមានទំនាស់នឹងគ្នាណាស់ ដោយសារតែស្វាមីអ្នកមិនងាយធ្វើតាមអ្នកឡើយ ដូចនេះអ្នកមិនត្រូវតែងតែរករឿងគេនោះទេ អ្នកត្រូវតែកែតាមសម្រួល បើគេពិតជាស្រលាញ់អ្នកមែន អ្នកមិនបាចើនិយាយច្រើនក៏គេកែដែរ ដូចនេះអ្នកមិនត្រូវព្រោះតែរឿងនេះ ហើយបំផ្លាញមនោសញ្ចេតនាអ្នកទេ៕

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង