ផលវិបាក​នៃ​ជម្ងឺ​រលាក​ខួរក្បាល​គឺ​យោង​ទៅ​តាម​កត្តា​ជា​ច្រើន​ដូច​ជា​អាយុ មូលហេតុ ភាព​ធ្ងន់ធ្ងរ​នៃ​ជម្ងឺ និង​ពេលវេលា​នៃ​ការ​ចាប់ផ្តើម​មាន​ជម្ងឺ​រហូត​ដល់​ការ​ព្យាបាល ។​ករណី​ភាគច្រើន មនុស្ស​ដែល​មាន​ជម្ងឺ​ស្រាល​នឹង​ជា​មក​វិញ​ក្នុង​រយៈពេល​ពីរ​បី​ស​ប្តា​ហ៍ ដោយ​មិន​មាន​ផលវិបាក​អ្វី​យូរអង្វែង ។

ផលវិបាក​នៃ​ជម្ងឺ​ធ្ងន់ធ្ងរ
ការ​គ្រោះថ្នាក់​ទៅ​លើ​ខួរក្បាល​ដោយសារ​ការ​រលាក​អាច​បណ្តាល​មក​ពី​បញ្ហា​មួយ​ចំនួន ។ ករណី​ធ្ងន់ធ្ងរ​ភាគច្រើន​អាច​បណ្តាល​មក​ពី​៖

– ឈប់​ដកដង្ហើម

– សន្លប់

– ស្លាប់

ផលវិបាក​ផ្សេង​ៗ​ទៀត​ប្រហែលជា​កើត​ជាប់​រហូត​ជា​ច្រើន​ខែ​ដូច​ជា​៖
– អស់កំលាំង

– ខ្សោយ

– បញ្ហា​ដល់​សា​តិ​អារម្មណ៍

– ប្រែប្រួល​អត្ត​ច​រិ​ក​ផ្ទាល់ខ្លួន

– បញ្ហា​លើ​ការ​ចង​ចាំ

– អសមត្ថភាព​ខាង​បញ្ញា

– កង្វះ​ខាង​ការ​គ្រប់គ្រង​សាច់ដុំ

– ស្លាប់​មួយ​ចំហៀង​ខ្លួន

– មាន​បញ្ហា​ក្នុង​ការ​ស្តាប់ ឬ​មើល

– មាន​បញ្ហា​ក្នុង​ការ​និយាយ ៕

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង