មាន​មូលហេតុ​ជា​ច្រើន ដែល​ធ្វើ​អោយ​សក់​អ្នក​ជ្រុះ​។ ជាមួយនឹង​មូលហេតុ​ផ្សេង​ៗ​គ្នា វា​តែងតែមាន នូវ​វិធី​ខុស​ៗ​គ្នា​ផង​ដែរ ក្នុង​ការ​ដោះស្រាយ​ជាមួយនឹង​បញ្ហា​ទាំងនេះ ។ កត្តា​មួយ​ចំនួន ដែល​រួមចំណែក ធ្វើ​អោយ សក់​របស់​អ្នក​ជ្រុះ​មាន​ដូច​ជា​៖ កត្តា​តំនពូជ​, ការ​បរិភោគ​សារជាតិ​បំប៉ន មិន​បាន​គ្រប់គ្រាន់​, ជំងឺ​នៃ​គ្រាប់ ឈាម​, ជំងឺ​ទឹកនោមផ្អែម​, ជំងឺ​បេះដូង និង បញ្ហា​របស់​អរ​ម៉ូ​ន ។

ការ​ជ្រុះ​សក់​គឺជា​បញ្ហា​ដ៏​ចំបង​មួយ សម្រាប់​ស្ត្រី និង បុរស​ជា​ច្រើន​នាក់​។ ការ​ជ្រុះ​បាត់បង់ ឬ សក់​របស់​អ្នក​ក្លាយជា​ស្តើង ក៏​អាច​នឹង​បណ្តាល​មក​ពី ការ​បង្ក​រោគ ឬ ការ​រលាក ដែល​អាច​កើត​រួម​មាន​ផង​ដែរ ជាមួយ នឹង​មូលហេតុ ដូចដែល​បាន​រៀបរាប់​មក​ពី​ខាងលើ​នេះ ។ វា​ក៏​អាច​កើត​មាននៅ​ពេល ដែល​ស្ត្រី​កំពុង​ស្ថិត ក្នុង​ដំណាក់កាល​នៃ វ័យ​អស់​រដូវ និង ការ​មាន​ផ្ទៃពោះ ដោយសារ​តែ​មាន​បំរែបំរួល​ចំពោះ​អរ​ម៉ូ​ន កើត​មាន ឡើង​។ សម្រាប់​បុរស គឺ​ពួក​គេ អាច​នឹង​ជ្រុះ​សក់​បាន នៅ​ពេល​ដែល​ពួក​គេ​កាន់តែ​មាន​វ័យ ចំណាស់​។

នៅ​ពេល​ដែល​អ្នក​ចាប់ផ្តើម សម្គាល់​នូវ​ការ​ជ្រុះ​សក់ ឬ ការ​ឡើង​ស្តើង​របស់​សក់​អ្នក ជា​លើក​ដំបូង​នោះ ចូរ​ស្វែងរក​ពី​កត្តា​ធម្មជាតិ​នៃ​បញ្ហា​ទាំងនោះ និង ធ្វើការ​ពិភាក្សា​វា​ជាមួយនឹង​គ្រូពេទ្យ​ជំនាញ សម្រាប់ ទទួល​បាន​នូវ​ជំនួយ និង ជម្រើស​ផ្សេង​ៗ​នៃ​ការ​ព្យាបាល​នេះ ។ វា​ក៏​មាន​ផង​ដែរ​នូវ ក្រែ​ម​សម្រាប់ លាប នៅ​លើ​តំបន់​ដែល​រង​ផល​ប៉ះពាល់​នេះ មាន​ដូច​ជា ៖ Monioxidill ដែល​វា​ជួយ អោយ​សក់ ឆាប់​ដុះ​ឡើង​វិញ ។ វា​មិន​បាន​ជួយ​បំពេញ​នូវ​សក់​ទាំងអស់ ដែល​បាត់បង់​នោះ​ទេ ប៉ុន្តែ​វា​អាច​ជួយ​បង្កើន នូវ​ភាព​ក្រាស់ របស់​សក់​ឡើង​វិញ​បាន​។ Propecia គឺជា​ប្រភេទ​ឱសថ សម្រាប់​ព្យាបាល​បញ្ហា​ជ្រុះ​សក់ ដែល​វា​អាច​មាន ប្រសិទ្ធភាព ខ្លាំង​ជាង Monioxidill ។

សារជាតិ​ប្រូតេអ៊ីន ក៏​មាន​សារៈ​ប្រយោជន៍ ចំពោះ​ការ​រីក​លូតលាស់​ដ៏​ល្អ​របស់​សក់ អ្នក​បាន​ផង​ដែរ​។ ឬ​ស​សក់ ត្រូវការ​សារជាតិ​ប្រូតេអ៊ីន ក្នុង​ការ​ជួយ​បង្កើត​សក់ និង ធ្វើ​អោយ​ពួក​វា​ដុះ​បាន​ឡើង​វិញ​។ កង្វះ​សារជាតិ​ប្រូតេអ៊ីន ក៏​អាច​ជា​មូលហេតុ​មួយ ដែល​ឈាន​អោយ​អ្នក មានការ​ជ្រុះ​សក់ និង មាន​សក់ ស្តើង​បាន​ផង​ដែរ​។ ការ​បន្ថែម​នូវ សារជាតិ​ប្រូតេអ៊ីន​, វីតាមីន និង សារជាតិ​រ៉ែ ទៅ​ក្នុង​របប​អាហារ​របស់ អ្នក គឺ​អាច​ជួយ​បង្កើន​នូវ​លទ្ធភាព នៃ​ការ​រីក​លូតលាស់​របស់​ស​សៃ​សក់​អ្នក​បាន​។

នៅ​ពេល​ដែល​អ្នក ទទួលទាន​អាហារ​មិន​បាន​គ្រប់គ្រាន់ នោះ​សក់​អ្នក នឹង​អាច​ទទួល​នូវ ការ​រង គ្រោះ ។ ដើម្បី​ជម្រុញ​អោយ​សក់​របស់​អ្នក មាន​សុខភាព​ល្អ នោះ​អ្នក​ត្រូវ​បរិភោគ​អាហារ ដែល​មាន​តុល្យ ភាពល្អ ក៏​រួម​ផង​ដែរ នូវ​ការ​ប្រើ​ប្រេង​ម៉ាស្សា ទៅ​លើ​ស្បែក​ក្បាល ដើម្បី​ជួយ​បំពេញ​នូវ អត្ថប្រយោជន៍ បន្ថែម​ទៅ​លើ​ពួក​វា​។ ប្រេង​សម្រាប់​ម៉ាស្សា​ស្បែក​ក្បាល អាច​ផ្តល់​អោយ​អ្នក​នូវ សារជាតិ​បំប៉ន​បន្ថែម ទៅ​កាន់​ឬ​ស​សក់ និង ស្បែក​ក្បាល​របស់​អ្នក​។ ប្រេង​ដែល​អាច​នឹង​ផ្តល់​គុណសម្បត្តិ​ដល់​អ្នក​បាន រួម​មាន​ដូច​ជា​៖ ប្រេង អាល់​មុន និង ប្រេងដូង​។ ពួក​វា​នឹង ជួយ​បង្កើន​នូវ សារជាតិ​បំប៉ន​ដែល​ខ្វះខាត ទៅ​លើស​សៃ​សក់​របស់​អ្នក ។

ជំងឺ​មួយ​ចំនួន​មាន​ដូច​ជា ជំងឺ​ទឹកនោមផ្អែម​, ជំងឺ​លើស​សម្ពាធ​ឈាម និង ជំងឺ​បេះដូង គឺ​អាច​ផ្តល់​ផល ប៉ះពាល់​ដល់ ការ​រីក​លូតលាស់​របស់​សក់​បាន​ផង​ដែរ​។ ការ​ធ្វើ​អោយ​ស្ថានភាព​សុខភាព​របស់​អ្នក មាន​ភាព​ប្រសើរ​ជាង​មុន គឺ​នឹង​អាច​ជួយ​អោយ​សុខភាព​សក់​របស់​អ្នក បាន​រីក​ចំរើន​ជាង​មុន​ដែរ ។ ប្រសិនបើ អ្នក​បាន​រង​គ្រោះ​ពី​ជំងឺ​ណាមួយ ដូចដែល​បាន​រៀបរាប់​មក​ពី​ខាងលើ​នេះ ហើយ​អ្នក កំពុង​ទទួល យក ការ​ព្យាបាល នោះ​អ្នក​នឹង​ទទួល​បាន​នូវ​សុខភាព​សក់​ល្អ​ប្រសើរ​ជាង​នេះ ជាមួយនឹង​ការ ព្យាបាល​នូវ​ជំងឺ ទាំងនេះ​របស់​អ្នក ។

ការ​បន្ថែម​នូវ​របប​អាហារ ដែល​មាននូវ​សារជាតិ​បំប៉ន​សម​ស្រប គឺ​នឹង​អាច​ជួយ​ធ្វើ​អោយ​សុខភាព របស់​សក់​អ្នក មាន​ភាពល្អ​ប្រសើរ​ជាង​មុន ។ ជៀសវាង​នូវ​អាហារ ដែល​មាន​ជាតិ​ស្ករ និង ខា្ល​ញ់ ។ ធ្វើការ កំណត់​នូវ បរិមាណ​ដ៏​ខ្ពស់​នៃ​សារជាតិ​ខ្លាញ់ និង កូ​ឡេ​ស្តេ​រ៉ូ​ល ដែល​វា​នឹង​មិន​ត្រឹមតែ​ផ្តល់​ផល​ប៉ះពាល់ ដល់​សុខភាព​សក់​របស់​អ្នក​នោះ​ទេ វា​ថែម​ទាំង​អាច​ផ្តល់​ផល​អាក្រក់​ដល់ សុខភាព​ទាំងមូល​របស់​អ្នក បាន​ផង​ដែរ​។ ការ​ផ្លាស់​ប្តូរ​នូវ​របប​អាហារ ជា​ប្រចាំ​ថ្ងៃ​របស់​អ្នក អោយ​ជា​ប្រភេទ​អាហារ​ដែល​ផ្តល់ ផល​ល្អ ចំពោះ​សុខភាព គឺ​វា​នឹង​បង្កើន​អោយ​អ្នក នូវ​ឱកាស​នៃ​ការ​មាន​សក់​ដែល​មាន​សុខភាព​ល្អ​។ អាហារ​ដែល ផ្តល់​អោយ​អ្នក​នូវ​សុខភាព​ល្អ គឺ​នឹង​ជួយ​បង្កើន​អោយ​អ្នក មាននូវ​ដំណើរ​ឈាម​រត់​ល្អ ចំពោះ​សុខភាព ស្បែក​ក្បាល និង ស​សៃ​សក់ ៕

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង