១.​ស៊ុប​មាន់
ហេតុ​អ្វី​បានជា​ស៊ុប​មាន់​មាន​ឥទ្ធិពល​បែប​នេះ? ព្រោះ​វា​ត្រូវ​បាន​គេ​ស្គាល់​ថា​ជា​ថ្នាំ Penicillin ពី​ធម្មជាតិ និង​ស្ថិត​ក្នុង​តារាង​ព្យាបាល​បញ្ហា​នេះ​ជា​ខ្ពស់​ជាងគេ​។ ចំពោះ​ស៊ុប​មាត់​ដែល​ក្តៅ​ជួយ​ធ្វើ​អោយ​ខ្យល់​ដង្ហើម​ស្រលះ​ល្អ​។

២.​អាហារ​ក្តៅ និង​ហិល
ម្តេ​ស ឬ​គ្រឿងផ្សំ​ដែល​ហិល​ជួយ​បំបាត់​ការ​តឹង​ច្រមុះ​។ អាហារ​ឥណ្ឌា ឬ​អាហារ​ជាតិ​សាសណា​ផ្សេង​ៗ​ទៀត​ដែល​មាន​គ្រឿងផ្សំ​ទាំងនេះ ឬ​បន្ថែម​ជា​គ្រឿងផ្សំ​ហិល​ៗ​ដល់​អាហារ​សុទ្ធតែ​ជា​ផល​ចំណេញ​បន្ថែម​សម្រាប់​ពួក​គេ​ហើយ​។

៣.​ខ្ទឹមស

ខ្ទឹម​ប្រភេទ​នេះ​ផ្ទុក​ទៅ​ដោយ​ភ្នាក់ងារ Flavoring ដែល​មានឈ្មោះ​ថា Alliin សម្រាប់​ដើរតួ​ជា​ថ្នាំ​បំបាត់​ការ​តឹង​ច្រមុះ​។ ខ្ទឹមស​ក៏​ត្រូវ​បាន​គេ​ជឿ​ថា​ដើរតួ​នាទី​ជា​អង់​ទី​អុក​ស៊ី​ដង់ និង​បំផ្លាញ​រ៉ា​ឌី​កាល់​សេរី ដែល​ជា​មូ​លេ​គុល​អុក​ស៊ី​សែន​បំផ្លាញ​កោសិកា​។

៤. ជាតិ​ទឹក
ការ​ទទួលទាន​ទឹក​ជួយ​ពង្រា​វ​សំបោរ​បាន​។

៥. ផ្លែ​ឈើ​ដែល​មាន​រសជាតិ​ជូរ​ៗ
ចូរ​ទទួលទាន​ផ្លែ​ឈើ​ជូរ​ៗ​ដើម្បី​បង្កើន​ការ​ទទួល​បាន​វីតាមីន C​។ ចូរ​ផឹកទឹក​ក្រូច​សម្រាប់​អាហារ​ពេល​ព្រឹក​, អាហារ​ស​ម្រ​ន​ជា​ប្រភេទ​ផ្លែក្រូច ឬ​បន្ថែម​ក្រូច​ខ្វិច​មួយ​ចំណិត​សម្រាប់​អាហារ​ថ្ងៃត្រង់​។ ការ​ទទួល​បាន​ចំនួន​ដ៏​ច្រើន​នៃ​វីតាមីន C មាន​សារៈសំខាន់​បើសិនជា​អ្នក​ជក់បារី ព្រោះ​ការ​ជក់បារី​ធ្វើ​អោយ​កើតឡើង​ទាំង​ការ​ប្រឈម​នឹង​ជំងឺ​ផ្តាសាយ និង​តម្រូវការ​វីតាមីន​ដើម្បី​ការពារ​ខ្លួន​។

៦. ខ្ញី
មនុស្ស​ជា​ច្រើន​តែង​យក​ខ្ញី​ស្រស់​ៗ​ដើម្បី​ជួយ​ព្យាបាល​ការ​ក្អក និង​ក្តៅខ្លួន​ដែល​ច្រើន​តែ​ទាក់ទង​នឹង​អាកា​រៈ​ផ្តាសាយ​។ អ្នក​ធ្វើ​តែ​ខ្ញី សម្រាប់​ទទួលទាន​បាន​។

៧. វីតាមីន C
ផ្លែ​ឈើ​ជូរ​ៗ​មិន​ត្រឹមតែ​ជា​អាហារ​មាន​វីតាមីន C ខ្ពស់​តែ​មួយ​មុខ​ទេ ប៉ុន្តែ​មើមដំឡូង​, ម្ទេសផ្លោក​ពណ៌​បៃតង​, ស្ត្រ​បឺ​រី និង​ផ្លែ​ម្នាស់​អាច​ជួយ​អោយ​អ្នកប្រឆាំង​នឹង​ជំងឺ​ផ្តាសាយ​បាន​ដែរ​៕

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង