សូម​ជួយ​ចូលរួម​ត្រេកអរ ដែល​អ្នក​មាន​ផ្ទៃពោះ​! សម្រាប់​រយៈពេល​ច្រើន​ខែ​ទៅ​មុខ​ទៀត​អ្វីៗ​នឹង​មាន​ការផ្លាស់ប្តូរ​។​​និយាយ​អញ្ចឹង អ្នក​ប្រហែលជា​មាន​ការ​ងើយ​ឆ្ងល់​រួច​ទៅ​ហើយ​ចំពោះ​ការប្រែប្រួល​នៃ​ជីវិត​រស់នៅ​របស់​អ្នក​។ សង្ឃឹមថា អ្នក​មិន​ជក់បារី កុំ​ប៉ះពាល់​ជាតិ​ស្រា ដើម្បី​អោយ​អ្នក និង​កូន​មាន​សុខភាព​ល្អ ព្រមទាំង​ទៅសុំ​ដំបូន្មាន​ពី​គ្រូពេទ្យ​អំពី​របប​អាហារ ក៏​ដូច​ជា​ការ​ហាត់ប្រាណ​ដើម្បី​ជា​ទម្លាប់​ដល់​ជីវិត​។

​ប៉ុន្តែ​តើ​អ្នក​ធ្លាប់មាន​គិត​អំពី​ជីវិត​ផ្លូវភេទ​ដែរ​ទេ​? ជឿ​ឬ​មិន​ជឿ​ថា ពេល​មាន​ផ្ទៃពោះ​ហើយក៏​អាច​រួម​ភេទ​បាន​ដែរ​។​​ការសិក្សា​មួយ​បាន​រកឃើញថា ស្ត្រី​មាន ៨២​ភាគរយ​តែងតែ​គិត​អំពី​អំពី​ការ​រួមភេទ​ក្នុងពេល​មាន​ផ្ទៃពោះ ហើយ​អ្វី​ដែល​ច្បាស់លាស់​នោះ​គឺថា ការ​រួមភេទ​ក្នុង​ពេល​នេះ​គឺ​មាន​សុវត្ថិភាព រីករាយ និង​អាច​រក្សា​ចំណង​គូរ​ស្វាមីភរិយា​កាន់តែ​ស្អិតល្មួត​ទៀតផង​។

​ស្ត្រី​ខ្លះ​ហាក់បីដូចជា​ចង់​រួមភេទ​កាន់តែច្រើន​ក្នុង​ត្រីមាស​ទី​១ និង​ទី​២ ប៉ុន្តែ​មិន​មាន​ក្នុង​ត្រីមាស​ទី​៣​ឡើយ​។ នេះ​មានន័យ​ថា ការ​មាន​ផ្ទៃពោះ​យូរពេក​គេ​មិន​បាន​ចាត់​ទុក​អោយ​ចូល​រួម​ក្នុង​ការ​រួមភេទ​ឡើយ​។ ការសិក្សា​មួយ​ទៅលើ​ស្ត្រី​ចំនួន ១៨៨​នាក់​បាន​រកឃើញថា មាន​ស្ត្រី ៨០​ភាគ​ដែលមាន​សកម្មភាព​រួម​ភេទ​ក្នុងពេល​ត្រីមាស​ទី​៣​។ ទោះបីជា​យ៉ាងណា​ក៏ដោយ នៅ​ពេល​ស្ត្រី​មិន​ចង់​រួមភេទ​នៅ​ត្រីមាស​ទី​៣ ដោយសារតែ​ពួកគេ​ខ្លាច​កូន​កើត​មិន​គ្រប់​ខែ ឬ​កូន​ក្នុង​ផ្ទៃ​ឈឺចាប់​។ អ្វី​ដែល​ចាប់អារម្មណ៍​នោះ​គឺថា ការសិក្សា​បាន​ស្រាវជ្រាវ​ឃើញ​ថា ស្ត្រី​មិនមាន​និន្នាការ​ទទួលបាន​ចំនុចកំពូល​ច្រើន​ក្នុង​ត្រីមាស​ទី​៣​ឡើយ ហើយ​សេរ (Clitoris) របស់​ពួកគេ​ក៏​លែង​មាន​រំញោច​ទៀត​ដែរ​។ ក្នុងពេល​មាន​ផ្ទៃពោះ ទ្វារមាស​របស់​ពួកគេ​កាន់តែ​គ្មាន​ផាសុខភាព​ទៅៗ​។

​ទោះបីជា​យ៉ាងណា​ក៏ដោយ ប្រសិនបើ​អ្នក​ចង់​រួមភេទ​ដោយ​ខ្លួន​មាន​ផ្ទៃពោះ ហើយ​គ្រូពេទ្យ​បើកភ្លើង​ខៀវ​អោយ​ទៀត​នោះ យើងខ្ញុំ​សូម​ធានាថា អ្នក និង​កូន​អ្នក​គួរតែ​មិន​មាន​បញ្ហា​អ្វី​ចោទ​ឡើយ​។ លើសពីនេះទៅទៀត គ្មាន​អំណះអំណាង​ណា​ដែល​និយាយថា ការ​រួមភេទ​នៅពេល​មាន​ផ្ទៃពោះ​យូរ​ខែ ប្រឈម​នឹង​កូន​កើត​មិន​គ្រប់​ខែ​កាន់តែខ្លាំង​ទេ​។ ការស្រាវជ្រាវ​បាន​រកឃើញថា ស្ត្រី​ដែល​ទទួលបាន​ចំនុចកំពូល​ច្រើន​ក្នុងពេល​មាន​ផ្ទៃពោះ​យូរ​ខែ ក៏​អាច​កាត់បន្ថយ​ការ​ប្រឈម​នឹង​កូន​កើត​មិន​គ្រប់​ខែ​បានដែរ​។

​ដូច្នេះ​ខណៈពេលដែល​ការ​រួមភេទ​ត្រូវបាន​ចាត់ទុក​ថា​មាន​ផល​ល្អ​ក្នុងពេល​មាន​ផ្ទៃពោះ អ្នក​ប្រហែលជា​មាន​ការភ្ញាក់ផ្អើល​មួយចំនួន​ទាក់ទង​នឹង​ផលវិបាក​របស់​វា ជាពិសេស​ក្នុង​ពេល​មាន​ផ្ទៃពោះ​យូរ​ខែ នោះ​គឺ ការហូរ​ទឹក​ដូច​ទឹកដោះ​ចេញពី​សុដន់ ឈឺពោះ​រមួលៗ​តិចៗ​ប្រសិនបើ​ដៃគូរ​អង្អែល​សុដន ប្រែប្រួល​ដល់​ទឹក​រំអិល​ទ្វា​រមាស គ្មាន​ផាសុខភាព​និង​ឈឺ​ក្នុង​ទ្វា​មាស ឬ​លេច​ទឹកនោម​ចេញ​តិចៗ​។ អ្វី​អស់ទាំង​នេះ​គឺជា​រឿង​ធម្មតា​ទេ​។ ទោះបីជា​យ៉ាងនេះក្តី ប្រសិនបើ​ការឈឺចាប់​ចេះ​បន្ត​ជាច្រើន​ម៉ោង​ក្រោយ​ពី​រួមភេទ​រួច ឬ​មាន​ហូរឈាម ចូរ​ទូរស័ព្ទ​ទាក់ទង​នឹង​គ្រូពេទ្យ​ភ្លាម​ដើម្បី​ដោះស្រាយ​បញ្ហា​។

​ទោះបីជា​អ្នក​មិន​ចង់​រួមភេទ​ក៏ដោយ ក៏​មិន​ត្រូវ​ចៀសវាង​នូវ​ការស្និទ្ធស្នាល​ខាង​រៀងកាយ​ដែរ ដូច្នេះ​ចូរ​ស្វែងរក​នូវ​មធ្យោបាយ​ផ្សេងៗ​ទៀត​ដើម្បី​អោយ​អ្នក​ទាំង​ពី​កាន់តែ​មាន​ភាព​ជិតស្និទ្ធ​នឹង​គ្នា​ដូចជា ការ​ថ្នាក់ថ្នម ការ​ថើប ការ​ម៉ាស្សា​គ្នា​ទៅវិញទៅមក និង​ការ​កាន់​ដៃ​គ្នា​។ ចូរ​ចងចាំ​ថា អ្នក​គួរតែ​កុំ​ភ្លេច​ថា​ខ្លួនឯង​ជា​ប្តី​ប្រពន្ធ​អី ព្រោះ​អ្នក​ខំប្រឹងប្រែង​ណាស់​ទើប​បាន​រស់នៅ​ជាមួយគ្នា​។ ចូរ​និយាយ​អំពី​ការប្រែប្រួល​នៃ​រាងកាយ​របស់​អ្នក និង​កត់សម្គាល​រក​មើល​អ្វី​ប្លែក​ខ្លះ​ក្នុងពេល​រួមភេទ ដើម្បី​អោយ​ដៃគូរ​របស់​អ្នក​បាន​យល់ និង​រំពឹង​ទុក​បាន​។

​រឿង​ដ៏​ល្អ​បំផុត​ដែល​អ្នក​អាច​ធ្វើ​បាន​សម្រាប់​កូន​នៅ​ក្នុង​ផ្ទៃពោះ គឺ​ធ្វើអោយ​សង្គម​គ្រួសារ​របស់​អ្នក​មាន​ភាពសប្បាយ​រីករាយ ក្នុង​នោះ​ការ​រួមភេទ​អាច​ជួយ​ដល់​រឿង​នេះ​បាន​៕

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង