ទឹក​ត្រជាក់​ដាក់​ទឹក​កមួយ​កែវ​ពេញ អាច​ជា​ភេ​ស​ជ្ជះ​ដែល​ល្អ​បំផុត សម្រាប់​អ្នក​ក្នុង​រដូវក្តៅ ឬ បន្ទាប់​ពី​ការ ធ្វើ​ការងារ ដ៏​ហត់នឿយ​មួយ​។ ទឹក​ត្រជាក់ ក៏​ត្រូវ​បាន​គេ​និយាយ​ផង​ដែរ​ថា វា​អាច​ជួយ​អោយ​រាង​កាយ មាន​ថាមពល​ល្អ នៅ​ក្នុង​ពេល​ព្រឹក​។ តែ​ទោះជា​យ៉ាងណា​ក្តី ការ​ផឹកទឹក​ក្តៅ​ឧ​ណ្ណ​ៗ គឺ​ពិតជា​បាន ផ្តល់ នូវ​អត្ថប្រយោជន៍​ជា​ច្រើន ចំពោះ​សុខភាព​។

មិន​ថា​ទឹក​ក្តៅ​ឧ​ណ្ណ​ៗ ឬ ត្រជាក់ ក៏​ដោយ ការ​រក្សា​អោយ​រាង កាយ​អ្នក មាន​ជាតិ​ទឹក​គ្រប់គ្រាន់ គឺជា​វិធី​ដ៏​វិសេស​មួយ ក្នុង​ការ​រក្សា​សុខភាព និង អារម្មណ៍​របស់​អ្នក អោយ​បាន​ស្រស់ថ្លា​។ តែ​អ្នក​គួរ​ធ្វើការ​ពិចារណា​ឡើង​វិញ អំពី​ការ​ជ្រើសរើស​យក​ទឹក​ក្តៅ​ឧ​ណ្ណ​ៗ មក​ផឹក អោយ​បាន​ប៉ុន្មាន​កែវ ជា​រៀងរាល់ថ្ងៃ ។ ខាងក្រោម​នេះ គឺ​គុណសម្បត្តិ​នៃ​ការ​ផឹកទឹក​ក្តៅ​ឧ​ណ្ណ​ៗ ៖

ជួយ​ធ្វើ​អោយ​មុខងារ​របស់ ដំណើ​ការ​របស់​ការ​រំលាយ​អាហារ និង ពោះវៀន​ល្អ​ប្រសើរ​ជាង​មុន

ការ​ផឹកទឹក​ក្តៅ​ឧ​ណ្ណ​ៗ ក្នុងអំឡុងពេល​នៃ​ការ​ទទួលទាន​អាហារ អាច​ជំនួយ​ដល់ ដំណើរការ នៃ​ការ​រំលាយ អាហារ​។ វា​ជួយ ក្នុង​ការ​បំបែក​អាហារ នៅ​ក្នុង​ក្រពះ នេះ​បើ​យោង​តាម​សម្តី របស់​គ្រូពេទ្យ​ជំនាញ​ផ្នែក ក្រពះ​ពោះវៀន លោក​វេជ្ជបណ្ឌិត Michael F.Picco ។ ទឹក​ក្តៅ ក៏​អាច​ជួយ ផង​ដែរ ក្នុង​ការ​រំលាយ​អាហារ ចាស់​ៗ ដែល​នៅ​សល់ ជាប់​នៅ​ក្នុង បំពង់​រំលាយ​អាហារ​, ជួយ​សម្អាត​ពោះវៀន ដោយ​ការ​លាង​ជំ​រះ បំពង់​អាហារ​ផ្នែក​ខាងក្នុង ជាមួយនឹង​ទឹក​ក្តៅ​ឧ​ណ្ណ​ៗ​នេះ ។ ម្យ៉ាងវិញទៀត ការ​ផឹក​វា​ជា​ប្រចាំ ក៏​អាច​ជួយ ផង​ដែរ ក្នុង​ការ​យក​ចេញ​នូវ ការ​កើនឡើង​នូវ កាក​សណល់ នៅ​ក្នុង​បំពង់​អាហារ ។ ការ​ផឹកទឹក​ក្តៅ​ឧ​ណ្ណ​ៗ ដែល​លាយ​ជាមួយនឹង​ទឹកក្រូច​ឆ្មារ ក៏​អាច​ជួយ​សម្អាត កាក​សំណល់​នៅ​ក្នុង រាង​កាយ​បាន​ផង​ដែរ ហើយ​ជា​លទ្ធផល​នោះ វា​នឹង​ធ្វើ​អោយ​មុខងារ​របស់​ពោះវៀន មានដំណើរ​ការ​ទៅ បាន​រលូន​ជាង​មុន ។ ជម្ងឺ​រាគ និង បញ្ហា​ទល់លាមក ក៏​អាច​នឹង​ត្រូវ​បង្ការ​បាន​ផង​ដែរ ។

ជួយ​បញ្ចេញ​ជាតិពុល ចេញពី​ក្នុង​ចិត្ត និង រាង​កាយ

ការ​ផឹកទឹក​ក្តៅ​ឧ​ណ្ណ​ៗ អោយ​បាន​ពីរ​បី​ដង នៅ​ក្នុង​មួ​យស​ប្តា​ហ៍ គឺ​ផ្តល់​គុណ​ស​ម្ប​តិ្ត ក្នុង​ការ​បន្សាប ជាតិពុល នេះ​បើ​តាម​សម្តី​របស់ ប្លុក​មួយ​ដែល​និយាយ​អំពី អត្ថប្រយោជន៍​ចំពោះ​សុខភាព នៃ​ការ​ផឹកទឹក​។ នៅ​ពេល​ដែល​អ្នក​ផឹកទឹក ក្តៅ ឬ ក្តៅ​ឧ​ណ្ណ​ៗ នោះ​កម្តៅ​រាង​កាយ​របស់​អ្នក នឹង​កើនឡើង ។ ហើយ​ជា លទ្ធផល វា​នឹង​ធ្វើ​អោយ​បែកញើស ដែល​ជា​ដំណើរការ​ធម្មជាតិ មួយ​ក្នុង​ការ​ជួយ​អោយ​រាង​កាយ​ត្រជាក់ ស្រួល និង បន្ថែម​នូវ​សារ​ប្រយោជន៍ មួយទៀត គឺ​ជួយ​បញ្ចេញ​ជាតិពុល​ចេញពី ក្នុង​ខ្លួន ។ វិធី​នេះ គឺ​អាច ជួយ ក្នុង​ការ​សម្អាត​ចរន្តឈាម​។ វា​ប្រៀប​ដូច​ជា ការ​ចូល​ទៅ​ក្នុង​បន្ទប់​សូ​ណា ដូច្នោះ​ដែរ​។ ដោយសារ​តែ ជាតិពុល ត្រូវ​បាន​យក​ចេញពី ក្នុង​រាង​កាយ​បាន នោះ​មាន​អ្នក​ថែរក្សា​សុខភាព​តាម​បែប​ធម្មជាតិ​ជា​ច្រើន បាន​ជឿ​ថា ការ​ផឹកទឹក​ក្តៅ​ឧ​ណ្ណ​ៗ ក៏​អាច​ជួយ​ធ្វើ អោយ​អារម្មណ៍​ផ្លូវចិត្ត​ស្រស់ស្រាយ​បាន​ដែរ​។

ជួយ​សម្អាត ច្រមុះ និង បំពង់ក

ការ​ផឹកទឹក​ក្តៅ ឬ ក្តៅ​ឧ​ណ្ណ​ៗ អាច​ជា វិធី​ដ៏​មាន​ប្រសិទ្ធភាព​មួយ ក្នុង​ការ​ជួយ​សម្អាត និង សម្រាល​ដល់ អាកា​រៈ​នៃ​ការ​តឹង​ច្រមុះ ដោយសារ​តែ​ជម្ងឺ​ផ្តាសាយ​, អា​លែ​ហ្សី ឬ គ្រុនផ្តាសាយ​ជាដើម ។ ការ​ផឹកទឹក​នេះ ក៏​អាច​ជួយ​បន្ថយ នូវ​ការ​ប្រមូលផ្តុំ​ឡើង​នៃ​ស្លេស្ម នៅ​ក្នុង​រន្ធ​ច្រមុះ ។ ភាព​ជាក់ស្តែង នៃ​ការ​ផឹក​ទឹកតែ​ម្យ៉ាង គត់​នោះ​គឺ វា​ជួយ​យក​ចេញ នូវ​ឥទ្ធិពល របស់​កាហ្វេ​អ៊ី​ន នៃ​ការ​ធ្វើ​អោយ​បាត់បង់​ជាតិ​ទឹក ដែល​មាន នៅ​ក្នុង​ប្រភេទ​ភេ​ស​ជ្ជះ​ក្តៅ​ៗ​ដទៃ​ទៀត មាន​ដូច​ជា ទឺ​ក​តែ និង កាហ្វេ ដែល​អ្នក​គួរតែ​ធ្វើការ ចៀសវាង នៅ​ពេល​ដែល​អ្នកមាន​ជម្ងឺ​។ លើស​ពី​នេះ​ទៅ​ទៀត ទឹក​ក្តៅ​ឧ​ណ្ណ​ៗ អាច​ជួយ​ប្រឆាំង​នឹង ការ​ក្អក ដោយ​ការ យក​ចេញ​នូវ កំហាក ឬ ស្លេស្ម ចេញពី​ក្នុង​ផ្លូវដង្ហើម ៕

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង