ខាងក្រោមនេះ យើងខ្ញុំនឹងបង្ហាញអ្នកពីលាភរបស់ឆ្នាំទាំងឡាយខាងលើនេះ។ តើមានអ្វីខ្លះទៅ?
ឆ្នាំម្សាញ់
បុគ្គលដែលកើតក្នុងឆ្នាំម្សាញ់ ក្នុងខែ៥ ប្រាក់អាចនឹងស្ទះបន្តិច ប៉ុន្តែក្នុងខែ៦ ប្រាក់ចំណេញនឹងចូលមកខ្លាំងណាស់។ ជាពិសេស អ្នកក៏មានលុយដែលរាប់មិនចេះដឹងតួលេខផងដែរ។ ដូចនេះ អ្នកនឹងរស់បានយ៉ាងសុខតែម្តង។
ឆ្នាំមមែ
អ្នកដែលកើតក្នុងឆ្នាំមមែ ខែ៥ អាចជួបនឹងឧបសគ្គតិច តែខែ៦ មុខរបរនឹងរីកចម្រើនខ្លាំងណាស់។ ជាពិសេស អ្នកនឹងមិនជួបសំណាងអាក្រក់នោះឡើយ។ ជាហេតុដែលធ្វើឲ្យអ្នកមានលុយចាយបានច្រើនណាស់។
ឆ្នាំវក
មនុស្សដែលកើតក្នុងឆ្នាំវក ខែ៥ នឹងមិនសូវជួបឱកាសធំនោះទេ។ ប៉ុន្តែក្នុងខែ៦ នឹងមានទាំងទ្រព្យធំ និងតូចចូលមករកអ្នក។ ជាហេតុដែលធ្វើឲ្យអ្នកអាចរស់ក្នុងជីវភាពដែលប្រកបដោយសុភមង្គលតែម្តង៕