ខាងក្រោមនេះ យើងខ្ញុំនឹងបង្ហាញអ្នកពីអ្វីដែលអ្នកម្តាយមានផ្ទៃពោះគួរតែប្រយ័ត្នក្នុងពេលងូតទឹក។ តើមានអ្វីខ្លះទៅ?

សីតុណ្ហភាពនៃទឹករបស់អ្នកមិនគួរខ្ពស់ពេកទេ ដោយស្ថិតក្នុងចន្លោះពី៣៥អង្សាសេ ដល់៣៨អង្សាសេ មិនគួរឲ្យលើសនឹងទេ ព្រោះទឹកដែលមានសីតុណ្ហភាពខ្ពស់  អាចធ្វើឲ្យអ្នកម្តាយវិលមុខ ថែមទាំងអាចធ្វើឲ្យកូនខ្វះអុកស៊ីសែន។ ជាហេតុដែលធ្វើឲ្យកូនអ្នកលូតលាស់មិនបានល្អឡើយ។ ចំណែកទឹកដែលមានសីតុណ្ហភាពទាបពេក នឹងអាចធ្វើឲ្យអ្នកម្តាយផ្តាសាយបាន។ ក្រោយពេលដែលអ្នកមានផ្ទៃពោះរួច អ្នកមិនគួរបន្តរក្សាទម្លាប់ត្រាំទឹកក្នុងអាងដើម្បីងូតទឹកឡើយ ព្រោះអាចនាំយកមេរោគចូលក្នុងរាងកាយអ្នកយ៉ាងងាយតាមរយៈស្បូន។ ជាហេតុដែលធ្វើឲ្យប៉ះពាល់ដល់សុខភាពកូនក្នុងផ្ទៃជាខ្លាំង។ នៅពេលដែលអ្នកចូលទៅងូតទឹក អ្នកគួរតែប្រយ័ត្នឲ្យបានខ្ពស់ ដោយគួរតែពាក់ស្បែកជើងចូលងូតទឹក ទើបអាចចៀសពីការរអិលបាន៕

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង