តើ​អ្នក​គឺជា​មនុស្ស​ម្នាក់​ក្នុង​ចំណោម​មនុស្ស​ដែល​មិន​អាច​ថែរក្សា​សក់​របស់​អ្នក​ឱ្យ​ត្រង់​បាន បើ​ទោះជា​វា​មើលទៅ​មាន​ភាព​ងាយស្រួល​ចំពោះ​អ្នក​ដទៃ? ប្រសិនបើ​អ្នកមាន​សក់ត្រង់ ប៉ុន្តែ​អ្នក​មិនដឹង​ពី​វិធី​ថែរក្សា​វា អត្ថបទ​នេះ​គឺ​ល្អ​បំផុត​សម្រាប់​អ្នក ដូច្នេះ​អ្នក​គួរតែ​បន្ត​អាន​តទៅ​ទៀត​។

១. សិតសក់​របស់​អ្នក​ពី​ក្នុង​ចេញ​ក្រៅ ដូច្នេះ​វា​នឹង​មិន​ជំពាក់​មុន​ពេល​ត្រូវ​ទឹក​។

២. ដាក់​សក់​ឱ្យ​សើម​ជោគ​។

៣. ចាក់​សាប៊ូ​កក់សក់​លើ​បាតដៃ​របស់​អ្នក ហើយ​ធ្វើ​ឱ្យ​វា​បែក​ពពុះ​ដោយ​ត្រដុស​ប្រអប់ដៃ​ទាំង​ពីរ​។ បន្ទាប់​មក​យក​សាប៊ូ​មក​កក់សក់ ដោយ​ដុស​ស្បែក​ក្បាល​របស់​អ្នក​ដោយ​ប្រើ​ចុង​ម្រាមដៃ​និង​ត្រូវ​ប្រយ័ត្ន​ដើម្បី​មិន​ឱ្យ​ជំពាក់​ចុង​សក់​ខ្លាំង​ពេក​។ សក់​មិន​គួរ​កក់​រាល់ថ្ងៃ​នោះ​ទេ​។ ប្រសិនបើ​អាច​កក់​តែ​ពីរ​ដង​បាន​ហើយ​ក្នុង​មួ​យស​ប្តា​ហ៍​ឬ​ពីរ​ថ្ងៃ​ម្តង​។ ប្រសិនបើ​អ្នកមាន​សក់​ឡើង​ប្រេង អ្នក​មិន​គួរ​ដុសខាត់​ស្បែក​ក្បាល​របស់​អ្នក​នោះ​ទេ ព្រោះ​វា​បង្ករ​ឱ្យ​ផលិត​ជាតិ​ប្រេង​កាន់តែ​ច្រើន​។

៤. បន្ទន់​សក់​របស់​អ្នក​៖ ការ​បន្ទន់​សក់​អាច​ជួយ​រក្សា​សក់​របស់​អ្នក​ឱ្យ​មាន​សុខភាព​ល្អ ហើយនឹង​ធ្វើ​ឱ្យ​វា​ឆាប់​ស្រាយ​ភាព​ជំពាក់​ក្រោយ​ពេល​កក់សក់​។ ប្រសិនបើ​អ្នកមាន​សក់​ស្ងួត អ្នក​គួរ​ប្រើ​សាប៊ូ​បន្ទន់​ដែល​មាន​សារធាតុ​សំណើម​។ ប៉ុន្តែ​ប្រសិនបើ​អ្នកមាន​សក់​ឡើង​ប្រេង អ្នក​គួរ​ប្រើ​សាប៊ូ​បន្ទន់​តែ​លើ​ចុង​របស់​អ្នក​បាន​ហើយ ដើម្បី​ជួយ​បង្ការ​ការ​ឡើង​ប្រេង​កាន់តែ​ខ្លាំង​។

៥. ទុក​ក្រាស់​ដែល​មាន​ចន្លោះ​ធ្មេញ​ធំ​ៗ​ក្ន​ងុប​ន្ទ​ប់​ទឹក ហើយ​ត្រូវ​សិតសក់​របស់​អ្នក​មុន​ពេល​លាង​សាប៊ូ​បន្ទន់​ចេញ​។

៦. លាង​សម្អាត​សាប៊ូ​បន្ទន់​ចេញ​ឱ្យ​បាន​ស្អាត ដោយ​ត្រូវ​ប្រយ័ត្ន​មិន​ត្រូវ​ឱ្យ​ជំពាក់​ចុង​សក់​ឡើយ​។

៧. ផ្តិត​សក់​របស់​អ្នក​ដោយ​ប្រើ​កន្សែង ហើយ​សិតសក់​របស់​អ្នក​ពី​ក្នុង​ចេញ​ក្រៅ​ម្តងទៀត​។

៨. កាត់សក់​របស់​អ្នក​រៀង​រាល់​ពី ៤ ទៅ ៦​ស​ប្តា​ហ៍ម្ត​ង ដើម្បី​កាត់សក់​បែក​ចុង​ចេញ​។ សក់ត្រង់​ប្រហែលជា​ប្រភេទ​សក់​ដែល​ងាយ​នឹង​បែក​ចុង​ជាងគេ ដូច្នេះ​អ្នក​គួរតែ​ថែទាំ​វា​ដោយ​យកចិត្តទុកដាក់​។

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង