​បើ​អ្នក​ចង់​បាន​សុដន់ដែល​ស្អាត ហើយ​ធំ អ្នក​មិន​ចាំបាច់រ​ត់​ទៅ​មន្ទីរពេទ្យ​កែសម្ជស្ស​នោះទេ អ្នក​អាច​ឆ្លងកាត់​តាម​ការបរិភោគ​អាហារ​មក​ធ្វើឲ្យ​សុដន់​អ្នកធំបា​ន ដូចនេះ​តើ​មាន​អាហារ​អ្វីខ្លះ​ដែល​អាច​ធ្វើឲ្យ​សុដន់​អ្នកធំ​នោះ​? ខាងក្រោម​នេះ​យើងខ្ញុំ​នឹង​បង្ហាញ​ប្រាប់​អ្នក​ពី​អាហារ​ដែល​អាច​ធ្វើឲ្យ​សុដន់អ្នកធំបា​ន​។​

ប្រូ​ខូលី​
បើ​អ្នក​ចង់​ឲ្យ​សុដន់​ធំ អ្នក​អាច​បរិភោគប្រូ​ខូលី​បាន ព្រោះ​នៅក្នុង​ផ្កា​ខៃ​ណា​មាន​សារធាតុ​ជាច្រើន រួម​ជាមួយ​វីតាមីន​A និង​K មាន​កាលស្យូម និង​ប្រូតេអ៊ីន ដែល​អាច​ធ្វើឲ្យ​សុដន់​អ្នកធំ និង​ស្អាត​។​

ល្ហុង​ខ្ចី​
អ្នក​អាច​បរិភោគ​ល្ហុង​ខ្ចី​បាន ហើយ​អ្នក​ក៏​អាច​ដាំ​វា​ជាមួយ​ឆ្អឹងជំនី​ជ្រូក​ក៏​បាន​ដែរ នោះ​វា​នឹង​ជួយ​ឲ្យ​សុដន់អ្នកធំ ហើយ​ម្យ៉ាងទៀត​នៅក្នុង​ល្ហុង​ខ្ចី​មាន​សារធាតុ​ដែល​អាច​ធ្វើឲ្យ​សុដន់​អ្នក​លូតលាស់​បានល្អ​ទៀតផង នោះ​វា​នឹង​អាច​ធំ​បាន​នៅពេល​ដែល​អ្នក​បរិភោគ​ច្រើន​។​

ទឹកដោះគោ​ជូរ​
អ្នក​អាច​ផឹក​ទឹកដោះគោ​ជូរ​មួយថ្ងៃ​២​ទៅ​៣​ដង​បាន ហើយ​មិន​ត្រូវ​បរិភោគ​សាច់​ច្រើន​នោះ​ទេ នោះ​វា​នឹង​ជំនួយ​ដល់​ទ្រូង​អ្នក​បាន វា​នឹង​ធ្វើឲ្យ​សុដន់​អ្នក​លូតលាស់​ល្អ ហើយ​ថែមទាំង​អាច​ធ្វើឲ្យ​អ្នកស្រក​ទម្ងន់​បានទៀ​ត​ផង​។​
 

​សណ្តែកដី និង​ល្ងខ្មៅ​
នៅក្នុង​សណ្តែកដី និង​ល្ងខ្មៅ មាន​វីតាមីន​E ដែល​អាច​ធ្វើឲ្យ​សុដន់​អ្នក​លូតលាស់​បានល្អ នោះ​វា​នឹង​ធំ ហើយ​មាន​រាង​ស្អាត​ទៀតផង​នៅក្រោយពេល​ដែល​អ្នក​បរិ​ភោគ​សណ្តែកដី និង​ល្ងខ្មៅ​។​

សណ្តែកសៀង​
អ្នក​អាច​បរិភោគ​សណ្តែក​សៀងបាន ព្រោះ​នៅក្នុងវាមាន​ប៉ូ​តា​ស្យូម និង​សារធាតុចិញ្ចឹម​ជាច្រើន ដែល​អាច​ធ្វើឲ្យ​សុដន់អ្នក​លូតលាស់​បានល្អ ដូចនេះ​វា​នឹង​អាច​ធំ​ជា​មិនខានឡើយ​នៅពេល​ដែល​អ្នក​ព្យាយាម​បរិភោគ​វា​។​

វីតាមីន​E
នៅពេល​ដែល​អ្នក​បរិភោគ​អាហារ​រាល់ថ្ងៃ អ្នក​ត្រូវ​តែ​បរិភោគ​អាហារ​ដែល​មាន​វីតាមីន​E និង​B​ឲ្យបាន​ច្រើន ដូចជា ៖ ស្ពៃ​ក្តោប ផ្កា​ខៃ​ណា ទឹកដោះគោ ថ្លើម​ជ្រូក សាច់គោ ផ្សិត​ចំបើង នោះ​វា​នឹង​អាច​ធ្វើឲ្យ​សុដន់​អ្នកធំ​ជា​មិន​ខាន​ឡើយ​នៅ​ពេល​ដែល​អ្នក​ព្យាយាម​បរិភោគ នោះ​វា​នឹង​អាច​ស្អាត​ទៀតផង​៕

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង