ស្បែក​មុខរប​ស់មនុស្ស​គ្រប់​រូប​មិន​ដូច​គ្នា​ទេ អ្នកខ្លះ​មាន​ស្បែក​រលោង អ្នកខ្លះ​មាន​ស្បែក​ស្ងួត អ្នកខ្លះ​មាន​ស្បែក​គ្រើម ដូចនេះ​បើ​អ្នកមាន​ស្បែក​គ្រើម អ្នក​គួរតែ​រក​មូលហេតុ​ដើម្បី​អាច​ការពារ​ស្បែក​អ្នក​មិន​ឱ្យ​មាន​អាកា​រៈ​គ្រើម​ទៀត​។ ដូចនេះ​តើ​មាន​សកម្មភាព​អ្វីខ្លះ​ដែល​អាច​ធ្វើ​ឱ្យ​ស្បែក​អ្នក​គ្រើម​នោះ?

Portrait of a beautiful smiling young woman with natural make-up isolated on pink Background. Skincare healthcare
ភាព​គ្មាន​លំនឹង​នៃ​ទឹក និង​ខ្លាញ់​លើ​មុខ
នៅ​ពេល​ដែល​មុខ​អ្នក​ខ្វះ​ជាតិ​ទឹក​ខ្លាំង ហើយ​គ្មាន​សំណើម ថែម​ទាំង​មាន​លក្ខណៈ​ស្ងួត ម្យ៉ាងទៀត​មិន​មាន​ខ្លាញ់​សូ​ម្បី​តែ​បន្តិច នោះ​ស្បែក​អ្នក​នឹង​គ្រើម​ជា​រៀង​រហូត​។

  • អាយុ​ច្រើន
    នៅ​ពេល​ដែល​អ្នកមាន​អាយុ​កាន់តែ​ច្រើន ហើយ​អ្នក​មិន​ចេះ​ថែរក្សា​ស្បែក​បាន​ល្អ នោះ​ស្បែក​អ្នក​ងាយ​នឹង​មាន​លក្ខណៈ​គ្រើម​ខ្លាំង​ណាស់ ដោយសារ​តែ​វា​ចាស់​តាម​អាយុ​អ្នក​ដូច​គ្នា​។
  • អាកាសធាតុ​ប្រែប្រួល
    នៅ​ពេល​ដែល​អាការ​ធាតុ​ប្រែជា​ត្រជាក់ នោះ​ស្បែក​អ្នក​នឹង​អាច​ប្រែ​ទៅ​តាម​អាកាសធាតុ​ដូច​គ្នា វា​អាច​ប្រែជា​គ្រើម ដោយសារ​តែ​អាកាសធាតុ​គ្មាន​សំណើម​គ្រប់គ្រាន់ នោះ​ស្បែក​អ្នក​នឹង​ស្ងួត​ដូច​គ្នា​។
  • គេង​មិន​គ្រប់ ហើយ​នឿយហត់​ខ្លាំង
    នៅ​ពេល​ដែល​អ្នក​គេង​មិន​គ្រប់​ម៉ោង ហើយ​ចូល​គេង​យប់​ជ្រៅ ហើយ​ក្រោក​ពី​ព្រលឹម នោះ​ស្បែក​អ្នក​ងាយ​នឹង​មាន​អាកា​រៈ​គ្រើម និង​ស្ងួត​ខ្លាំង​ណាស់ ព្រោះ​ការ​ចូល​គេង​យប់​ជ្រៅ​នេះ មិន​ត្រឹមតែ​បំផ្លាញ​ស្បែក​អ្នក​ទេ ថែម​ទាំង​អាច​បំផ្លាញ​សុខភាព​អ្នក​ទៀត​ផង នេះ​ជា​ចំនុច​ដែល​អ្នក​រាល់គ្នា​ដឹង​គ្រប់​គ្នា ម្យ៉ាងទៀត​បើ​អ្នកធ្វើការ​ច្រើន ហើយ​ហត់​ខ្លាំង នោះ​ស្បែក​អ្នក​នឹង​គ្រើម​ដូច​គ្នា​។
  • ស្រក​ទម្ងន់
    នៅ​ពេល​ដែល​អ្នក​ចង់​ស្រក​ទម្ងន់ នោះ​អ្នក​នឹង​មិន​បរិភោគ​អាហារ​ដែល​មាន​សារធាតុចិញ្ចឹម​គ្រប់គ្រាន់​ឡើយ ដោយសារ​តែ​អ្នក​ចង់​មាន​រាង​ស្អាត ដូចនេះ​អ្នក​នឹង​មិន​បរិភោគ​គ្រប់គ្រាន់​ឡើយ ដូចនេះ​វា​នឹង​អាច​ប៉ះពាល់​ដល់​ស្បែក​អ្នក​ណាស់ ជា​ហេតុ​ដែល​អាច​ធ្វើ​ឱ្យ​វា​គ្រើម​យ៉ាង​ងាយ​។
  • ទម្លាប់​មិនល្អ​ក្នុង​ការ​រស់នៅ
    នៅ​ពេល​ដែល​មនុស្ស​ម្នាក់​មាន​ទម្លាប់​មិនល្អ​ក្នុង​ការ​រស់នៅ នោះ​វា​មិន​ត្រឹមតែ​អាច​បំផ្លាញ​ស្បែក​នោះ​ទេ ថែម​ទាំង​អាច​បំផ្លាញ​អ្វី​ទាំងអស់​ទៀត​ផង ជា​ពិសេស​សុខភាព​។
  • ការ​ប្រើ​គ្រឿងសម្អាង​ដែល​មិន​ត្រូវ​នឹង​ស្បែក
    ថ្វី​ត្បិត​តែ​ការ​ប្រើប្រាស់​គ្រឿងសម្អាង​ផ្សេង​ៗ​អាច​ការពារ​ស្បែក​អ្នក​ឱ្យ​ស្អាត ប៉ុន្តែ​បើ​អ្នក​ប្រើ​គ្រឿងសម្អាង​ដែល​ខុស​ពី​ស្បែក​មុខ​អ្នក នោះ​វា​ងាយ​នឹង​ធ្វើ​ឱ្យ​ស្បែក​អ្នក​គ្រើម​ខ្លាំង​ណាស់ ដូចនេះ​មុន​នឹង​អ្នក​សម្រេចចិត្ត​ប្រើ អ្នក​ត្រូវ​តែ​សាកល្បង​ជា​មុន​សិន ទើប​វា​មិន​ប៉ះពាល់​ដល់​ស្បែក​អ្នក​៕
ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង