១. ទឹក​អាច​ជួយ​ជម្រុញ​ដល់​ការ​រំលាយ​អាហារ​រ​។​តើ​អ្នក​កំពុង​តែ​ព្យាយាម​សម្រក​ទម្ងន់ តើ​មែន​ទេ? ការ​ផឹកទឹក គឺ​អាច​ជួយ​ជម្រុញ​ដល់​សម្ត​ត្ថភាព​របស់ រាង​កាយ​អ្នក ក្នុង​ការ​ជួយ​ដុត​បំផ្លាញ​ខ្លាញ់​។

ការ​សិក្សា​មួយ ដែល​បាន​បោះពុម្ពផ្សាយ នៅ​ក្នុង​ទស្សនាវដ្តី​សុខភាព នៃ​មន្ទី​ព្យាបាល​នូវ​ការ​សិក្សា​ពី​ក្រពេញ​អង់​ដូ​គ្រី​ន និង ការ​រំលាយ​អាហារ បាន​រក​ឃើញ​ថា ការ​ផឹកទឹក អាច​បង្កើន​ដល់​លទ្ធភាព​នៃ​កម្រិត នូវ​ការ​រំលាយ​អាហារ បាន​ដល់​៣០​ភាគរយ ចំពោះ​បុរស និង ស្ត្រី​ដែល​មាន​សុខភាព​ល្អ​។ ការ​កើនឡើង​នេះ នឹង​កើត​មាន​ក្នុង​រយៈពេល ត្រឹមតែ​១០​នាទី​ប៉ុណ្ណោះ ប៉ុន្តែ​ប្រសិទ្ធិ​ភាព​ដ៏​ខ្លាំងក្លា​របស់​វា នឹង​កើន​ដល់ ៣០ ទៅ ៤០​នាទី បន្ទាប់​ពី​អ្នក​បាន​ផឹកទឹក​រួច​។

២. ការ​សិក្សា​ផ្សេង​ទៀត ក៏​បាន​បង្ហាញ​អោយ​ដឹង​ទៀត​ផង​ដែរ​ថា ការ​ផឹកទឹក​អោយ​បាន មួយ ឬ ពីរ​កែវ មុន​ពេល​អ្នក​ទទួលទាន​អាហារ នោះ​វា​អាច​ជួយ​បំពេញ​អោយ​អ្នក​ឆ្អែត និង មិនសូវ​ឃ្លាន​។​ម្យ៉ាងវិញទៀត ការ​ផឹកទឹក​ក្នុង​បរិមាណ​មួយ​ដ៏​ត្រឹមត្រូវ វា​ក៏​អាច​ជួយ​យើង ក្នុង​ការ​បង្ការ​បាន​នូវ​ជំងឺ​គាំងបេះដូង​បាន​ផង​ដែរ​។ លើស​ពី​នេះ​ទៅ​ទៀត ការ​សិក្សា​ក៏​បាន​បញ្ជាក់​ទៀត​ដែរ​ថា ការ​ដែល​អ្នកមាន​ជាតិ​ទឹក​គ្រប់គ្រាន់ នៅ​ក្នុង​ខ្លួន វា​នឹង​ធ្វើ​អាច​ជួយ អោយ​អ្នក​កាត់​បន្ថយ​បាន នូវ​ឱកាស​ប្រឈម​នឹង​ជំងឺមហារីក​ពោះវៀនធំ បាន​ដល់ ៤៥​ភាគរយ​, ជំងឺមហារីក​ប្លោក​នោម​បាន​ដល់ ៥០​ភាគរយ ហើយ​ក៏​ប្រហែល​នឹង​អាច​ជួយ កាត់​បន្ថយ​បាន​នូវ​ការ​ប្រឈម​នឹង​ជំងឺមហារីក​សុដន់​បាន​ផង​ដែរ ។

៣. ទឹក​អាច​ជួយ​បង្ការ​អ្នក​ពី​អាកា​រៈ​ឈឺក្បាល​។ នៅ​ក្នុង​ករណី​សិក្សា​មួយ ដែល​ត្រូវ​បាន​បោះពុម្ពផ្សាយ ដោយ​ទស្សនាវដ្តី នៃ​ប្រព័ន្ធ​ប្រសាទ​សាស្ត្រ បាន​បង្ហាញ​ថា ក្រុម​អ្នក​វិទ្យាសាស្ត្រ​បាន​ធ្វើការ​បែងចែក​នូវ ចំនួន​អ្នកមាន​ជំងឺ​ឈឺក្បាល​ប្រកាំង ដែល​ចូលរួម​ក្នុង​ការ​សិក្សា​ស្រាវជ្រាវ​នេះ ជា​ពីរ​ក្រុម​គឺ ក្រុម​អ្នក ដែល​បាន​លេបថ្នាំ និង ក្រុម​អ្នក​ដែល​បាន​ធ្វើការ​ផឹកទឹក ១​លី​ត្រ​កន្លះ ( ប្រហែលជា ៦​កែវ​) បន្ថែម​ទៅ​លើ ការ​ទម្លាប់​នៃ​ការ​ផឹក​ទឹកជា​ប្រចាំ​ថ្ងៃ​របស់​ពួក​គេ​។ បន្ទាប់​ពី​រយៈពេល ២​ស​ប្តា​ហ៍​កន្លង​មក ក្រុម​អ្នក​ដែល​បាន​ផឹកទឹក ត្រូវ​បាន​រាយការណ៍​ថា​ពួក​គេ ហាក់​នឹង​មានការ​ប្រឈម​នឹង​ការ​ឈឺចាប់ តិច​ជាង រយៈពេល ២១​ម៉ោង និង កម្រិត​នៃ​ការ​ឈឺចាប់​មានការ​ធ្លាក់​ចុះ បើ​ធ្វើការ​ប្រៀបធៀប​ទៅ​នឹង ក្រុម​មនុស្ស​ដែល​បាន​ប្រើ​ថ្នាំ​។

៤.​ទឹក​អាច​ជួយ​អោយ​ខួរក្បាល​របស់​អ្នក ឆ្លាត​វាងវៃ​។ ខួរក្បាល​របស់​យើង​រាល់​ៗ​គ្នា គឺ​ត្រូវការ​នូវ​អុក​ស៊ី​សែន ក្នុង​កម្រិត​ដ៏​ច្រើន ដើម្បី​អោយ​វា​មានដំណើរ​ការ​ទៅ​បាន​យ៉ាង​ល្អ​ប្រសើរ ដូច្នេះ​ការ​ផឹកទឹក​អោយ​បាន​ច្រើន គឺ​ពិតជា​អាច​ជួយ​អ្នក​បាន​។ ការ​សិក្សា​ស្រាវជ្រាវ​បាន​បង្ហាញ​ថា កម្រិត​នៃ​ការ​បាត់បង់​ជាតិ​ទឹក ត្រឹមតែ ១​ភាគរយ​នៃ​រាង​កាយ​គឺ​អាច កាត់​បន្ថយ​បាន​នូវ​មុខងារ​នៃ​ការ​គិត​បាន​ផង​ដែរ ។ ដូច្នេះ ការ​រក្សាខ្លួន​អ្នក អោយ​មាន​ជាតិ​ទឹក​គ្រប់គ្រាន់ គឺជា​អ្វី​ដែល​ចាំបាច់​បំផុត សម្រាប់​មុខងារ​របស់​ខួរក្បាល​របស់​អ្នក​។

៥. វា​ជួយ​អោយ​អ្នក​មានបាន​។ ដោយសារ​តែ​វា​ជា​ភេ​ស​ជ្ជះ​ដែល​មាន តម្លៃ​ថោក ជាង​ប្រភេទ​ភេសជ្ជៈ​ដទៃ​ៗ​ទៀត ដូច្នេះ​វា​អាច​ជួយ​សន្សំ​ថវិការ​ដល់​អ្នក​បាន យ៉ាងច្រើន ។ មិន​ត្រឹមតែ​ប៉ុណ្ណោះ គឺ​វា​ពិតជា​ល្អ​ចំពោះ​សុខភាព​របស់​អ្នក ប្រសិនបើ​យើង​ធ្វើការ​ប្រៀបធៀប​ទៅ​នឹង ប្រភេទ​ភេសជ្ជៈ​បំប៉នកម្លាំង​ដទៃ​ៗ​ទៀត ។

៦. វា​ជួយ​អោយ​អ្នកមាន​ស្មារតី​ភ្លឺស្វាង​ល្អ​។ កង្វះ​សារធាតុ​រាវ គឺជា​មូលហេតុ​ទូទៅ​មួយ ដែល​ធ្វើ​អោយ​អ្នក អស់កម្លាំង​នៅ​ក្នុង​ពេល​ថ្ងៃ ដូច្នេះ ប្រសិនបើ​អ្នក​ហាក់​នឹង​មាន​អាកា​រៈ​អស់កម្លាំង និង ត្រូវការ​សម្រាក​នៅ​ក្នុង​ពេល​ថ្ងៃ នោះ​អ្នក​អាច​ផឹកទឹក​មួយ​កែវ​បាន​។ វា​អាច​ជួយ​អោយ​អ្នក មាន​អារម្មណ៍​ស្វាង ហើយ​ធ្វើការ​បាន​ល្អ​នៅ​ក្នុង​ពេល​ថ្ងៃ ឬ យ៉ាង​ហោច​ណាស់ វា​អាច​ជួយ​បង្ការ​អ្នក​ពី​ការ​ឈាន​ទៅ​រក​បញ្ហា​ភ្លេចភ្លាំង​ផ្សេង​ៗ​បាន ។ អ្នកដឹង​ទេ​ថា​ត្រឹមតែ ការ​បាត់បង់​កម្រិត​ជាតិ​ទឹក ត្រឹម​២​ភាគរយ​ប៉ុណ្ណោះ វា​ក៏​អាច​បង្កើន ឱកាស​អោយ​អ្នក​ប្រឈម​នឹង ការ​បាត់​បងការ​ចង​ចាំ​ក្នុង​រយៈពេល​ខ្លី​បាន​ផង​ដែរ ៕

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង