ការរលាក ច្រមុះគឺ ជារការរលាកភ្នាសស្រទាប់ខាងក្នុងនៃច្រមុះរបស់អ្នក។ បញ្ហានេះបណ្តាលមកពីមួលហេតុជាច្រើន ដូចជាប្រតិកម្មនឹងអាកាសធាតុត្រជាក់ (ម៉ាស៊ីនត្រជាក់ ) ផ្កា,រុក្ខជាតិ, ចំណីអាហារ ឬបណ្តាលមកពីជាតិគីមីផ្សេងៗរាប់ទាំងឱសថមួយចំនូនផងដែរ។ ទន្ទឹមនឹងនេះមេរោគ (ពពួកបាត់តេរី ឬវីរុស ឬពួកផ្សិតហ្វុងហ្សិក) មេរោគឃ្លង់ ក៏អាចនឹងបណ្តាលអោយមាន អាការៈនេះបានដែរ។





ហើយក្នុងចំណោមមូលហេតុរលាកច្រមុះទាំងនោះការរលាកច្រមុះ ដោយសារតែប្រតិកម្ម (អាល់ឡែហ្សី) គឺមានច្រើនជាងគេ។បញ្ហាអាឡែហ្សីនេះចែកជា២ប្រភេទគឺ ទីមួយទាក់ទងនឹង អាកាសធាតុត្រជាក់ និងទីពីរដែលមិនទាក់ទងនឹងអាកាសធាតុត្រជាក់។
-រលាកច្រមុះដែលទាក់ទងនឹងអាកាសត្រជាក់គឺវាតែងតែមានជាមួយនឹង សារធាតុប្រតិកម្មផ្សេងៗ ទៀតដូចជាលំអងផ្ការបស់រុក្ខជាតិផ្សេងៗ ឬផ្កាស្មៅ ផ្កាស្បូវ និងពួករុក្ខជាតិអំបូរក្រាមីនេ ដែលហើរតាមខ្យល់។
-ឯរលាកច្រមុះដែលមិនទាក់ទងនឹងអាកាសធាតុត្រជាក់នោះមានដូចជា ប្រតិកម្មនឹងធូលីដីហុយ រោមសត្វ,សត្វឆ្មា ឆ្កែ កណ្តុរ ធូលីដីម្រែងភ្លើងផ្ទះបាយ អង្គែសត្វស្រុកជាដើម។ល៕
ហេតុនេះមិនថាមានអាកាសធាតុបែបណានោះទេ យើងត្រូវតែ មានការប្រុងប្រយ័ត្នជានិច្ច ចំពោះសុខភាពរបស់យើង។ ដូច្នេះ ប្រសិនបើអ្នកដឹងខ្លួនថាអ្នក តែងមានប្រតិកម្មអាឡែហ្សីនឹងអ្វីមួយហើយ នោះអ្នកគួរចងចាំ និង ចៀសចេញអោយឆ្ងាយពីពួកវា៕