ដូចដែលយើងបានដឹងហើយថា នៅពេលដែលមេជីវិតឈ្មោល និង មេជីវិតញីបានជួបគ្នា និង រលាយចូលគ្នា នោះវានឹងបង្កើតបាននូវស៊ុតបង្កកំណើតមួយ។
ហើយកត្តាដែលអាចកំណត់ភេទរបស់ទារកអ្នកបាននោះ គឺជាប្រភេទក្រមូស៉ូមរបស់ មេជីវិតឈ្មោល X ឬ Y ។ ចុះកូនភ្លោះតើវាអាចកើតមានបានយ៉ាងដូចម្តេចវិញ?
វាគឺជាព្រឹត្តិការណ៍ដ៏ពិសេសមួយ គឺនៅពេលដែល មេជីវិតញី ឬ អូវុលរបស់ស្ត្រីបានជួបនឹងមេជីវិតឈ្មោលដល់ទៅពីរផ្សេងគ្នា។ ជាធម្មជាតិ កូនភ្លោះអាចមានពីរប្រភេទផ្សេងគ្នា គឺកូនភ្លោះពិត និង កូនភ្លោះមិនពិត។ កូនភ្លោះពិត គឺជាកូនភ្លោះដែលកើតចេញពីស៊ុតបង្កកំណើតតែមួយ ហើយបានធ្វើការបំបែកខ្លួនវាជាពីរ ផ្សេងគ្នា ។ ហើយកូនភ្លោះមិនពិត គឺកើតមានបាននៅពេលដែល មានស៊ុតបង្កកំណើតពីរផ្សេងគ្នា តាំងពីដំបូងមក ៕
