ការសិក្សាថ្មីដែលបានចេញផ្សាយដោយ ព្រឹត្តប័ត្រសុខភាពវេជ្ជសាស្ត្រផ្នែកផ្លូវភេទ បានបង្ហាញអោយឃើញថា ស្ត្រីដែលទទួលបានភាពស្រនុកសុខស្រួលខាងផ្លូវភេទ (orgasm) តិចជាង ២ ដងក្នុងមួយខែ ប្រឈមមុខនឹងជំងឺនានាច្រើនជាងស្ត្រីដែលប្រព្រឹត្តរឿងលើគ្រែជា ប្រចាំ។
អ្នកស្រាវជ្រាវមកពី “កម្មវិធីសុខភាពស្ត្រី” នៅឯសាកលវិទ្យាល័យ Monash ក្នុងប្រទេសអូស្ត្រាលី បានរកឃើញថា ស្ត្រីដែលបានឈានដល់ចំនុចកំពូលមានកម្រិតថាមពលខ្ពស់ជាង ទទួលជំងឺតិចជាង និងមានលក្ខណៈសម្បត្តិនានាប្រសើរជាងស្ត្រីដែលមិនសូវបានទទួលការ រួមភេទ។
នៅពេលយើងមានអារម្មណ៍រីករាយ ស្រស់ស្រាយបន្ទាប់ពីឡើងលើគ្រែ ចំនុចសំខាន់សម្រាប់មនុស្សស្រីនោះគឺ ការឈានដល់ចំនុចកំពូល។
បុរសគួរចង់ចាំថា អ្នកត្រូវតែជួយនាងអោយដល់គោលដៅដែលនាងចង់បាន។ យ៉ាងណាមិញ បុរសគ្រប់រូបតែងតែចង់អោយស្ត្រីជាដៃគូរបស់ខ្លួនបានទទួលនូវ សេចក្តីសុខ សុខភាពល្អ និងមានកម្លាំងខ្លាំងក្លា៕