ផ្នែក​នៃ​បណ្តាញ​ទំនាក់ទំនង​សង្គម​មាន​ដូច​ជា ហ្វេ​ស​ប៊ុ​ក ( Facebook ) គឺ ប្រាកដជា​បាន ឆ្លុះ​បញ្ចាំង​ថា រយៈ​ចំងាយ មិនមែន​ជា​របាំង​នៃ​ការ​ទំនាក់ទំនង ទៀត​នោះ​ទេ នៅ​ពេល​ដែល​អ្នក​ចង់ រក្សា​ទំនាក់ទំនង ជាមួយនឹង មិត្តភក្តិ និង ក្រុម​គ្រួសារ​របស់​អ្នក​នោះ​។

ភាព​ជាក់ស្តែង​ដែល​កើត​មាននៅ​ក្នុង​ពិភពលោក មិន​ថា ពេល​ណា​, កន្លែង​ណា គឺ​ត្រូវ​បាន​បង្ហាញ​អោយ​យើង​បានឃើញ​យ៉ាង​ជិត​ស្និទ្ធ មាន​ដូច​ជា ការ​ចែករំលែក នូវ​រឿងរ៉ាវ​,​ព័ត៌មាន​ផ្សេង​ៗ, រូបភាព និង បទ​ពិសោធន៍​នៃ​ការ​រស់នៅ​ជា​ប្រចាំ​ថ្ងៃតាម​រយៈបណ្តាញគេហទំព័រ​សង្គម​មួយ​នេះ ។

តែ​ទោះជា​យ៉ាងណា​ក៏​ដោយ ហ្វេ​ស​ប៊ុ​ក ក៏​បាន​ជះ​ឥទ្ធិពលអាក្រក់៥​យ៉ាង ដែល​អាច​នឹង​បំផ្លាញ​ដល់ទំនាក់ទំនង​របស់​អ្នក និងដៃគូ​បាន​ផង​ដែរ ៖

១. ស្ថានភាព​គ្រួសារ និងទំនាក់ទំនង​ស្នេហា
ប្រូ​ហ្វា​ល់​ហ្វេ​ស​ប៊ុ​ក របស់​បុគ្គល​ម្នាក់​ៗ ដែល​មាន​គណនេយ្យ ហ្វេ​ស​ប៊ុ​ក គឺ​អាច​ផ្តល់​ជម្រើស​អោយ​អ្នក ក្នុង​ការ​ប្រកាស បង្ហាញ​ពី​ទំនាក់​ទំនងជា​បុគ្គល​របស់​អ្នក (status) ដូច​ជា ថា​តើ​អ្នកជា​មនុ​ស្សមានភាព ស្មុគស្មាញ ក្នុង​បញ្ហា​ស្នេហា​, នៅ​លីវ​,​ជា​មនុស្ស​មានគ្រួសារ ឬ បាន​ភ្ជាប់ពាក្យ​រួច​មក​ហើយ។​ ប្រសិនបើ​អ្នកស្ថិត​ក្នុងការ​ចងសម្ព័ន្ធ​មិត្ត​ជា​ពិសេស ជាមួយនឹង​នរណា​ម្នាក់ ដែល​ជាមនុស្ស​មាន​លក្ខណៈ​ស្រគត់ស្រគុំ ដែល​អាច​នឹង មិន​មាន​ភាព​ក្លាហាន ក្នុង​ការ បញ្ចេញ​នូវ ស្ថានភាព​មួយ​នេះ ចំពោះ​សាធារណៈជន នោះ​ពួក​គេ​អាច​នឹង មិន​ពេញចិត្ត ចំពោះការ​បង្ហាញ​មតិយោបល់ ( comments) និងការដាក់​បង្ហាញ​រូបភាព​អនុស្សាវរីយ៍​ជា បុគ្គល​របស់​អ្នក​ទាំង​ពីរ នៅ​ចំពោះ​មនុស្ស​ទូទៅ ដែល​កំពុង លេង​បណ្តាញ​សង្គម​មួយ​នេះ ។ នោះ​វា​នឹង​ចោទ ជា​បញ្ហា ដែល​អាច​បង្កជម្លោះ នឹង​បំផ្លាញ​ទំនាក់ទំនង​របស់​អ្នក​ទាំង​ពីរ​បាន ។

២. បញ្ហា​នៃទម្រង់មឺ​ជឺ (merger feature)
ហ្វេ​ស​ប៊ុ​ក គឺ​មាន​ដាក់​នូវ merger feature ថ្មី ដែល​អាច​បង្ហាញ​នូវ ប្រូ​ហ្វា​ល់​របស់​បុគ្គល​ម្នាក់​ៗ ដែល​បាន​បង្ហាញ status របស់​ខ្លួន ដូច​ជា​អ្នក​រៀប​ការ​រួច​,មាន​គូ​ដណ្តឹង ឬកំពុង​ស្ថិត​ក្នុង​ទំនាក់ទំនងដែល​វា​អាច​នឹងបង្ហាញ​នូវការ​សន្ទនា​, រូបភាព និងរឿងរ៉ាវ​របស់​គូស្នេហ៍បាន​។ សភាពautomatic merger ប្រភេទ​នេះអាច​បង្ក​នូវ​បញ្ហាប្រសិនបើទំនាក់ទំនង​របស់​អ្នក កំពុង​តែ​ស្ថិត​ក្នុង​សភាព​មិនសូវ​ល្អ នោះ​អ្នក​នឹង ស្ថិត​នៅ​ក្នុង​គ្រោះថ្នាក់ ឬប្រសិនបើ​អ្នក​ទើបតែ​ធ្វើការ​ផ្លាស់​ប្តូរ​ដៃគូ និងនៅ​មិន​ទាន់​ផ្លាស់ ប្តូរ status របស់​ខ្លួន​នៅឡើយ ។ ប្រ​វ​តិ្ត​នៃ​ទំនាក់ទំនង​របស់​អ្នកអាច​នឹងបង្ហាញ​នូវស្រមោល​អតីតកាលអំពីទំនាក់​ទំនងជា​បុគ្គល​របស់​អ្នក​ ។ បន្ទាប់​ពី​នោះ​មកអ្វី​ដែល​កើត​មាន​ចំពោះ​អ្នក​ទាំង​ពីរ នៅ​ក្នុង​ភាព​ជាក់ស្តែងអាច​នឹង​មិន​ដូច​ទៅ​នឹង​អ្វីដែល​អ្នក​បាន​បង្ហាញ​នៅ​ក្នុង ប្រូ​ហ្វា​ល់​ហ្វេ​ស​ប៊ុ​ក​របស់​អ្នក ។

៣. ទទួល​រង​សម្ពាធ​ពី​ដៃគូ​ស្នេហា​ផ្សេង​ទៀត
តើ​អ្នក​ទាំង​ពីរ គឺជា​គូស្នេហ៍​លាក់លៀម ដែល​ចង់​រក្សា​ទំនាក់ទំនង តាម​បែប​ស្ងៀមស្ងាត់ និង ចង់អោយ​អ្វី​ៗ​ដំណើរការ ទៅ​តាម​ស​ម្រូ​ល និង រង់ចាំ​មើល​ពី​លទ្ធផល​របស់​វា​មែនដែរ​ឬទេ? ប្រសិនបើ អ្នកមាន​អារម្មណ៍ ហាក់ដូចជា​ច្រណែននឹងការ​មើលឃើញ​ដៃគូ​ស្នេហា​ផ្សេង​ទៀត កំពុង​តែដាក់​បញ្ចូលនូវ​រូបភាព​ស្និទ្ធស្នាល​របស់​ពួក​គេ មាន​ដូច​ជា​ការ អោប ថើប ឬ ការ​ផ្លាស់​ប្តូរមតិយោបល់ និងរីករាយនឹងការ​សម្តែង​នូវ ទំនាក់ទំនង​ស្នេហា​របស់​ពួក​គេជា​សាធារណៈនោះ​កត្តា​នេះអាច​នឹង​បំផ្លាញ​នូវទំនុកចិត្ត​របស់​អ្នក​ទាំង​ពីរបាន ឬធ្វើ​អោយ​នរណា​ម្នាក់​អន់ចិត្ត​។ ជំនួស​អោយ​ការ​ផ្តោតអារម្មណ៍ទៅ​លើ​ស្នេហារបស់​អ្នកនោះការ​សម្តែង​ចេញ​ជា​សាធារណៈ​របស់​ដៃគូ​ស្នេហា​ដទៃ អាច​នឹង​រំខាន ដល់​អារម្មណ៍​ផ្លូវចិត្ត របស់​គូស្នេហ៍​អ្នក ចំពោះ​អ្នក​។ អ្នក​នឹង ចាប់​មាន​អារម្មណ៍​ប្រៀបធៀប​រវាង ដៃគូ និង ទំនាក់ទំនង​ស្នេហា របស់​ខ្លួន ទៅ​នឹង​អ្នក​ដទៃ ។

៤. ចំណាយពេល​ច្រើន​ពេក​ទៅ​លើ​វា
តើ​អ្នក​មានបាន​ចំណាយពេល ច្រើន​ជ្រុល ទៅ​លើ​ការ​លេង​ហ្វេ​ស​ប៊ុ​ក ក្នុង​ការ​ជជែក​លេង​ជាមួយនឹង មិត្តភក្តិ , ការ​ដាក់​បញ្ចូល​រូបភាព​,​ការ​លេងល្បែង​ឆ្លើយ​សំណួរ​ផ្សេង​ៗ ឬ ការ​ចុច Like ឬអោយ comments ដែរ​ឬទេ? ខណៈ​ពេល​ដែល​អ្នកព្យាយាម​ពង្រឹង​ទំនាក់ទំនង​របស់​ខ្លួនតាម​រយៈ​បណ្តាញ សង្គម​មួយ​នេះជាមួយនឹងមិត្ត​ដែល​នៅ​ឆ្ងាយនោះ​វា​នឹង​ជះ​ឥទ្ធិពល​មិនល្អ ទៅ​ដល់​ទំនាក់ទំនងនៅ​ខាងក្រៅ​របស់អ្នកជាមួយនឹង​ដៃគូ​អ្នក​យ៉ាង​ខ្លាំង​។ ការ​មិនសូវ​បាន ចំណាយពេល​ដ៏​មាន​ប្រយោជន៍ អោយ​បាន​ច្រើន ជាមួយនឹង​ដៃគូ​ស្នេហា​របស់​អ្នក អាច​បង្ក​ជា​បញ្ហា​ដែល​មិន​យល់ចិត្ត​គ្នានៅ​ក្នុងទំនាក់ទំនងវែង​ឆ្ងាយ​នេះ ។

៥. ការ​អោយ comments និង likes
នៅ​ក្នុង​យុគសម័យ នៃ​ការ​លេង ហ្វេ​ស​ប៊ុ​ក កា​រស​សើរ និង ការ​យល់ព្រម គឺ​មិនមែន​ត្រឹមតែ ជា​តម្រូវការ សម្រាប់​បុគ្គល​តែ​ម្នាក់​នោះ​ទេ​។ នៅ​ពេល​ដែល​អ្នក​បាន​ដាក់ បង្ហាញ ឬ post នូវ​រូបភាព​,ចែករំលែកនូវរឿង​អ្វី​ៗដែល​គួរ​អោយ​អស់សំណើច ឬមាន​ជម្លោះ​ជាមួយនឹងនរណា​ម្នាក់នៅ​លើ​ហ្វេ​ស​ប៊ុ​កនោះ​អ្នកនឹង​ស​ង្ឈឹ​មរ​ពឹង​ទុក​ថា ដៃគូ​របស់​អ្នកនឹងចុច like នូវ​រាល់​អ្វី​ៗ ដែល​អ្នក​បាន​សរសេរ ឬ ជា​ការអោយcomment បញ្ចេញយោបល់ និងយល់​ស្រប ឬគាំទ្រ​ចំពោះ​គំនិត ឬយោបល់​ដែល​បានសម្តែង​ចេញដោយ​ខ្លួន​អ្នក​ផ្ទាល់ ។

ការ​រក្សា​ទុក​មុខមាត់​អោយដៃគូរបស់​អ្នកជា​សាធារណៈ និងការ​ធ្វើ​អោយ​នាង ឬគាត់លេច​ចេញ​ឡើងក្នុង​សភាព​លេចធ្លោ​នៅ​ក្នុង​សង្គមក៏​ត្រូវ​បាន​កំណត់​ចូល ទៅ​ក្នុង​ទំនួល​ខុស​ត្រូវ របស់​អ្នកផង​ដែរ​។ តែ​ចុះ ប្រសិនបើ មាន​នរណា​ម្នាក់ ក្នុង​ចំណោម​អ្នក​ទាំង​ពីរ មិន​បាន​ធ្វើ​ដូចនេះ ? នោះដៃគូ​របស់​អ្នកនឹង​មាន​អារម្មណ៍​ហាក់ដូចជា​ត្រូវ​បាន គេ​ធ្វើ​អោយ​អាម៉ាស់ និងចង់អោយ​អ្នក​បញ្ចេញនូវអារម្មណ៍​ដូច​ជា​ពួក​គេ​ដែរ ។ ភាព​ខុស​គ្នា​តូចតាច​តែ​ប៉ុន​នេះ​អាច​បំផ្លាញ​ដល់បទ​ពិសោធន៍​នៃទំនាក់ទំនង​ដ៏​ល្អ​ផូរផង់​នៅ​ក្នុង​ជីវិតរបស់អ្នក​ទាំង​ពីរ​បាន​ផង​ដែរ ៕

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង