ក្រុម អ្នកស្រាវជ្រាវបានធ្វើការសិក្សាទៅលើអត្ថប្រយោជន៍នៃការធ្វើសមាធិ។ ពួកគេរកឃើញថាការធ្វើសមាធិអាចជួយផ្លាស់ប្តូររចនាសម្ព័ន្ធរបស់ខួរក្បាលបាន និងជួយឱ្យវាមានសមត្ថភាពពិសេសក្នុងការឆ្លើយតបនឹងធ្វើការងារកាន់តែឆាប់រហ័សឡើង។

ហើយចំពោះគុណសម្បត្តិនៃការធ្វើសមាធិជាប្រចាំ និងជួយឱ្យខួរក្បាលផ្នែកខាងមុខកាន់តែក្រាស់ឡើង ហើយខួរក្បាលផ្នែកនេះមានតួនាទីឆ្លើយតបនឹងអ្វីដែលមកប៉ះទង្គិច។ ការអង្គុយសមាធិនឹងជួយឱ្យកោសិការខួរក្បាលតភ្ជាប់គ្នាបានល្អប្រសើរឡើងជានិច្ច ហេតុនេះដើម្បីឲ្យខួរក្បាលរបស់យើងមានសភាពរេផ្លិចបានល្អ ។ ភាពស្ងប់សុខផ្លូវចិត្តនឹងធ្វើអោយអារម្មណ៍យើងស្រស់ស្រាយ និងឆាប់ទទួលបាននូវជោគជ័យចំពោះរាល់ភារកិច្ចទាំងឡាយ ដែលយើងត្រូវបំពេញជារៀងរាល់ថ្ងៃ ៕