ម្ទេស​មាន រសជាតិ​ហឹរ​ក្រហាយ​ពិបាក​ទំពារ​ពិបាក​លេប​តែ​នៅ​ខាងក្នុង​រសជាតិក្រហល់ក្រហាយ​នោះ​មាន​បង្កប់​នូវ​សារធាតុ​អាហារ​មាន​ប្រយោជន៍​វា​អាច​ជួយ​បន្យា​រ​ភាព​ចាស់​ធ្វើ​ឱ្យ​មនុស្ស​ស្ថិត​នៅ​ក្នុង​វ័យក្មេង​បាន​យូរ​ ។​ ម្ទេស​មានសារធាតុប្រឆាំង​រ៉ា​ឌី​កាល់ សេរី​មាន​បេ​តា​ការ៉ូ​តែ​ន និង​វីតាមីន​ស៊ី​ច្រើន​ជាង​បន្លែ​ទូទៅ​លើស​ពី​នេះ​ ម្ទេស​មាន​សារធាតុ​ដ៏​ពិសេស ម្យ៉ាង​ដែល​ហៅ​ថា ខែ​ត​សែ​ស៊ិ​ន ដែល​មាន​តួនាទីជួយ​ពន្យារ​ជរាភាព​ធ្វើ​ឱ្យ​ក្មេង​ជាង​វ័យរារាំង​អាកា​រៈរ​លាក និង​ជួយ​រំញោច​ដល់​ចរន្តឈាម​រត់​។

បច្ចុប្បន្ន​ម្ទេស​ត្រូវ​បាន​គេ​ចម្រាញ់​ធ្វើ​ជា​ប្រេង​សម្រាប់លាប​រឹត​មានឈ្មោះ​ថា ​ខែ​ត​សែ​ស៊ិ​ន​ ជា​ថ្នាំ​ក្តៅ​សម្រាប់​បំបាត់​ការ​ឈឺសន្លាក់​ឈឺចាប់​សាច់ដុំ​បាន​ផង​ដែរ​ ។​​ ហើយ​ជា​ពិសេស​ទៀត​នោះ ម្ទេស​ក៏​ជា​អាហារ​មួយ​ប្រភេទ​ដែល​ធ្វើ​ឱ្យ​មុខម្ហូប​ដែល​យើង​ទទួលទានមានឱជារស​ឈ្ងុយ​ឆ្ងាញ់​ដោយសា​រសជាតិ​ហឹរ​របស់​វា ​៕

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង