ចំណុចដែលសំខាន់បំផុត ដែលធ្វើអោយអ្នកជួបនឹងអាការៈនេះគឺ ដោយសារតែការក្អួតចង្អោរ ។ អាម្មណ៍នៃការចង្អោរ គឺបានកាត់បន្ថយនូវចំណង់នៃការឃ្លានអាហារ ។ ក្រៅពីនេះទៀត ការក្អួត ក៏អាចធ្វើអោយមានភាពពិបាកក្នុងការកើនទម្ងន់ ឬរក្សាទម្ងន់រាងកាយអោយមានសុខភាពល្អបានដែរ។

វានឹងមាននូវភាពយឺតយ៉ាវជាទូទៅចំពោះប្រព័ន្ធរំលាយអាហារ ក្នុងអំឡុងពេលនៃត្រីមាសទីពីរ ។ សភាពយឺតយ៉ាវនេះ គឺដោយសារតែសម្ពាធរបស់ស្បូនបានដាក់ទៅលើពោះវៀនផ្នែកខាងក្រោម ។ កត្តានេះ គឺអាចកាត់បន្ថយនូវចំណង់នៃការឃ្លានអាហារ និងបង្កើតជាបញ្ហាទល់លាមកក្នុងអំឡុងពេលនៃការមានគភ៌ ។ ការមានផ្ទៃពោះ គឺបាននាំយកមកនូវបញ្ហាជាច្រើនមានដូចជា កត្តាស្ត្រេសចំពោះរាងកាយ, ផ្លូវចិត្ត និងអរម៉ូន។ កត្តាទាំងនេះអាចជាមូលហេតុមួយដែលធ្វើអោយស្ត្រីមានផ្ទៃពោះ មិនសូវមានអារម្មណ៍ចង់បរិភោគអាហារ។
កត្តាផ្សេងៗទៀត ដែលជះឥទ្ធិពលទៅដល់ការបាត់បង់ចំណង់នៃការឃ្លានអាហារក្នុងអំឡុងត្រីមាសដំបូង រួមមានដូចជា ការកើនឡើងនូវកម្រិតនៃអរម៉ូនប្រូហ្សេស្តេរ៉ូន ។ អរម៉ូនប្រភេទនេះ គឺអាចធ្វើអោយដំណើរការនៃប្រព័ន្ធរំលាយអាហារទាំងអស់មានសភាពយឺតយ៉ាវជាងមុនបាន។ ការកើនឡើងនៃការបឺតស្រូបយកជាតិទឹកនៅក្នុងពោះវៀនក៏អាច ពន្យឺតដល់ដំណើរការរបស់ប្រព័ន្ធរំលាយអាហារបានផងដែរ។ ការលេបថ្នាំគ្រាប់ជាតិដែកក្នុងអំឡុងពេលនៃការមានផ្ទៃពោះក៏អាចបង្កើននូវបញ្ហានេះដែលវាក៏នឹងនាំអោយមាននូវបញ្ហាទល់លាមកបានដែរ។
ការបាត់ចំណង់នៃការឃ្លានអាហារ នៅក្នុងត្រីមាសចុងក្រោយ ឬត្រីមាសទីបីក៏មានលក្ខណៈជាទូទៅចំពោះស្ត្រីមួយចំនួនដែរ។ ទារកក្នុងផ្ទៃ ដែលកំពុងបន្តរីកធំធាត់បានដាក់សម្ពាធទៅដល់ក្រពះដែលនឹងនាំអោយពួកគេ មិនសូវឃ្លានអាហារដូចពេលមុន ។ អ្នកអាចនឹងមានអារម្មណ៍ថា ឆាប់ឆ្អែតនៅពេលដែលទារកបានធ្វើការសង្កត់ទៅលើក្រពះដែលវានឹងធ្វើអោយអ្នកពិបាកក្នុងការញុំាំអាហារអោយបានច្រើន ៕