អត្ថប្រយោជន៍ដ៏ធំនៃការរួមភេទ គឺការធ្វើអោយសម្ពាធឈាមចុះទាប និង សរុបមកគឺកាត់បន្ថយស្ត្រេស យោងតាមមតិរបស់អ្នកស្រាវជ្រាវ ពីប្រទេសស្កុតឡេន ( Scotland) ដែលបានរាយការណ៍ពី ការរកឃើញរបស់ពួកគេនៅក្នុងកាសែត កត្តាជីវីសាស្ត្រនៃចិត្តវិជ្ជា។ ពួកគេបានធ្វើការសិក្សាទៅលើ ស្ត្រី២៤នាក់ និង បុរស ២២នាក់ ដែលបានកត់ត្រាទុកពី សកម្មភាពនៃការរួមភេទរបស់ពួកគេ។

បន្ទាប់មក ក្រុមអ្នកស្រាវជ្រាវបានដាក់ពួកគេ អោយស្ថិតក្នុងស្ថានភាព នៃស្ត្រេស ដូចជា ការថ្លែងសន្ទរកថានៅក្នុងទីសាធារៈ និង ការគិតលេខដោយមាត់ និង កត់សំគាល់ពីសម្ពាធឈាមរបស់ពួកគេ ដែលឆ្លើយតបទៅនឹងស្ត្រេស ។ អ្នកទាំងនោះ ដែលមានការរួមភេទ គឺមានការឆ្លើយតបនឹងស្ត្រេសបានល្អប្រសើរជាង អ្នកដែលបានភ្ជាប់ខ្លួននឹងការប្រព្រឹត្តកាយវិការនៃសិច ឬ តមការរួមភេទ។
ការសិក្សាផ្សេងទៀត ដែលបានបោះពុម្ភផ្សាយនៅ ក្នុងចិត្តវិជ្ជានៃជីវសាស្ត្របានរកឃើញថាការរួមភេទញឹកញាប់គឺបានមានទំនាក់ទំនងនឹង ការបន្ថយនូវសម្ពាធដ្យាស្តូលិក ( ចំនួនតួលេខនៃលទ្ធផលសម្ពាធឈាម ដែលស្ថិតនៅខាងក្រោម ឬ ទីពីរ)។ ការសិក្សានេះ គឺផ្តោតទៅលើក្រុមមនុស្សដែលរស់នៅជាមួយនឹង ដៃគូរួមភេទរបស់ពួកគេ។នៅមានការសិក្សាស្រាវជ្រាវបន្ថែមទៀត បានរកឃើញពីទំនាក់ទំនង រវាងដៃគូដែលមានការឱបថើបគ្នា និង អាច
កាត់បន្ថយនូវសម្ពាធឈាមចំពោះស្ត្រី ។
ការកើនឡើងនូវសម្ពាធឈាម គឺជាកត្តាប្រឈមមុខនឹងគ្រោះថ្នាក់ ចំពោះជំងឺអាទែចិញ្ចឹមបេះដូង ,ជំងឺគាំង បេះដូងជំងឺខ្សោយតម្រងនោម និង ជំងឺដាច់សសៃឈាមក្នុងខួរក្បាល ៕