​យើង​ឃើញ​រឿង​ជាច្រើន​ក្នុង​សារព័ត៌មាន​ដែល​និយាយ​ពី​ថ្នាំ​ដែល​ទើបនឹង​រកឃើញ​ថ្មី​បំផុត វិធីសាស្ត្រ​ព្យាបាល​ថ្មី​បំផុត រូបមន្ត​ថ្មី​បំផុត​និង​ថ្លៃ​បំផុត​សម្រាប់​ព្យាបាល​អ្វី​គ្រប់​យ៉ាង​ដែល​ធ្វើឱ្យ​យើង​ឈឺ​។

អ្វី​ដែល​យើង​មិន​បាន​ឃើញ​ការផ្សព្វផ្សាយ​គឺ​ផ្លូវ​ទៅរក​ជីវិត​ដែល​មាន​សុខភាព​ល្អ​មិន​អាច​រកបាន​នៅក្នុង​ការិយាល័យ​គ្រូពេទ្យ​ឬ​មន្ទីរពេទ្យ​នោះទេ​។ អ្នក​អាចរ​កវា​ឃើញ​នៅក្នុង​ផ្ទះ និង​ក្នុង​ជីវិត​របស់​អ្នក​។ ការសប្បាយរីករាយ​នឹង​ជីវិត​របស់​អ្នក​និង​អ្នក​ដែល​នៅ​ជុំវិញ​ខ្លួន​អ្នក នឹង​ជួយ​ដល់​សុខភាព​របស់​អ្នក និង​កាត់​បន្ថយ​ឥទ្ធិពល​នៃ​ភាព​ចាស់​។​

​ ​ចំពោះ​បេត ការ​តម​អាហារ​រយៈពេល ២០​ឆ្នាំ ហាក់ដូចជា​អាច​បញ្ចប់​បាន​យ៉ាង​ឆាប់រហ័ស​។ គាត់​បាន​ឃើញ​ការផ្សាយ​ពាណិជ្ជកម្ម​មួយ​ថ្នាំ​មួយ​ប្រភេទ​សម្រាប់​ការ​បញ្ចុះទម្ងន់​ដែល​ទប់ស្កាត់​ការ​ស្រូប​យក​ជាតិ​ខ្លាញ់​ក្នុង​ប្រព័ន្ធ​រំលាយ​អាហារ​។ គាត់​បាន​ពិភាក្សា​ជាមួយ​គ្រូពេទ្យ ហើយ​គ្រូពេទ្យ​ក៏​បាន​ចេញ​វេជ្ជបញ្ជា​ឱ្យ​គាត់​ប្រើ​ថ្នាំ​នេះ​រយៈពេល​មួយ​ខែ​។​

​ ​ក្រោយមក​បន្តិច បេត​បានដឹង​ថា​ថ្នាំ​នេះមាន​ផលវិបាក​មិន​ល្អ​មួយ​គឺ ធ្វើឱ្យ​រាគ​ភ្លាមៗ​។​

​ ​ថ្នាំ​នេះ​ត្រូវបាន​គេ​សន្មត​ថា​ជួយ​ជម្រុញ​អ្នក​តម​អាហារ​ឱ្យ​បរិភោគ​អាហារ​ណា​ដែល​មាន​ជាតិ​ខ្លាញ់​ទាប ព្រោះ​វា​ធ្វើ​ឱ្យ​ជាតិ​ខ្លាញ់​ក្នុង​អាហារ​ចេញពី​រាង្គ​កាយតាមរយៈ​ការបញ្ចេ​ញ​ចោល​។ ប៉ុន្តែ​បើ​ទោះបីជា បេត មិន​បាន​បរិភោគ​អាហារ​ដែល​មាន​ជាតិ​ខ្លាញ់​ខ្ពស់​ក៏ដោយ ក៏​គាត់​ត្រូវតែ​ប្រញាប់​រត់ទៅរក​បង្គន់​ក្រោយពេល​បរិភោគ​អាហារ​បាន​កន្លះ​ម៉ោង​។​

​ ​នាង​កាន់តែ​គិត​ពី​វា គាត់​កាន់តែ​មាន​ការសង្ស័យ​ទៅ​លើ​គោលការណ៍​ទាំងមូល​។ គាត់​និយាយ​ថា “​អ្នក​មិន​អាច​ប្រើប្រាស់​ថ្នាំ​រហូត​នោះទេ​។ ទម្ងន់​របស់​អ្នកនឹង​ត្រលប់​មក​វិញ​នៅ​ថ្ងៃ​ណា​មួយ​។ អ្នកនឹង​ត្រលប់​ទៅរក​ទម្លាប់​ចាស់​ដែល​ធ្វើឱ្យ​អ្នក​ឡើង​ទម្ងន់​វិញ​ដដែល​។ ប្រសិនបើ​អ្នក​មិន​ផ្លាស់ប្តូរ​ជីវិត​របស់​អ្នក វា​មិន​សមស្រប​ក្នុង​ការដោះស្រាយ​បញ្ហា​នេះឡើយ​”​។ ក្រោយពេល​បញ្ឈប់​ការប្រើប្រាស់​ថ្នាំ​សម្រក​ទម្ងន់ បេត បាន​ផ្តោត​ទៅលើ​ការកាត់បន្ថយ​កាឡូរី​ដែល​បរិភោគ​ប្រចាំថ្ងៃ និង​ការដើរ​ជា​រៀងរាល់ថ្ងៃ​។​

​ ​គាត់​និយាយ​ថា គាត់​មាន​អារម្មណ៍​ធូរស្រាល​ជាមួយនឹង​ការ​ផ្តោត​លើ​របៀប​រស់នៅ​ដែល​ផ្តល់​ផល​ល្អ​ដល់​សុខភាព ជាជាង​ការផ្តោត​ទៅលើ​តែ​ការ​ស្រក​ទម្ងន់​។ បេត និយាយថា “​ខ្ញុំ​មាន​អារម្មណ៍​ល្អប្រសើរ​ជាង​មុន​ចំពោះ​ខ្លួនឯង ហើយ​ខ្ញុំ​ឈប់​ស្វែងរក​បង្គន់​ដែល​នៅ​ជិត​ជាងគេ​បង្អស់​ទៀតហើយ​”​។

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង