ជាតិ Teflon ជួយមិនឱ្យអាហារជាប់នឹងខ្ទះ ចំណែកឯជាតិ bioflavonoid ដែលមានក្នុងទឹកទំពាំងបាយជូររារាំងដំណើរការដែលកាឡូរីតោងជាប់នឹងសរសៃឈាមរបស់យើង។ ដូច្នេះ ការញ៉ាំទឹកទំពាំងបាយជូរជាប្រចាំ អាចកាត់បន្ថយឱកាសនៃការកកស្ទះសរសៃឈាមនិងបន្ទាបហានិភ័យនៃបញ្ហាផ្សេងទៀតដូចជា ជំងឺបេះដូងនិងជំងឺដាច់សរសៃឈាមខួរក្បាល។

វេជ្ជបណ្ឌិត ម៉ៃឃើល ឡឺហ្វេរឺ (Michael Lefevre) បាននិយាយថា “Bioflavonoid ឬសមាសភាគដែលមានតួនាទីជាសារធាតុប្រឆាំងអុកស៊ីតកម្ម ជួយប្រឆាំងនឹងការបំផ្លាញនៃរ៉ាឌីកាល់សេរី។ វាកើតឡើងតាមធម្មជាតិនៅក្នុងអាហារមួយចំនួន ដូចជា ផ្លែឈើនិងបន្លែ ជាពិសេសមានក្នុងផ្លែប៉មនិងខ្ទឹមបារាំង, តែ ជាពិសេសក្នុងតែបៃតង, សូកូឡា សណ្តែកដី ទឹកទំពាំងបាយជូរ និងស្រាក្រហម”។
គាត់និយាយថា “ទិន្នន័យបានបង្ហាញថា bioflavonoids ផ្តល់ការការពារប្រឆាំងនឹងកូលេស្តេរ៉ូលមិនល្អ (LDL) ហើយជួយសម្រួលដំណើរការ endothelial ដើម្បីរក្សាសរសៃឈាមឱ្យនៅរីកធំ”។
វេជ្ជបណ្ឌិត ឡឺហ្វេរឺ បាននិយាយថា វាអាចជាគំនិតដ៏ល្អសម្រាប់មនុស្សគ្រប់រូបក្នុងការមើលលើរបបអាហារនិងកំណត់ថាតើពួកគេបរិភោគអាហារដែលមាន bioflavonoids ឬទេ។ “អាហារមិនត្រូវបានបង្កើតមកឱ្យមានគុណភាពស្មើគ្នានោះទេ បើទោះជាអាហារដែលយើងគិតថាល្អចំពោះសុខភាពក៏មិនល្អស្មើគ្នាដែរ។ ខ្ញុំព្យាយាមញ៉ាំបន្លែប្រភេទស្លឹកពណ៌បៃតង ខ្ទឹមបារាំង និងផ្លែប៉មឱ្យបានច្រើន។ ហើយនិងញ៉ាំទឹកដូចជាទឹកទំពាំងបាយជូរ។ ទឹកផ្លែឈើគឺជាប្រភេទភេសជ្ជៈដែលក្មេងៗចូលចិត្តញ៉ាំ ប៉ុន្តែបន្ទាប់មកពួកគេនឹងភ្លេចពីវានៅពេលដែលពួកគេធំឡើង។ វាល្មមដល់ពេលដែលអ្នកគួរមើលវាឡើងវិញ ហើយញ៉ាំវាមួយថ្ងៃមួយកែវហើយ”។