ការ​ឈឺចាប់​នៅ​ក្នុង​លិង្គ​គឺជា​សញ្ញា​មួយ​ប្រភេទ​ដែល​ច្រើន​កើត​មាន​ជា​ញឹកញាប់​ជា​ពិសេស​លើ​បុរស​ក្មេងៗ​។​សំណាង​ដែរ​ ករណី​ភាគច្រើន​នៃ​ការ​ឈឺ​លិង្គ​នេះ​ពុំ​មាន​អ្វី​ជា​បញ្ហា​ធ្ងន់ធ្ងរ​ទេ​។​ ប៉ុន្តែ​ជា​ម្តងម្កាល​គួរតែ​ស្វែងរក​សេវា​ថែ​ទាំង​សុខភាព​ដែរ​ក្នុង​ករណី​ចាំបាច់​ ជា​ពិសេស​ប្រសិនបើ​ឃើញ​មាន​រោគ​សញ្ញា​ផ្សេងៗ​ទៀត​មក​ជាមួយ​។

ឈឺ​នៅ​ពេល​រួម​ភេទ​
ជា​ទូទៅ​ មូលហេតុ​ដែល​កើត​មាន​ជា​ញឹកញាប់​បំផុត​នៃ​ការ​ឈឺ​លិង្គ​ជា​ធម្មតា​តែង​កើត​លើ​បុរស​ដែល​មិន​ធ្លាប់​រួម​ភេទ​សោះ​ ឬ​រួម​ភេទ​យូរ​។​ នេះ​គឺជា​រឿង​ពិត​របស់​បុរស​ក្មេងៗ​។​
ប្រសិនបើ​អ្នក​មិន​ធ្លាប់​រួម​ភេទ​ពី​មុន​មក​ទេ​ (​ឬ​រួម​ភេទ​មិន​បាន​ច្រើន​ដង​)​ បទ​ពិសោធន៍​ជា​លើក​ដំបូង​របស់​អ្នក​ទំនងជា​ធ្វើ​អោយ​អ្នក​ឈឺចាប់​បន្តិចបន្តួច​ នេះ​ដោយសារ​តែ​ការ​កកិត​ថ្មី​កើត​មាន​លើ​ការ​រួម​ភេទ​នោះ​។​

ជាមួយ​គ្នា​នេះ​ដែរ​ ប្រសិនបើ​អ្នក​រួម​ភេទ​រយៈពេល​យូរ​ ស្បែក​គ្រប​លិង្គ​របស់​អ្នក​ទំនងជា​នឹង​មាន​ប្រតិកម្ម​ជាមួយនឹង​ការ​កកិត​ទាំងនេះ​ និង​ក្រោយមក​ក្លាយទៅជា​ការ​ឈឺចាប់​។​ ការ​ឈឺចាប់​ច្រើន​តែ​បន្ត​ទៅ​មុខ​ប្រសិនបើ​ការ​រួម​ភេទ​ប្រព្រឹត្ត​ទៅ​ខ្លាំងក្លា​ពេក​។​
ការ​ដែល​ប្រើ​ដៃ​រួម​ភេទ​ដោយ​ខ្លួនឯង​ (Masturbation)​ យូរ​ពេក​ក៏​អាច​ធ្វើ​អោយ​ឈឺ​បាន​ដែរ​ នេះ​ដោយសារ​តែ​ដៃគូ​របស់​អ្នក​ប្រើ​ដៃ​ធ្វើ​មិន​បាន​ល្អ​ ឬ​ធ្វើ​យូរ​ពេក​។​
ការ​រួម​ភេទ​ជាមួយ​មាត់​ទំនងជា​មិនសូវ​ធ្វើ​អោយ​ឈឺចាប់​ទេ​ លុះត្រាតែ​អ្នក​មុត​នឹង​ធ្មេញ​របស់​ដៃគូ​អ្នក​។​

ការ​ឈឺចាប់​ដោយសារ​ការ​រួម​ភេទ​ច្រើន​ប៉ះពាល់​ទៅ​លើ​ស្បែក​គ្រប​ក្បាល​លិង្គ​ច្រើន​ជាងគេ​។​ ប៉ុន្តែ​ប្រសិនបើ​អ្នក​បាន​កាត់​ចុង​រួម​រាល់​ហើយ​ ការ​ឈឺចាប់​នឹង​កើតឡើង​ទៅ​លើ​ស្បែក​គ្រប​ដង​របស់​លិង្គ​វិញ​។​
ប្រសិនបើ​អ្នកជា​មនុស្ស​ស្បែក​ស្លេកៗ​ ឬ​ស​ ការ​ឈឺចាប់​តែងតែ​បង្កើត​បានជា​ពណ៌​ក្រហម​វិញ​។​ ប្រសិនបើ​ស្បែក​ពណ៌​ខ្មៅ​វិញ​ ស្បែក​គ្រប​ក្បាល​លិង្គ​ ឬ​ដង​លិង្គ​របស់​អ្នក​ប្រហែលជា​ខ្មៅ​ជាង​ធម្មតា​នៅ​ពេល​ការ​ឈឺចាប់​ចេះ​តែ​បន្ត​។​

ពេល​ខ្លះ​ ការ​ឈឺចាប់​ដោយសារ​រួម​ភេទ​យូរ​កើត​មាន​ច្រើន​ជាង​ការ​ហើម​លិង្គ​ដែល​ជា​បញ្ហា​ត្រូវការ​ដំណោះស្រាយ​។​ នេះ​ដោយសារ​តែ​ទឹករងៃ​ហៀរ​ចូល​ទៅ​ក្នុង​ជាលិការ​របស់​លិង្គ​។​
ចូរ​កុំ​មានការ​ភ័យ​ព្រួយ​អំពី​បញ្ហា​នេះ​អី​ ព្រោះ​វា​នឹង​វិល​មក​ធម្មតា​វិញ​ក្នុង​រយៈពេល​មួ​យស​ប្តា​ហ៍​។​
ការ​ព្យាបាល
ប្រសិនបើ​អ្នក​ឈឺ​លិង្គ​ដោយសារ​តែ​មិន​ធ្លាប់​រួម​ភេទ​ ឬ​រួម​ភេទ​យូរ​ អ្នក​មិន​ចាំបាច់​ស្វែងរក​ការ​ព្យាបាល​ណា​ដែល​ពិសេសៗ​នោះ​ទេ​។​ គ្រាន់តែ​សម្រាក​កុំ​រួម​ភេទ​ទៀត​ពីរ​បី​ថ្ងៃ​សិន​ទៅ​បាន​ហើយ​។​
ការ​លាប​ក្រែ​ម​អោយ​លិង្គ​ទន់​មក​វិញ​ដូច​ជា​ពពួក​ Aqueous​ Cream​ វា​នឹង​ជួយ​បំបាត់​នូវ​ការ​ឈឺចាប់​បាន​។​ គ្មាន​ហេតុផល​ណា​ដែល​អ្នក​ត្រូវ​ប្រើ​ថ្នាំ​ផ្សេង​ពី​នេះ​ទៀត​ទេ​។​
នៅ​ពេល​ដែល​អ្នក​វិល​មក​រួម​ភេទ​ឡើង​វិញ​ ចូរ​ធ្វើ​ចិត្ត​អោយ​ស្រួលបួល​សិន​។​ មិន​ត្រូវ​រួម​ភេទ​អោយ​យូរ​រហូត​ដល់​ច្រើន​ម៉ោង​ទៀត​ទេ​។​ វា​ក៏​គ្មាន​គ្រោះថ្នាក់​អ្វី​ដែរ​ ដែល​ស្នើ​សុំ​អោយដៃ​គូរ​របស់​អ្នក​ធ្វើ​ប្រតិបត្តិការ​ថ្នមៗ​ជាមួយ​អ្នក​វិញ​។​

ការ​ឈឺចាប់​ដោយសារ​តែ​ការ​ដាច់ដោច​ ឬ​ហូរ​ឈាម
ប្រសិនបើ​អ្នក​ឈឺចាប់​ដោយសារ​អ្នក​ហាក់បីដូចជា​មានការ​ដាច់ដោច​បន្តិចបន្តួច​ ជា​ធម្មតា​ច្រើន​តែ​ជា​ការ​រហែក​នៅ​តំបន់​ Fraenum​ ។​
ការ​គ្រោះថ្នាក់​ដោយសារ​រូត​ខោ​ក៏​អាច​ធ្វើ​អោយ​ដាច់ដោច​បាន​ដែរ​។
ការ​ព្យាបាល

ប្រើ​សម្លី​ ឬអ្វី​មួយ​ដែល​ស្អា​តទៅ​ខ្ទប់​កន្លែង​ដែល​ហូរ​ឈាម​នោះ​រហូត​ដល់​លែង​ហូរ​ឈាម​។​ បន្ទាប់​មក​ប្រើ​វ៉ា​សាលី​ន​បន្តិច​លាប​លើ​វា​បន្ថែម​។​
ជាមួយ​គ្នា​នេះ​ដែរ​ ប្រសិនបើ​របួស​មិនជា​សះស្បើយ​ក្នុង​រយៈពេល​មួ​យស​ប្តា​ហ៍​ទេ​ ចូរ​ទៅ​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ​ខាង​ជំងឺ​ផ្លូវភេទ​ ឬ​គ្លិ​និក​ Genitourinary​ Medicine​ Clinic​ (GUM)​ (​គ្លីនិក​ព្យាបាល​ជំងឺ​តម្រងនោម​និង​ផ្លូវភេទ​)​។​
អ្វី​ដែល​កម្រ​បំផុត​នោះ​គឺថា​របួស​លើ​លិង្គ​នោះ​ត្រូវការ​អោយ​គ្រូពេទ្យ​វះកាត់​ដេរ​ផ្ជិ​តម​ក​វិញ​។​ បន្ទាប់​មក​មាន​របួស​ដាច់​រហែក​លិង្គ​រួច​ មិន​ត្រូវ​ព្យាយាម​រួម​ភេទ​ទៀត​យ៉ាង​ហោច​ណាស់​ក៏​មួ​យស​ប្តា​ហ៍​ដែរ​។​
ការ​ឈឺចាប់​ជាប់​ពាក់ព័ន្ធ​នឹង​ការ​រមាស់
ការ​រមាស់​ និង​ឈឺចាប់​នៅ​ជុំវិញ​ស្បែក​គ្រប​ក្បាល​លិង្គ​ច្រើន​តែ​បណ្តាល​មក​ពី​រោគ​ផ្សិត​។​
ការ​បង្ក​រោគ​ដោយ​មេរោគ​ផ្សិត​មិន​ធ្ងន់ធ្ងរ​គឺជា​រៀង​មួយ​កើត​មាន​ញឹកញាប់​ មេរោគ​នោះ​ច្រើន​តែ​ជា​ពពួក​ Candida​ Albican​។​ ដៃគូរ​របស់​អ្នក​ប្រហែលជា​មាន​ជំងឺ​រោគ​ផ្សិត​នេះ​ដែរ​។​ មេរោគ​ផ្សិត​នោះ​ប្រហែលជា​មិន​ត្រឹមតែ​ធ្វើ​អោយ​នាង​រមាស់​តែ​មួយ​មុខ​នោះ​ទេ​ ប៉ុន្តែ​ក៏​ធ្វើ​អោយ​មាន​ហូរ​ទឹករំអិល​ពណ៌​សរ​លឿងៗ​ដែរ​។​
ចូរ​ទៅ​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ​ ឬ​នរណា​ម្នាក់​ដែល​ធ្វើការ​នៅ​ក្នុង​គ្លីនិក​ GUM​ ។​ ពួក​គេ​នឹង​អោយ​ថ្នាំលាប​ប្រភេទ​ Anti-fungal​ Cream​ ដល់​អ្នក​។​ ពួក​គេ​ក៏​នឹង​ណែនាំ​អំពី​ការ​ព្យាបាល​ដល់​ដៃគូរ​របស់​អ្នកផង​ដែរ​។​
ពេល​ខ្លះ​ បុរស​ដែល​មាន​ជំងឺ​ទឹកនោមផ្អែម​ច្រើន​ឆ្នាំ​ក៏​វិ​វត្ត​ទៅ​ជា​ឈឺចាប់​នៅ​លើ​ស្បែក​គ្រប​ក្បាល​លិង្គ​ជាប់​រហូត​ដោយសារ​តែ​រោគ​ផ្សិត​ដែរ​។​
ករណី​នេះ​កើតឡើង​ដោយសារ​តែ​មេរោគ​ផ្សិត​លូតលាស់​នៅ​លើ​ជាតិ​ស្ករ​ដែល​អ្នកជំងឺ​ទឹកនោមផ្អែម​បាន​បញ្ចេញ​ទៅ​តាម​ទឹកនោម​របស់​គាត់​។​
កាលទេសៈ​ទាំងនេះ​ពេល​ខ្លះ​ត្រូវធ្វើ​គឺ​ ការ​វះកាត់​ចុង​។​
ការ​ឈឺ​ជាប់​ពាក់ព័ន្ធ​នឹង​ការ​មាន​ដំបៅ
ដំបៅ​គឺជា​កន្លែង​ឃើញ​សាច់​ឆៅ​មួយ​នៅ​លើ​លិង្គ​ ជា​រង្វង់​ ឬ​ពងក្រពើ​។​ ដំបៅ​ទាំងនេះ​មើលទៅ​ ប្រហែលជា​ដូច​ភ្នំភ្លើង​ផ្ទុះ​ដែរ​។​
ការ​ដែល​មាន​ដំបៅ​អាច​កំណត់​បាន​ថា​ជា​ការ​បង្ក​រោគ​ធ្ងន់ធ្ងរ​ដូច​ជា​ជំងឺស្វាយ​ ។​
ដូច្នេះ​ប្រសិនបើ​អ្នក​គិត​ថា​ អ្នកមាន​ដំបៅ​មួយ​នៅ​លើ​លិង្គ​របស់​អ្នក​ មិន​ត្រូវ​បង្ក​បញ្ហា​បន្ថែម​ទៅ​លើ​វា​ទៀត​ទេ​។​ ចូរ​ទៅ​គ្លីនិក​ GUM​ ដើម្បី​ធ្វើ​រោគវិនិច្ឆ័យ​ និង​ព្យាបាល​។​ក្នុង​ពេល​នេះ​ មិន​ត្រូវ​រួម​ភេទ​ទៀត​ទេ​។​

ការ​ឈឺចាប់​ និង​ខ្វះ​អនាម័យ
ប្រសិនបើ​អ្នក​មិន​បាន​លាង​សម្អាត​ខាងក្រោម​ស្បែក​គ្រប​ក្បាល​លិង្គ​អ្នកជា​ទៀងទាត់​ទេ​ តំបន់​មួយ​នោះ​ប្រហែល​ក្លាយទៅជា​រលាក​តិចតួច​ និង​ឈឺចាប់​។​
ករណី​នេះ​វា​ក៏​ប្រហែលជា​ករ​ជា​កំទេច​សៗ​ដែល​ហៅ​ថា​អាច​ម៌​លិង្គ​ (Smegma)​។​ នេះ​គឺជា​ផលិតផល​ពី​ធម្មជាតិ​របស់​រា​ង្គ​កាយ​យើង​ទេ​ ប៉ុន្តែ​វា​មិន​គួរ​ណា​ធ្វើ​អោយ​កើត​ច្រើន​បែប​នេះ​ដែរ​ព្រោះ​វា​នឹង​ក្លាយទៅជា​ដើមហេតុ​នៃ​ការ​ជ្រៀតចូល​របស់​មេរោគ​។​
ការ​ឈឺចាប់​ជាមួយនឹង​ការ​រលាក​ក្បាល​លិង្គ​
ការ​រលាក​ក្បាល​លិង្គ​អាច​កើតឡើង​ដោយសារ​រោគ​ផ្សិត​ ឬ​ប្រតិកម្ម​អា​ឡែ​ហ្ស៊ី​ ឬ​ជំងឺ​លើ​ជាលិកា​រត​ភ្ជាប់​របស់​រា​ង្គ​កាយ​ តែ​វា​គឺជា​រឿង​កម្រ​ណាស់​។​
ជា​ម្តងម្កាល​វា​អាច​ត្រូវ​បាន​បង្ក​ឡើង​ដោយសារ​ជំងឺ​ស្បែក​ពេញ​ខ្លួន​ក៏​មាន​ដែរ​។

ការ​ឈឺ​លិង្គ​ និង​ជំងឺ​ស្បែក
បុរស​មួយ​ចំនួន​ដែល​ឈឺ​លិង្គ​ព្រមទាំង​មាន​កន្ទួល​គួរតែ​មាន​ជំងឺ​ស្បែក​ដែរ​ហើយ​ដូច​ជា​ជំងឺ​ Eczema​ ឬ​ Psoriasis​។​
គ្រូពេទ្យ​ផ្នែក​សុខភាព​ផ្លូវ​ភែ​ទ​ ឬ​អ្នកឯកទេស​ខាង​ជំងឺ​ស្បែក​អាច​ជួយ​ដល់​អ្នក​បាន​។

ការ​ឈឺ​លិង្គ​ និង​ជំងឺមហារីក
បុរស​វ័យក្មេង​មួយ​ចំនួន​គឺ​ភ័យ​ខ្លាច​យ៉ាង​ខ្លាំង​ដែល​ការ​ឈឺ​លិង្គ​ប្រហែលជា​រឿង​មហារីក​។​ ករណី​នេះ​មិន​អាច​កើត​មានបាន​ទេ​។​
ធាតុ​ពិត​ ជំងឺមហារីក​លិង្គ​គឺជា​រឿង​ដែល​កម្រ​។​​ភាគច្រើន​បំផុត​ ជំងឺមហារីក​លិង្គ​តែងតែ​កើត​មាន​លើ​មនុស្ស​វ័យ​ចំនាស់​ មិន​បាន​កាត់​ចុង​ហើយ​ មិន​មាន​អនាម័យ​ល្អ​ទៅ​លើ​ស្បែក​គ្រប​ក្បាល​លិង្គ​។​
រោគ​សញ្ញា​សំខាន់​នៃ​មហារីក​លិង្គ​គឺជា​ដុំ​ ឬ​ដំបៅ​មួយ​ដែល​អាច​មាន​ក្លិនស្អុយ​ នៅ​ពីក្រោម​ស្បែក​គ្រប​ក្បាល​លិង្គ​ ព្រមទាំង​បង្ក​ការ​ឈឺចាប់​។​ ការ​ព្យាបាល​ដោយ​វះកាត់​បន្ទាន់​គឺជា​រឿង​សំខាន់​។

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង