ម្ទេសមាន រសជាតិហឹរក្រហាយពិបាកទំពារពិបាកលេបតែនៅខាងក្នុងរសជាតិ ក្រហល់ក្រហាយនោះមានបង្កប់នូវសារធាតុអាហារមានប្រយោជន៍វាអាចជួយប ន្យារភាពចាស់ធ្វើឱ្យមនុស្សស្ថិតនៅក្នុងវ័យក្មេងបានយូរ។ម្ទេសមាន សារធាតុ ប្រឆាំងរ៉ាឌីកាល់ សេរីមានបេតាការ៉ូតែន និងវីតាមីនស៊ីច្រើនជាងបន្លែទូទៅលើសពីនេះម្ទេសមានសារធាតុដ៏ពិសេស ម្យ៉ាងដែលហៅថា ខែតសែស៊ិន ដែលមានតួនាទី ជួយពន្យារជរាភាពធ្វើឱ្យក្មេងជាងវ័យ រារាំងអាការៈរលាក និងជួយរំញោចដល់ចរន្តឈាមរត់។

បច្ចុប្បន្នម្ទេសត្រូវបានគេចម្រាញ់ធ្វើជាប្រេងសម្រាប់ លាបរឹតមានឈ្មោះថាខែតសែស៊ិនជាថ្នាំក្តៅសម្រាប់បំបាត់ការឈឺ សន្លាក់ឈឺចាប់សាច់ដុំបានផងដែរ។ហើយជាពិសេសទៀតនោះ ម្ទេសក៏ជាអាហារមួយប្រភេទដែលធ្វើឱ្យមុខម្ហូបដែលយើងទទួលទាន មានឱជារសឈ្ងុយឆ្ងាញ់ដោយសារសជាតិហឹររបស់វា៕