​សកម្មភាព​នៃ​ការកំសាន្ត អាច​រក្សា​អោយ​ពួកគេ​ផ្សារភ្ជាប់​ខ្លួន​យើង ទៅ​នឹង​សកម្មភាព​អ្វីមួយ ដែល​ស្ថិតនៅ ក្រៅពី ទម្លាប់​នៃ​ការងារ​ជា​ប្រចាំ​ថ្ងៃ​។ តើ​វា​នឹង​មិន​អស្ចារ្យ​ទេ​ឬ ប្រសិនបើ​ទម្លាប់ នៃ​ការធ្វើ សកម្មភាព​កំសាន្ត ទៅ​នឹង​អ្វីមួយ អាច​ជួយ​រក្សា​អោយ​អ្នក មាន​រូបរាង​កាយ​សម​សួន និង មាន​សុខភាព​ល្អ បាន​នោះ ?

ខាងក្រោម​នេះ គឺជា​សកម្មភាព​កំសាន្ត​មួយចំនួន ដែល​អាច​នឹង​ធ្វើអោយ សុខភាព​របស់​អ្នក ល្អប្រសើរ​បាន ៖

១. ធ្វើ​កិច្ចការ​នៅក្នុង​សួនច្បារ​
     ការថែទាំ​សួន គឺ​ប្រហែល​ជា​សកម្មភាព​កំសាន្ត​មួយ​ប្រភេទ ដែល​នឹង​ទាមទារ នូវ​សកម្មភាព​ផ្នែក រាងកាយ ខ្លាំងក្លា​ជាង​គេ​។ អ្នក​អាច​នឹង ត្រូវការ​ជីកដី​,​កាត់​តម្រឹម​មែកឈើ​,​រៀបចំ​ផើងផ្កា​, ស្រោច​ទឹក​ដំណាំ ឬ ផ្កា នៅ​ក្នុង​សួន​, បេះ​ផ្កា និង ផលដំណាំ​ផ្សេងៗ​ទៀត​ជា​ដើម​។ គ្មាន​សកម្មភាព ទាំងអស់​នេះ​ណា ដែល​នឹង​មិន​ធ្វើអោយ​អ្នក អស់កម្លាំង​នោះទេ ប៉ុន្តែ​ប្រសិនបើ​អ្នក​បាន​អនុវត្ត នូវ​សកម្ម ភាព​ទាំងនេះ​បាន​ជា​រៀងរាល់ថ្ងៃ នោះ​វា​អាច​នឹង​ជួយ​រក្សា​កម្រិត​កាឡូរី​របស់​អ្នក អោយ​នៅ​ទាប​បាន​។ ចំណុច​ល្អ​នៃ​ការ​ថែ​សួន​នោះ គឺថា វា​ថែមទាំង​អាច​អោយ​អ្នក​ធ្វើ​បាន នៅក្នុង​ដែន​កំណត់​មួយ​។ អ្នក​អាច សាក ល្បង​ធ្វើការ​ថែ​សួន នៅ​ខាងលើ​ផ្ទះ​របស់​អ្នក ប្រសិនបើ​អ្នក​មិន​ចង់​កកូរកកាយ នៅត្រង់​ទីតាំង ខាងមុខផ្ទះ របស់​អ្នក​។ បន្ថែម​ពី​នេះ​ទៅទៀត ការ​ដាំ​បន្លែ​មួយចំនួន គឺ​អាច​ជួយ​បង្កើន​នូវ គុណភាព​អាហារ ដែល​អ្នក​អាច​នឹង​ទទួលបាន ។​

២. ការ​ចម្អិន​អាហារ​
     ការ​ចំអិន​អាហារ គឺជា​សកម្មភាព​នៃ​ចំណង់​ចំណូលចិត្ត​មួយបែប​ផ្សេងទៀត ដែល​អាច​ធ្វើអោយ សុខភាព​ជា​ទូទៅ​របស់​អ្នក មាន​ភាពល្អប្រសើរ​បាន​។ វា​មាន​នូវ​ហេតុផល​ជា​ច្រើន ដែល​តែង​ធ្វើអោយ មនុស្ស​ភាគច្រើន តែង​ចូលចិត្ត​ទៅ​ទទួលទាន​អាហារ​ខាងក្រៅ​ផ្ទះ ។ មូលហេតុ​មួយ ក្នុងចំណោម​មូល ហេតុ​ទាំងអស់នោះ​គឺថា កង្វះ​បន្លែ​ផ្សេងៗ​នៅក្នុង​ផ្ទះ​។ ប្រសិនបើ​អ្នក ប្រកាន់​យក​ការ​ចម្អិន​អាហារ ជា​ប្រភេទ​សកម្មភាព​កំសាន្ត​មួយ នោះ​អ្នក​នឹង​មាន​ឱកាស​ក្នុង​ការទទួលបាន​នូវ​បទពិសោធន៍ ជាមួយនឹង ការ​ចម្អិន​អាហារ និង អាច​សាកល្បង​នូវ​មុខម្ហូប​ប្លែកៗ​បាន​។ វា​នឹង​អាចជួយ​ធ្វើអោយ​សមាជិកគ្រួសារ អ្នក និង អ្នក អាច​ជៀសផុត​បាន​ពី​ប្រភេទ​អាហារ​ចម្អិន​ស្រាប់ៗ​នៅ​ខាងក្រៅ​ផ្ទះ ឬ អាហារ​កំប៉ុង​ដែល​អាច​នឹង បំផ្លាញ​ដល់​សុខភាព​របស់​អ្នក នៅ​ថ្ងៃក្រោយ ។​

៣. ការ​ធាក់​កង់​
    ការ​ធាក់​កង់ គឺជា​វិធី​ដ៏​អស្ចារ្យ​មួយ ក្នុង​ការរក្សាបាន​នូវ​រូបរាងកាយ​សមសួន​។ ទន្ទឹមនឹងនេះ វា​ក៏​បាន ជួយ​ផងដែរ ក្នុង​ការកាត់បន្ថយ​ជា​តិខ្លាញ់​ដែល​លើស តាម​ដែល​សកម្មភាព​ផ្សេង​ទៀត​អាច ហាក់​នឹង​មិន​សូវ មាន​ប្រសិទ្ធិភាព​ដូច​វា​។ ការ​ធាក់​កង់ នៅតាម​តំបន់​ជាយក្រុង គឺ​អាច​ផ្តល់អោយ​អ្នក​នូវ​ខ្យល់អាកាស បរិសុទ្ធ និង ស្វែងយល់​ពី​តំបន់​ផ្សេងៗ​ជាច្រើន​ទៀត ។​

៤. ការលេង​ល្បែង​កំសាន្ត ដែល​ទាក់ទង​នឹង​ល្បងប្រាជ្ញា​
    ភាព​មាំទាំ និង សមសួន​របស់​មនុស្ស​ម្នាក់ គឺ​មិន​ត្រូវបាន​កំណត់​ត្រឹមតែ ចំណុច​ល្អ​នៃ​រូបរាងកាយ​នោះ ទេ​។ ជារឿយៗ ប្រសិនបើ​កត្តា​ផ្លូវចិត្ត​អ្នក​មាំទាំ​គ្រប់គ្រាន់ នោះ​រាងកាយ​អ្នក នឹង​អាច​ឆាប់​ទៅតាម​នោះ បាន​ផង​ដែរ ។ វា​ជា​ការប្រសើរ ក្នុង​ការ​មាន​ចំណាប់​អារម្មណ៍​ទៅលើ ល្បែង​កំសាន្ត​ដែល​ទាក់ទង​នឹង ល្បង​ប្រាជ្ញា ដើម្បី​ជា​ការបន្ថែម​ទៅលើ សកម្មភាព​លំ​ហាត់ប្រាណ​ផ្នែក​រាងកាយ​។ នា​ពេល​សម័យ បច្ចុប្បន្ននេះ វា​មាន​នូវ​ប្រភេទ​ល្បែង​កំសាន្ត​ជាច្រើន ដែល​មាន​ផ្តល់​អោយ​អ្នក សម្រាប់​ជា​សកម្មភាព លំហែកាយ និង ហ្វឹកហាត់​ខួរក្បាល​អ្នក អោយ​កាន់តែ​មាន​ភាព​ឆ្លាត​វៃ​។​

៥. ការ​តាំងសមាធិ​
     វា​មាន​នូវ ប្រភេទ​លំ​ហាត់ប្រាណ​នៃ​ការដកដង្ហើម​ជាច្រើន ដែល​អ្នក​អាច​នឹង​យកមកអនុវត្ត ជា​សកម្មភាព កំសាន្ត​អារម្មណ៍​មួយ​បាន​។ ការ​តាំងសមាធិ និង ការហាត់​ក្បាច់​យូ​ហ្គា គឺជា​ប្រភេទ​លំ​ហាត់ ប្រាណ ដែល​ទទួលបាន​ការគាំទ្រ​ច្រើនជាងគេ នៅក្នុង​ចំណោម​ប្រភេទ​លំ​ហាត់ប្រាណ ផ្សេងៗ​ទៀត ទាំងអស់នេះ​។ ប្រសិនបើ​អ្នក ធ្វើការ​ស្រាវជ្រាវ​នៅ​ក្នុង​ប្រព័ន្ធ​អ៊ី​ន​ធឺ​ណេត នោះ​អ្នកនឹង រកឃើញ​នូវ សកម្មភាព ជាច្រើន នៃ​ការ​តាំងសមាធិ​នេះ ។​សកម្មភាព​កំសាន្ត​មួយ​នេះ មិន​ត្រឹមតែ​អាចធ្វើ អោយ​អ្នក ផ្សារភ្ជាប់​ទៅ​នឹង ពេលវេលា​បាន​នោះទេ វា​ថែមទាំង​អាច នាំ​អ្នក​ទៅរក​ជីវិត​ដែល​ប្រកបដោយ សុខភាព​ល្អ មួយ បាន​ផង​ដែរ​៕

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង