​ភាព​អស់​រដូវ​គឺ ជាការ​បញ្ចប់​ជា​អាចិន្ត្រៃ​នៃ​ភាព​មាន​ឈាមរដូវរ​បស់​ស្ត្រី​។ វា​គឺជា ពេលវេលា​មួយ​ដែល​ត្រូវ​កើត​មាន ហើយ​វា​មិនមែន​ជា​ជំងឺ​នោះទេ ប៉ុន្តែ​វា​អាច​មាន​ផលប៉ះពាល់​យ៉ាងខ្លាំង​ដល់​សុខមាលភាព​របស់​ស្ត្រី​។​​

អាយុ ជា​មូលហេតុ​មួយ​ដែល​បណ្តាល​អោយ​មាន​ភាព​អស់​រដូវ​នេះ​។​វា​គឺជា​ពេល​បញ្ចប់​នៃ​សក្តានុពល​នៃ​រយៈពេល​មាន​កូន​របស់​ស្ត្រី ដែល​កើត​មក​ដោយសារតែ​អូ​វែ ធ្វើ​ការបន្ថយ​មុខងារ​របស់​ពួក​វា​បន្តិច​ម្តងៗ​។ ការវះកាត់ និង ការ​ព្យាបាល​វេជ្ជសាស្ត្រ ជាក់លាក់​មួយចំនួន អាច​ជា​ហេតុ​នាំអោយមាន​ភាព​អស់​រដូវ​នេះ​ផង​ដែរ​។​ពួក​វា​រួម​មាន​ដូចជា​៖

  • ការ​វះកាត់​យក​អូវែ​ចេញ​
  • ការព្យាបាល​ដោយ​ប្រើ​ថ្នាំ​គីមី​
  • ការព្យាបាល​ដោយ​បាញ់​កាំរស្មី​នៅ​ឆ្អឹង​អាង​ត្រគាក​
  • ​ប៉ុន្តែ​ការ​វះកាត់​យក​ស្បូន ដោយ​មិន​បាន​យក​អូវែ​ចេញ គឺ​មិន​បណ្តាល​អោយ​មាន​អស់​រដូវ​ទេ ទោះបីជា​អ្នក នឹង​មិន​មាន​ឈាមរដូវ​ទៀត​ក៏​ដោយ ៕
ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង