ដើម្បីជីវជាតិល្អបំផុតទាំង ៧សម្រាប់សុខភាពស្បែក យកល្អគួរតែប្រាកដថាវានោះគឺជាអ្វីខ្លះទើបអាចជួយថែរក្សាស្បែកបានយ៉ាងល្អបំផុតបាន។ នៅពេលដែលស្បែកគឺជាសរីរាង្គតែមួយគត់ដែលត្រូវបានប៉ះពាល់ដោយផ្ទាល់នឹងបញ្ហាខាងក្រៅ ដូច្នេះវាត្រូវតែការពារខ្លួនឯងតាមរយៈជំនួយពីខាងក្នុងវិញ។ ដូច្នេះហើយ ទាំងរបបអាហារ និងការចិញ្ចឹមរបស់ស្បែក (បុរស និងស្ត្រី) គួរណាតែមានជីវជាតិដូចខាងក្រោមនេះ៖





Lycopene:
សារធាតុ Lycopene គឺជាអង់ទីអុកស៊ីដង់ដ៏ខ្លាំងមួយប្រភេទដែលមានសមាសធាតុប្រឆាំងនឹងកាំរស្មីអ៊ិច។ របបអាហារដែលសម្បូរសារធាតុ Lycopene ផ្តល់អោយស្បែកនូវការការពារបន្តិចទៀតពីកាំរស្មីគ្រោះថ្នាក់របស់ពន្លឺព្រះអាទិត្យ។ សារធាតុ Lycopene អាចមាននៅក្នុងផ្លែឪឡឹក, ប៉េងប៉ោះ, និងល្ហុង។
Asthaxanthin
សារធាតុ Astaxanthin គឺជាសារធាតុពណ៌ផ្ការឈូកដែលមានក្នុងសត្វបង្គា។ វាគឺជាសារធាតុប្រភេទ Carotene តែមួយគត់ដែលមិនអាចបំលែងទៅជា Retinol ក្នុងរាងកាយបាន ដូច្នេះ១០០%នៃកម្លាំងអង់ទីអុកស៊ីដង់របស់វាត្រូវដើរតួក្នុងការប្រឆាំងនឹងរ៉ាឌីកាលសេរី។ ការសិក្សាបានបង្ហាញអោយដឹងថា សារធាតុ Asthaxanthin មានលក្ខណៈអស្ចារ្យណាស់ក្នុងការទ្រទ្រងសុខភាព និងភាពយឺតរបស់ស្បែក, មើលឃើញពីការភាពរីកចម្រើរបស់ស្បែកតែម្តងតាមរយៈការកាត់បន្ថយសញ្ញានៃការចាស់ទៅតាមអាយុ ដូចជាស្បែកស្ងួត, ស្បែកជ្រៀវជ្រួញ និងមានកន្ទួលលើស្បែកពេលអាយុច្រើន។
វីតាមីន C
វីតាមីន C គឺជារបស់ល្អមួយសម្រាប់សុខភាពស្បែកទាំងការប្រើប្រាស់ខាងក្នុងខ្លួន និងលាបលើស្បែក។ សមាធាតុអង់ទីអុកស៊ីដង់របស់វាជួយការពារស្បែកពីរ៉ាឌីកាលសេរីតាមរយៈជម្រុញអោយមានការផលិតស្រទាប់កូឡាជែន។ បើយោងទៅតាមការបណ្តុះបណ្តាលជំងឺស្បែកអាមេរិកបានអោយដឹងថា របបអាហារ ឬថ្នាំបំប៉នដែលមានវីតាមីន C ពី ៥០០ ទៅ១០០០មីលីក្រាមក្នុងមួយថ្ងៃគឺគ្រប់គ្រាន់ហើយ។ ខណៈពេលដែលវីតាមីន C មាននៅក្នុងផ្លែឈើជូរៗ, និងអាហារផ្សេងៗទៀត វីតាមីន Cដែលប្រើសម្រាប់លាបលើស្បែកក៏ជាទីពេញនិយមដែរ។
វីតាមីន A
វីតាមីន A ឬត្រៀមនឹងក្លាយទៅជា Beta-carotene អាចរកបាននៅក្នុងមឺមការ៉ុត ឬស្ពៃបៃតងចាស់ (Spinach) អាចជួយថែរក្សា និងជួសជុលកោសិការស្បែកបានយ៉ាងល្អ។ បើសិនជាអ្នកមានបញ្ហាកង្វះវិតាមីន A អ្នកប្រហែលជាសម្គាល់ឃើញជាមានសរសៃៗ ឬស្ងួតពេញខ្លួនតែម្តង ព្រោះស្បែករបស់អ្នកអាចជួសជុលកោសិការងាប់ៗបានលឿនគ្រប់គ្រាន់។
ខ្លាញ់អូមេហ្គាបី
ខ្លាញ់អូមេហ្គាបីមានទំនាក់ទំនងគ្នាជាមួយនឹងការកាត់បន្ថយការរលាក ហើយក៏ជាសារធាតុមួយដែលគេល្បីថាជួយបង្កើនភាពស្រស់បំព្រងជាទូទៅតែម្តងតាមរយៈការទប់ស្កាត់ការបាត់បង់ជាតិទឹក។ ប្រភពដ៏ល្អនៃខ្លាញ់អូមេហ្គាបីរួមមានត្រីសម្បូរខ្លាញ់ដូចជាត្រីសាលម៉ុងជាដើម។ ចំពោះប្រភពដែលមានខ្លាញ់អូមេហ្គាបីច្រើនអាចរកបាននៅក្នុងថ្នាំបំប៉នដែលមានគុណភាពល្អ ព្រមទាំងសម្រិតសម្រាងយកតែខ្លាញ់ត្រីសុទ្ធ។
វីតាមីន E
វីតាមីន E ត្រូវបានគេស្គាល់ថាជាអ្នកប្រឆាំងនឹងឥទ្ធិពលដ៏គ្រោះថ្នាក់របស់កាំរស្មីយូវី ព្រមទាំងផ្តល់ជាការការពារប្រភេទអង់ទីអុកស៊ីដង់ថ្នាក់ខ្ពស់ផងដែរ។ អ្នកឯកទេសជាច្រើនណែនាំថាការទទួលទាន វីតាមីន Eដែលបានមកពីធម្មជាតិ ៤០០មីលីក្រាមក្នុងមួយថ្ងៃជួយកាត់បន្ថយការខូចខាតស្បែក និងស្បែកជ្រៀវជ្រួញ តែវាជួយធ្វើអោយស្បែកស្រស់ថ្លា។
Biotin
សារធាតុ Biotin គឺជាវីតាមីន B ដែលទទួលខុសត្រូវសម្រាប់ការផ្តល់ជាមូលដ្ឋានដល់ស្បែក និងសក់ដ៏ស្រស់ស្អាត។ អ្នកឯកទេសជាច្រើនតែងតែណែនាំអោយទទួលទានវីតាមីន B ពី ១០០០ ទៅ១៥០០ម៉ៃក្រូក្រាមក្នុងមួយថ្ងៃ។ ប្រភេទដ៏ល្អនៃវីតាមីន Biotin មានដូចជា សណ្តែកដី និងត្រីធូណា៕