ការត្អើកកើតឡើងនៅពេលដែលសាច់ដុំសន្ទះទ្រូងរឹងជាប់ ដែលជាហេតុធ្វើឲ្យវា និងសាច់ដុំនៅចន្លោះឆ្អឹងជំនីកន្ត្រាក់ភ្លាមៗ។ រឿងនេះនឹងធ្វើទាញខ្យល់ចូលទៅក្នុងសួតលឿនផងដែរ។ សាច់ដុំសន្ទះទ្រូងគឺជាសាច់ដុំសំប៉ែតមួយប្រភេទដែលខ័ណ្ឌចែកសួតនិងពោះ។(អាន៖ ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?) វាក៏សំខាន់សម្រាប់ការដកដង្ហើមដែរ។ រឿងគ្រប់យ៉ាងដែលបញ្ជូនសញ្ញាទៅសាច់ដុំសន្ទះទ្រូង វានឹងធ្វើឲ្យសាច់ដុំមួយនេះរឹងជាប់ភ្លាមៗ និងបង្កជាការត្អើកតែម្តង។ វាគឺជាសាច់ដុំធ្វើការដោយអឆន្ទៈ ហើយអ្នកក៏មិនអាចគ្រប់គ្រងវាបានដែរ។ 

រឿងជាច្រើនដែលបង្កជាការរលាកដល់ក្រពះ ឬធ្វើឲ្យវារីកធំលឿនពេក ច្រើនតែធ្វើឲ្យមានអាការៈត្អើកដែរ។ រឿងនេះមានដូចជា របស់ដែលអ្នកញ៉ាំព្រមទាំងញ៉ាំច្រើន និងលឿនតែម្តង។

ការត្អើកច្រើនតែនឹងបាត់ទៅវិញដោយខ្លួនឯង។ (អាន៖ ថ្នាំងងុយគេងពេលអ្នកគួរប្រើ)វាគ្មានង្វីដែលអះអាងថាអាចបញ្ឈប់ការត្អើកបានឡើយ។ ប៉ុន្តែមានវិធីសាស្រ្តមយយចំនួនដែលអ្នកគួរតែសាកល្បងដើម្បីបំបាត់ការត្អើកនេះលឿនដូចជា៖

  • ដកដង្ហើមក្នុងថង់ក្រដាស ឬស្បោង
  • ចូរអត់ដង្ហើម ១៥ ទៅ ២០វិនាទី
  • ចូរអង្គុយអោបជង្គង់
  • ចូរញ៉ាំ ឬខ្ពុរទឹក ឬទឹកកកក្នុងមាត់
  • ជញ្ជក់សាច់ក្រូចឆ្មា
  • ចូរព្យាយាមគ្រប់គ្រងការដកដង្ហើមតាមរយៈការបន្ធូរអារម្មណ៍ និងបន្ថយវាយឺតៗ
  • ចូរញ៉ាំស្ករសមួយស្លាបព្រាកាហ្វេ
  • ចូរញ៉ាំទឹកក្តៅជាមួយនឹងទឹកឃ្មុំ
  • ឲ្យនរណាម្នាក់ធ្វើឲ្យអ្នកភ័យ ឬខ្លាច

បើសិនជាអ្នកកំពុងតែព្យាយាមចៀសវាងការត្អើក វិធីសាស្រ្តដ៏ល្អបំផុតនោះគឺចៀសវាងមូលហេតុដែលនាំឲ្យក្រពះរីកតឹង ឬរលាកដល់បំពង់លើក្រពះ។ ចូរចៀសវាងរឿងដូចខាងក្រោមនេះ៖

  • អាហារមានជាតិអាស៊ីតច្រើន
  • គ្រឿងស្រវឹង
  • ភេសជ្ជៈមានជាតិហ្គាស
  • ញ៉ាំអាហារលឿនពេក
  • អាហារហិរ
  • ញ៉ាំអាហារច្រើនៗពេក
  • លេបខ្យល់ពេលកំពុងតែទំពារអាហារ
  • និយាយបណ្តើរញ៉ាំអាហារបណ្តើរ
  • ការញ៉ាំទឹកត្រជាក់៕
ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង