Alanine Aminotransferase (ALT) គឺជាអង់ស៊ីមមួយប្រភេទដែលមានក្នុងកោសិកាថ្លើម ឬហៅថាជាអ្នកបន្សាបជាតិពុលក្នុងថ្លើម។ វាមាននាទីក្នុងការបំបែកប្រូតេអ៊ីនដើម្បីជួយឲ្យរាងកាយកាន់តែងាយស្រួលបឺតស្រូបចូលក្នុងចរន្តឈាម។ នៅពេលថ្លើមរងការខូចខាត ឬរលាក វាអាចបញ្ចេញសារធាតុ ALT នេះចូលទៅក្នុងចរន្តឈាមដែររហូតដល់ឡើងខ្ពស់ខុសធម្មតា។(អាន៖ ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?) ការឡើងខ្ពស់របស់ ALT អាចបញ្ជាក់អំពីបញ្ហាថ្លើម ដែលជាហេតុធ្វើឲ្យគ្រូពេទ្យប្រើប្រាស់តេស្ត ALT កំណត់ដឹងអំពីជំងឺថ្លើម។ មានរឿងច្រើនណាស់ដែលអាចធ្វើឲ្យ ALT ឡើងខ្ពស់ដូចជា៖

  • ជំងឺខ្លាញ់រុំថ្លើមមិនមែនគ្រឿងស្រវឹង
  • ការប្រើថ្នាំគ្មានវេជ្ជបញ្ជាច្រើនពេកជាពិសេស Acetaminophen 
  • ថ្នាំមានវេជ្ជបញ្ជាសម្រាប់គ្រប់គ្រងកូឡេស្តេរ៉ុល
  • ញ៉ាំគ្រឿងស្រវឹងច្រើន
  • ធាត់ជ្រុល
  • មានជំងឺរលាកថ្លើមប្រភេទ A, B, ឬ C
  • ខ្សោយបេះដូង

មិនខ្វល់ថា ការឡើងខ្ពស់របស់អង់ស៊ីម ALT បង្កឡើងដោយអ្វីទេ យកល្អគួរតែសហការណ៍ជាមួយពេទ្យដើម្បីរកមើលមូលហេតុរបស់វា។ ប៉ុន្តែអ្នកក៏អាចមានវិធីមួយចំនួនក្នុងការបញ្ចុះវាមកធម្មតាវិញដែរ។ 

ញ៉ាំកាហ្វេ

អ្នកដែលញ៉ាំកាហ្វេជារៀងរាល់ថ្ងៃចាប់ពី ៣ដងឡើងដោយ ជាពិសេសអ្នកមានជំងឺរលាកថ្លើមប្រភេទC រ៉ាំរ៉ៃ អាចជួយឲ្យជាតិពុលក្នុងថ្លើមចុះមកធម្មតាជាងអ្នកដែលមិនបានញ៉ាំ។ តាមការសិក្សាក្នុងឆ្នាំ ២០១៧បានឲ្យដឹងថា ការញ៉ាំកាហ្វេចាប់ពីមួយទៅបួនពែងក្នុងមួយថ្ងៃអាចជួយបញ្ចុះ ALT និងបន្ថយការប្រឈមនឹងជំងឺថ្លើម និងមហារីកទៀត។ 

ញ៉ាំអាស៊ីតហ្វូលិក

ការញ៉ាំអាហារសម្បូរជាតិអាស៊ីតហ្វូលិក និងថ្នាំបំប៉នវីតាមីននេះបន្ថែមសុទ្ធតែអាចជួយបញ្ចុះ ALT បានទាំងអស់។ យកល្អគួរតែញ៉ាំអាស៊ីតហ្វូលិក ០.៨មីលីក្រាម ដែលវាស្មើនឹង ៨០០មីលីក្រាម ក្នុងមួយថ្ងៃទើបមានប្រយោជន៍បញ្ចុះ ALT បាននៅពេលប្រើជាមួយថ្នាំផ្សេងៗទៀត ជាពិសេសនៅពេល ALT ឡើងខ្ពស់ជាង ៤០ IU/L។(អាន៖ ថ្នាំងងុយគេងពេលអ្នកគួរប្រើ) អាហារសម្បូរអាស៊ីតហ្វូលិកមានដូចជា៖

  • ស្ពៃស្ពីណាច
  • សណ្តែក
  • ចេក
  • ល្ហុង

ផ្លាស់ប្តូររបបអាហារ

យកល្អអ្នកគួរតែមានទម្លាប់ខ្លួនញ៉ាំអាហារមានជាតិខ្លាញ់ទាប មានកាបូអ៊ីដ្រាតកម្រិតមធ្យមដើម្បីជួយព្យាបាល និងបង្ការជំងឺខ្លាញ់រុំថ្លើមដោយមិនមែនគ្រឿងស្រវឹង ដែលវាជាមូលហេតុញឹកញាប់មួយនៃការឡើងខ្ពស់របស់ ALT។ ដើម្បីពង្រឹងដល់សុខភាពថ្លើម និងបញ្ចុះ ALT អ្នកគួរតែផ្លាស់ប្តូររបបអាហារមក ញ៉ាំបន្លែ និងផ្លែឈើឲ្យបានយ៉ាងហោចណាស់ ៥ពេលក្នុងមួយថ្ងៃ៕