ខាងក្រោមនេះ យើងខ្ញុំនឹងបង្ហាញអ្នកពីលាភរបស់ឆ្នាំទាំងឡាយខាងលើនេះ។ តើមានអ្វីខ្លះទៅ?
ឆ្នាំកុរ
បុគ្គលដែលកើតក្នុងឆ្នាំកុរ មានចរិតស្មោះត្រង់ ថែមទាំងអាចទទួលបានការថែរក្សាពីទេវតាទ្រព្យច្រើន។ ជាពិសេស មុខរបរក៏កាន់តែបើកកាន់តែធំផងដែរ។ ដូចនេះ ក្រដាសប្រាក់នឹងមិនចេះតិចនោះឡើយពេលដែលចូលមក។
ឆ្នាំរកា
អ្នកដែលកើតក្នុងឆ្នាំរកា ក្នុងមួយជីវិតនេះនឹងមានអ្នកតាមជួយជានិច្ច។ ជាហេតុដែលធ្វើឲ្យគេតែងទទួលបានផលក្រោយពេលដែលប្រឹងប្រែងខ្លាំង។ ដូចនេះ ប្រាក់ចំណេញដែលចូលមកនឹងមិនចេះទាបនោះទេ។
ឆ្នាំឆ្លូវ
មនុស្សដែលកើតក្នុងឆ្នាំឆ្លូវ តែងតែអាចទទួលបានការទុកចិត្តពីអ្នកដទៃ។ ជាពិសេស ក៏មិនចេះឈ្លោះប្រកែកជាមួយអ្នកដទៃផងដែរ។ ជាហេតុដែលធ្វើឲ្យអ្នកអាចរាប់បានលុយច្រើនមិនគួរឲ្យជឿឡើយ៕