ខេត្តបាត់ដំបង​៖ ​ខ្នរ​ដែល​ជា​ផលិតផល​ពេញ​និយម ក្នុង​ស្រទាប់​ផ្ទះបាយ​គ្រួសារ​ខ្មែរ បាន​បង្ហាញ​នូវ​យុទ្ធនាការ​ចែករំលែក​ចំណេះដឹង​ពី​អាហារូបត្ថម្ភ និង​សារជាតិ​ដែក​ក្នុង​អាហារ​យ៉ាង​សស្រាក់សស្រាំ​នៅ​តាម​អនុ​វិទ្យាល័យ និង​វិទ្យាល័យ​ក្នុង​បណ្ដា​ខេត្ត​ចំនួន​ប្រាំពីរ មាន​ដូច​ជា​៖ ខេត្តបាត់ដំបង រតនគិរី កំពង់ធំ កំពង់ចាម ស្វាយ​រៀង ក្រចេះ និង​សៀមរាប​។ កម្មវិធី​ដ៏​ពិសេស​នេះ បាន​ផ្សព្វផ្សាយ និង​អប់រំ​យ៉ាង​យកចិត្តទុកដាក់​ដល់​សាធារណជន ពិសេស​សិស្សានុសិស្ស​អំពី​តុល្យភាព​ចំណីអាហារ ដែល​ត្រូវ​តែ​ផ្ដល់​សារជាតិ​ចិញ្ចឹម​គ្រប់គ្រាន់​ដល់​សារពាង្គកាយ​។ ជា​ពិសេស គឺ​សារជាតិ​ដែក​ដ៏​សម្បូរ​នៅ​ក្នុង​ផលិតផល​ខ្នរ ដែល​រាង​កាយ​ត្រូវការ​ជា​ចាំបាច់ ដើម្បី​ធានា​បាន​នូវ​សុខភាព​ល្អ ព្រម​ជាមួយ​កម្លាំង​មាំមួន​។

បន្ថែម​ពីលើ​នេះ តាម​រយៈ​វគ្គ «​យល់​ដឹង​បន្ថែម​អំពី​ខ្នរ​» អ្នកចូលរួម​ទាំងអស់​ក៏​ទទួល​បាន​នូវ​ចំណេះដឹង​ទូទៅ​បន្ថែម​ដូច​ជា​សារៈសំខាន់ និង​គុណប្រយោជន៍​អំពី​សារជាតិ​ដែក​ក្នុង​រាង​កាយ ដែល​រួម​មាន​ដូច​ជា កាត់​បន្ថយ​ភាពស្លេកស្លាំង សាច់ដុំ​រឹង​មាំ កម្លាំង​មាំមួន និង​សុខភាព​ល្អ​។ ក្រៅពី​នេះ តាម​រយៈ​កម្មវិធី​កម្សាន្ដ​ផ្សេង​ៗ​របស់​ខ្នរ កាន់តែ​ញ៉ាំង​ឱ្យ​ផ្ទៃ​ពិធី​ទាំងមូល​ទទួល​បាន​នូវ​ភាព​សប្បាយ​រីករាយ​បន្ថែម​ទៀត​។ កម្មវិធី​កម្សាន្ដ​ទាំងនោះ​មាន​ដូច​ជា​៖ ការ​លេង​ហ្គេ​ម សប្បាយ​ៗ ឆ្លើយ​សំណួរ​ខ្លី​ៗ​ពាក់ព័ន្ធ​នឹង​អាហារូបត្ថម្ភ និង​សារជាតិ​ដែក ដើម្បី​ឈ្នះ​រង្វាន់​ជាដើម​។ មិន​ត្រឹមតែ​ប៉ុណ្ណោះ ខ្នរ​ក៏​បាន​រៀបចំ​ឱ្យ​មាននូវ​កម្មវិធី​ច្រៀង​រាំ​កម្សាន្ដ​នូវ​ចម្រៀង​អប់រំ​ដោយ​ក្រុម​រូប​ត្លុក​ជើង​ខ្លាំង​ជាតិ​ដែក​ទាំង​៥ មាន​ដូច​ជា ប៉េងប៉ោះ ខាត់ណា​ខៀវ ដំឡូងបារាំង ម្ទេស​ប្លោក និង​សណ្ដែក​។ ក្រៅពី​នេះ កម្មវិធី​ក៏​បាន​បង្ហាញ​នូវ​ការ​ចម្អិនម្ហូប​ផ្ទាល់​ៗ​ដោយ​ប្រើប្រាស់​ផលិតផល​ខ្នរ ព្រម​ជាមួយ​ការ​ភ្លក្ស​អាហារ​ដែល​ធ្វើ​ភ្លាម​ៗ​ដោយ​ចុងភៅ​ជំនាញ​។ អ្វី​ដែល​កាន់តែ​ពិសេស​ទៅ​ទៀត​នោះ ផលិតផល​ខ្នរ​ក៏​ត្រូវ​បាន​ផ្ដល់​ជូន​ជា​កញ្ចប់​សាកល្បង សម្រាប់​អ្នកចូលរួម ដែល​អាច​យក​ទៅ​ចម្អិន​នៅ​ឯ​គេហដ្ឋាន ដើម្បី​បាន​ភ្លក្ស​នូវ​រសជាតិ​ប្លែក​ថ្មី មាន​ជាតិ​ជាង​មុន ឆ្ងាញ់​ជាង​មុន ពិសេស​សម្បូរ​ជាតិ​ដែក និង​សារជាតិ​ចិញ្ចឹម​នៅ​ក្នុង​អាហារ​របស់​ពួក​គេ​ផង​ដែរ​។

ក្នុង​ចំណោម​អ្នកចូលរួម​ដ៏​ច្រើន​កុះករ ប្អូនស្រី កញ្ញា ជា​សិស្ស​នៃ​អនុ​វិទ្យាល័យ សម្តេច​តេ​ជោ ហ៊ុន សែន ភ្នំ​សំពៅ ខេត្តបាត់ដំបង បាន​ផ្ដល់​បទ​សម្ភាសន៍​ទាំង​ស្នាមញញឹម​រំភើប «​ខ្ញុំ​ពិតជា​រំភើប​មែនទែន​ដែល​បាន​ចូលរួម​ឆ្លើយ​សំណួរ​យក​រង្វាន់ និង​ភ្លក្ស​អាហារ​ក្នុង​ស្ដង់​របស់​ខ្នរ​! អាហារ​ដែល​ផ្សំ​គ្រឿង​ពី​ខ្នរ​គឺ​ពិតជា​ឆ្ងាញ់ ហើយ​មាន​ជាតិ​ជាង​ម្ហូបអាហារ​ធម្មតា​! គឺ​មាន​ជាតិ​ខ្លាំង​មែនទែន​! ណាមួយ​កម្មវិធី​នេះ​ធ្វើ​ឱ្យ​ខ្ញុំ​កាន់តែ​យល់​ដឹង​ច្រើន​ពី​ផលិតផល​ខ្នរ និង​អត្ថប្រយោជន៍​នៃ​ជាតិ​ដែក​! ខ្នរ​ធ្វើ​ឱ្យ​ម្ហូប​មាន​រសជាតិ​ឆ្ងាញ់ ហើយ​នៅ​សម្បូរ​សារជាតិ​ដែក​ដែល​ល្អ​ចំពោះ​រាង​កាយ​ទៀត​! ខ្ញុំ​នឹង​យក​ផលិតផល​ខ្នរ ដែល​គេ​បាន​ចែក​ជូន​នេះ ឱ្យ​ម៉ាក់​ខ្ញុំ​ស្ល​ផ្សំ​ពេល​ដែល​ចម្អិន​អាហារ​! អរគុណ​ខ្នរ​ដែល​បាន​រៀបចំ​កម្មវិធី​ដ៏​ល្អ​នេះ​ឡើង​!»​។

ទន្ទឹម​នឹង​នេះ​ផង​ដែរ អ្នកស្រី លឹ​ម ពៅ​វណ្ណ​រី តួនាទី​ជា​ប្រធាន​ផ្នែក​អាហារូបត្ថម្ភ កម្ពុជា​-​ឡាវ នៃ​ក្រុមហ៊ុន​យូ​នី​លី​វើក​ម្ពុ​ជា​ក៏​បាន​ថ្លែង​ផង​ដែរ​ថា​៖ «​យើង​អាច​និយាយ​បាន​ថា ខ្នរ​គឺជា​ផលិតផល​ដែល​ផ្ដល់​ជូន​អតិថិជន​លើស​ពី​រសជាតិ នោះ​គឺ​សារជាតិ​ដែក​ដែល​ល្អ និង​ចាំបាច់​ចំពោះ​រាង​កាយ​។ នេះ​ហើយ​ដែល​ជា​គុណសម្បត្តិ​ដែល​ធ្វើ​ឱ្យ​ខ្នរ​មាន​លក្ខណៈ​ពិសេស និង​ទទួល​បានការ​គាំទ្រ​ពី​សំណាក់​បងប្អូន​ខ្មែរ​! នៅ​ក្នុង​កម្មវិធី​នេះ​ដែរ យើង​ពេញចិត្ត​នឹង​ចូលរួម​ផ្សព្វផ្សាយ​អប់រំ​អំពី​សារៈសំខាន់​នៃ​ជាតិ​ដែក​ក្នុង​រាង​កាយ ព្រមទាំង​ផ្ដល់​ជូន​ផលិតផល​ខ្នរ​ដល់​អ្នកចូលរួម ដើម្បី​ចម្អិន​នៅផ្ទះ​ឱ្យ​ពួក​គាត់​បាន​សាកល្បង​រសជាតិ​ដ៏​ឈ្ងុយ​ឆ្ងាញ់​របស់​ខ្នរ ដែល​ស័ក្ដិសម​ឥត​ខ្ចោះ ចំពោះ​ម្ហូបអាហារ​គ្រប់មុខ គ្រប់​ប្រភេទ​!»​។

គួរ​បញ្ជាក់​ផង​ដែរ​ថា ផលិតផល​ខ្នរ គឺជា​ស្លាក​យីហោ​ដ៏​ល្បី​លំដាប់​អន្ដរជាតិ បង្កើត​ឡើង​តាំងពី​ឆ្នាំ​១៨៣៨​មក​ម្ល៉េះ​។ មក​ទល់​ពេល​បច្ចុប្បន្ន ផលិតផល​ខ្នរ​បាន​វិវឌ្ឍន៍​ខ្លួន​ឥត​ឈប់​ឈរ ដើម្បី​តបស្នង​តម្រូវការ​របស់​អតិថិជន តាម​រយៈ​ផលិតផល​ច្រើន​ប្រភេទ ដែល​ស្ថិត​ក្រោម​ស្លាក​តែ​មួយ រួម​មាន​ដូច​ជា ទឹក​ស៊ុប ដុំ​ស៊ុប ម្សៅ​ស៊ុប ម្សៅ​បំពង និង​អាហារ​កំប៉ុង​ផ្សេង​ៗ ដែល​អាច​រក​ជាវ​បាន​យ៉ាង​សម្បូរ​បែប​នៅ​តាម​បណ្ដា​ទីផ្សារ​នានា​ទាំង​ក្នុង និង​ក្រៅប្រទេស​៕

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង