ជារៀងរាល់ឆ្នាំក្នុងសហរដ្ឋអាមេរិក មានបុរសប្រហែល ៥០០០០០នាក់ហើយដែលធ្វើការគ្រាវ ដើម្បីកុំឲ្យមេជីវិតឈ្មោលចូលក្នុងទឹកកកាមក្នុងពេលបាញ់ទឹកកាមចេញ។(អាន៖ ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?) ខណៈពេលដែលការវះកាត់បែបនេះមានសុវត្ថិភាព និងប្រសិទ្ធភាពខ្ពស់ក្នុងការបង្ការកុំឲ្យមានផ្ទៃពោះ តែវាក៏មានការប្រឈមមុខរបស់វាដែរ។
ជាទូទៅវាអាចបង្កជាការមិនមានផាសុកភាពទូទៅ ហើម និងជាំ ប៉ុន្តែវាគួរតែស្រាកស្រាន្តទៅវិញក្នុងរយៈពេល ២សប្តាហ៍ក្រោយ។ (អាន៖ ថ្នាំងងុយគេងពេលអ្នកគួរប្រើ)ប៉ុន្តែការប្រឈមមុខធ្ងន់ធ្ងរអាចនឹងកើតឡើងដែរដូចជា៖
- ឈាមកកក្រោមស្បែក និងបង្កជាការឈឺចាប់ខ្លាំង
- មានការបង្ករោគ៖ អាការៈព្រមានរបស់វាអាចជាការក្តៅខ្លួន និងពងស្វាសឡើងក្រហម
- មានដុំមួយនៅពងស្វាសដែលគេហៅថា Granuloma ដែលលើតចេញពីមេជីវិតឈ្មោលជ្រាប់ចូលទៅក្នុងសាច់
- ឈឺចាប់ក្នុងពងស្វាស ដែលមិនព្រមបាត់ទៅវិញ ដែលរឿងនេះប្រហែលជាកើតឡើង ១០ភាគរយអីទេ
- ការវះកាត់បរាជ័យ៖ ក្នុងចំណោមការវះកាត់ ១០០០នាក់ មានបរាជ័យប្រហែល ១១ករណីដែរ ក្នុងរយៈពេល ២ឆ្នាំក្រោយ៕