ការ​មាន​កូនក្រៅស្បូន​កើតមានឡើង​នៅពេល​ដែល​ទារក​ចាប់ផ្តើម​ធ្វើ​ការលូតលាស់​នៅ​ខាងក្រៅ​ស្បូន​វា​ក៏​អាច​កើតមាន នៅក្នុង​អូវែ ឬ​មាត់ស្បូន ។​
​ប្រសិនបើ​កូនក្រៅស្បូន​ស្ថិតនៅក្នុង​ដៃ​ស្បូន​នោះ វា​មិន​អាច​ទទួលបាន​នូវ​ការផ្គត់ផ្គង់ ឈាម និង​អាហារ​រូបត្ថ​ម្ភ​អោយបាន​គ្រប់គ្រាន់​ដើម្បី​រស់​បាន​ឡើយ​។​

​ពេលខ្លះ ការ​មាន​កូនក្រៅស្បូន​អាច​នឹង​បន្ត​កើនឡើង រហូតដល់​បែក​បំពង់​នៃ​ដៃ​ស្បូន ដែល​អាច​បណ្តាលឱ្យមាន​ការ​ហូរ​ឈាម​ខាងក្នុង​ពោះ​យ៉ាងធ្ងន់ធ្ងរ​។​
​ការធ្វើ​រោគវិនិច្ឆ័យ និង​ការព្យាបាល​បាន​ឆាប់រហ័ស​គឺ​មាន​សារសំខាន់​ណាស់​ដើម្បី​ទប់ស្កាត់​ការ ហូរ​ឈាម​ដែល​គំរាមកំហែង​ដល់​ជីវិត​ប្រសិនបើ​អាច​ធ្វើ​ទៅ​បាន​ដូច្នេះ​ដៃ​ស្បូន​នេះ​អាច​ត្រូវ​រក្សា​ទុក​ហើយ​វា​អាច​បន្ត​ធ្វើការ​បាន​ជាធម្មតា ។​


​មូលហេតុ​ដែល​បណ្តាល​ឱ្យ​មាន​កូនក្រៅស្បូន​?
​ការបង្ក​កំនើត​ជាធម្មតា​កើតឡើង នៅ​ផ្នែក​ខាង​ចុងបញ្ចប់ ខាងក្រៅ នៃ​ដៃ​ស្បូន ហើយ​ស៊ុត​ដែល​បង្ក​កំនើត​បន្ទាប់មក ផ្លាស់​ទី​ចុះ​ពី​ដៃ​ស្បូន​ទៅ​ស្បូន​។ ការ​ធ្វើ​ចលនា​យឺត​ពេក​នៃ​ស៊ុត អាច​បង្ក​ឱ្យ​មាន​កូនក្រៅស្បូន​។ ឧទាហរណ៍​

  • ​ការ​ធ្លាប់​ឆ្លង​មេរោគ​នៅ​អាង​ត្រគៀក​ពីមុន​
  • ​ការ​ធ្លាប់​មាន​កូនក្រៅស្បូន​ពីមុន​
  • ការ​ធ្លាប់​វះកាត់​ដៃ​ស្បូន​ពីមុន​
  • ការ​ធ្លាប់​មាន​ការវះកាត់​ពោះ ពីមុន​
  • ការប្រើប្រាស់ ឧបករណ៍​ដើម្បី​ពន្យា​កំណើត ធ្វើ​នៅក្នុង​ស្បូន ( IUCD ឬ IUD )​និន​ការជក់បារី​៕
ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង