ទំហំចង្កេះជាពិសេសស្រ្តី អាចជាវិធីទាយដឹងអំពីការប្រឈមរបស់អ្នកទៅនឹងជំងឺគាំងបេះដូងបាន។ អ្នកស្រាវជ្រាវជនជាតិអង់គ្លេសដែលសរសេរក្នុងសារព័ត៌មាន Journal of the American Heart Association ថ្មីៗនេះបានឲ្យដឹងថា ស្រ្តីដែលមានទំហំចង្កេះ ឬត្រគាកកាន់តែធំ គឺមានការប្រឈមកាន់តែខ្ពស់នឹងជំងឺគាំងបេះដូងជាងបុរសដែលមានរូបរាងកាយស្រដៀងគ្នា។ (អាន៖ ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)

ការសិក្សានេះបានពិនិត្យទៅលើបុរស និងស្រ្តីជាង ពាក់កណ្តាលលាននាក់ ដែលពួកគេមានអាយុចាប់ពី ៤០ ទៅ ៦៩ឆ្នាំ និងគ្មានប្រវត្តិកើតជំងឺគាំងបេះដូងឡើយ។ ស្រ្តីដែលមានមធ្យមភាគចង្កេះនិងត្រគាកធំៗគឺមានការប្រឈមនឹងជំងឺគាំងបេះដូងខ្ពស់ជាងបុរសដែលមានទំហំចង្កេះនិងត្រគាកដូចគ្នា រហូតដល់ ១៥ភាគរយ។ (អាន៖ ថ្នាំងងុយគេងពេលអ្នកគួរប្រើ)

លទ្ធផលនៃការសិក្សាក៏បានបញ្ជាក់ទៀតថា ការវាស់ទំហំចង្កេះ និងប្រៀបធៀបវាទៅនឹងទំហំត្រគាកប្រហែលជាមធ្យោបាយដ៏ល្អមួយដើម្បីទាយដឹងអំពីការប្រឈមនឹងជំងឺបេះដូងល្អជាងការប្រើវិធីវាស់សន្ទស្សន៍ទម្ងន់ធៀបនឹងកម្ពស់៕