តើ​អ្នក​កំពុងតែ​មាន​អា​ការៈឈឺ​បំពង់ករ​មែន​ទេ​? តើ​វា​ពិបាក​ក្នុងការ​លេបទឹកមាត់​ណាស់​មែន​ទេ​? អាការៈ​នេះ​អាច​ជា​សញ្ញា​ដំបូង​នៃ​ជំងឺ​ផ្តាសាយ​ហើយ​។

រោគសញ្ញា​នៃ​អា​ការៈឈឺ​បំពង់ករ​ដែល​កើតមាន​ជា​ញឹកញាប់​នោះ​មានដូចជា ក្រហាយ​, រមាស់ និង​ឈឺចាប់​ក្នុង​បំពង់ករ​ដែល​អាច​អោយ​ពិបាក​ដល់​ការ​លេបទឹកមាត់ និង​និយាយ​។ មាន​មូលហេតុ​ច្រើនណាស់​ដែល​បណ្ត​ល​អោយមាន​បញ្ហា​នេះ​កើតមានឡើង ហើយ​ក្នុងនោះ​ភាគច្រើនបំផុត​គឺ​មាន​វត្តមាន​បាក់តេរី ឬ​វី​រ៉ុស​ជា​អ្នកបង្ករោគ​។ បញ្ហា​ផ្សេងៗ​ទៀត​មាន​ដូចជា បំពង់ករ​ស្ងួត​ពេក និង​ជក់បារី​ជាដើម​។ វា​ក៏​ប្រហែលជា​អាច​ទាក់ទង​នឹង​ប្រតិកម្ម​អាឡែ​ហ្ស៊ី​មួយចំនួន​ទៀត​ផង​ដែ​រ​។​

​សព្វថ្ងៃនេះ មាន​ថ្នាំ​ប្រើប្រាស់​សម្រាប់​ព្យាបាល​អា​ការៈឈឺ​បំពង់ករ​ដែល​មិន​ចាំបាច់​មាន​វេជ្ជបញ្ជា​មួយចំនួនធំ ប៉ុន្តែ​អ្វី​ដែល​អស្ចារ្យ​នោះ​គឺ​មនុស្ស​យើង​អាច​បំបាត់​រោគសញ្ញា​នេះ​បាន​ដោយ​ការព្យាបាល​បែប​ធម្មជាតិ​ទៅវិញ​ដូចជា​៖

​ទឹកអំបិល​
​នៅ​ពេល​អ្នក​ចង់​បំបាត់​បញ្ហា​នៃ​ការ​ឈឺបំពង់ករ អ្វី​ដែល​ល្អ​បំផុត​សម្រាប់​ព្យាបាល​ដោយ​ខ្លួនឯង និង​មាន​អាយុកាល​ចាស់​កម្រិល​ជាងគេ​នោះ​គឺ​ការប្រើទឹក​អំបិល​។ ប្រហែល​ជា​ជីដូន​របស់​អ្នក​ធ្លាប់​ប្រាប់​អ្នក​អំពី​រឿង​នេះ​ហើយ​មើលទៅ​។ ម្យ៉ាងវិញទៀត ចូរ​យក​ទឹក​ក្តៅ​ឧណ្ហៗ​មួយ​កែវ​លាយ​ជាមួយ​នឹង​អំបិល​កន្លះ​សម្លាប​ព្រា​កាហ្វេ ហើយ​ច្រប​ល់វា​អោយ​សប់​។ ចូរ​ខ្ពុលមាត់​ជាមួយទឹក​នេះ​មួយ​ថ្ងៃ​អោយបាន ៤ ទៅ ៥​ដង ជាពិសេស​មុនពេល​ចូលដេក​។ ទឹកអំបិល​នេះ​ដើរតួនាទី​ជា​ថ្នាំ​សម្លាប់​មេរោគ និង​ជួយ​សម្អាត​ស្លេស​ក្នុង​បំពង់ករ​ទៀតផង​។ ទឹកអំបិល​ក៏​ជួយ​សម្រួល​ដល់​ការឈឺចាប់​ក្នុង​បំពង់​ការ​បាន​ដែរ​។​

​ទឹកឃ្មុំ​
​ទឹកឃ្មុំ​ត្រូវបាន​គេ​ស្គាល់​ថា​មាន​សមា​ធាតុ​ជា​ថ្នាំ​ប្រឆាំងនឹង​បាក់តេរី​។ ចូ​រលាយ​ទឹកឃ្មុំ​ក្តៅ​ឧ​ណ្ហៗ​មួយ​ស្លាបព្រា​បាយ​ជាមួយ​ម្រេច​ខ្មៅ បន្ទាប់​មក​បន្តក់​ទឹក​ខ្ជីពី​របី​ដំណក​ជាមួយ​ផង​។ ចូរ​ទទួលទាន​វា​ទាំង​នៅក្តៅ​ឧណ្ហ​។ ការ​ប្របល់​ចូល​គ្នា​បែប​នេះ​នឹង​ជួយ​បំបាត់​ការឈឺចាប់ ព្រមទាំង​អោយ​អា​ការៈឈឺ​បំពង់ករ​ឆាប់​ជា​ទៅ​វិញ​ដែរ​។ ទឹកឃ្មុំ​មាន​ប្រសិទ្ធភាព​ក្នុង​ការ​ទាញ​ទឹក​ចេញ​ពី​ជាលិការ​ដែល​រលាក ដែល​ជា​ហេតុនាំអោយ​កាត់បន្ថយ​ការ​រ​ហើម​បាន​។​

​តែ​
​តែ​អាច​ជួយ​រាងកាយ​របស់​អ្នក​ប្រឆាំង​នឹង​ការបង្ក​រោគ​ជាច្រើន​ប្រភេទ ព្រោះ​ស្លឹក​តែ​ផ្ទុក​ទៅ​ដោយ​សារធាតុ​អង់​ទី​អុក​ស៊ីដង់ដ៏​សំខាន់​សម្រាប់​បង្កើន​មុខងារ​ប្រព័ន្ធ​ភាព​ស៊ាំ​។ អ្នក​កាច់​ស្លឹក​តែ​គ្រប់​ប្រភេទ​ដើម្បី​ទទួលទាន​សុទ្ធតែ​ផ្តល់​នូវ​អត្ថប្រយោជន៍​សម្រាប់​ការ​ឈឺបំពង់ករ​ទាំងអស់​។ ជម្រើស​ដ៏​ល្អ​បំផុត​នោះ​គឺ​តែ​បៃតង​យក​មក​ច្របល់​ជាមួយនឹង​ទឹកឃ្មុំ​មួយ​ស្លាបព្រា​កាហ្វេ​។​

​ស៊ុប​មាន់​
​អ្នក​ប្រហែលជា​ធ្លាប់​ព្យាយាម​ប្រើ​វិធី​ព្យាបាល​បែបនេះ​ច្រើន​ដង​ហើយ​សម្រាប់​ព្យាបាល​ជំងឺ​ផ្តាសាយ ហើយ​អ្នក​ត្រូវតែ​ដឹង​ការ​ពិត​របស់​វា​ថា វា​មាន​ប្រសិទ្ធភាព​ខ្លាំងក្លា​ប៉ុណ្ណា នោះ​គឺ​អ្នក​ក៏​អាច​ទទួលបាន​អត្ថប្រយោជន៍​ពី​វា​សម្រាប់​អា​ការៈឈឺ​បំពង់ករ​ដូច​ផ្តាសាយ​ដែរ​។ គន្លឹះ​ដ៏​សំខាន់​នោះ​គឺថា​ស៊ុប​មាន់​ដែល​រំងាស់​នោះ​គឺជា​ជាតិ​សូ​ដ្យូ​ម​ដែល​ដើរតួនាទី​ជា​សារធាតុ​ប្រឆាំងនឹង​ការ​រលាក​។ ស៊ុប​មាន់​ក្តៅៗ​ជួយ​សម្រួល​ដល់​បំពង់ករ ព្រមទាំង​អោយ​រាងកាយ​មាន​ថាមពល​ប្រឆាំងនឹង​ការបង្ក​រោគ​ទៀតផង​។​

​ក្រូចឆ្មារ​
​ក្រូចឆ្មា​គឺជា​ថ្នាំ​ព្យាបាល​ដ៏​មាន​ប្រសិទ្ធភាព​មួយ​សម្រាប់​អា​ការៈឈឺ​បំពង់ករ ព្រោះ​វា​មាន​សារធាតុ​ប្រឆាំង​នឹង​បាក់តេរី​។ វីតាមីន C ដែល​មាន​ក្នុង​ក្រូចឆ្មា​ជួយ​ព្យាបាល​ការបង្ក​រោគ និង​បង្កើន​មុខងារ​ប្រព័ន្ធ​ភាព​ស៊ាំ​។ នេះ​គឺជា​មធ្យោបាយ​មួយចំនួន​ដែល​អ្នក​អាច​សាកល្បង​បាន​។ ចូរ​កាត់​ក្រូចឆ្មា​មួយ​កំណត់​, រោយ​អំបិល​លើ​សាច់​របស់​វា ហើយ​លិឍ​វា​តិចៗ​។ អ្នក​ក៏​អាច​ញ៉ាំ​ទឹក​ក្រូចឆ្មា​ក្តៅ​ឧណ្ហ​ដើម្បី​ព្យាបាល​អាការៈ​នេះ​បាន​ដែរ​។ គ្រាន់តែ​បន្ថែម​ទឹក​ក្រូចឆ្មា​មួយ​ក្តៅ​ឧណ្ហៗ​មួយ​កែវ​ជាមួយ​នឹង​ទឹកឃ្មុំ​មួយ​ស្លាបព្រា​បាយ​គឺជា​ការ​ស្រេច​។ ការព្យាបាល​ដោយ​ខ្លួនឯង​បែប​នេះ​នឹង​ជួយ​អោយ​អ្នក​ឆាប់​ជា​លឿន​។​អ្នក​ក៏​អាច​ទទួល​បាន​ប្រយោជន៍​ដូច​គ្នា​ពី​ផ្លែឈើ​ជូ​ផ្សេងៗ​ទៀត​ដែរ​។​

​បើសិន​អា​ការៈ​នេះ​មិន​បាន​ធូរស្រា​ល​ក្នុងរយៈពេល​មួយ​សប្តាហ៍​ក្រោយពី​ធ្វើ​ដូច​វិធី​ខាងលើ​រួច​ហើយ​ទេ ចូរ​ទៅ​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ​បន្ថែម​ទៀត​ទៅ​៕​

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង