ការធាត់ជ្រុល និងការលើសទម្ងន់ធម្មតាគឺជាទុក្ខកង្វល់ដ៏ធំមួយសម្រាប់មនុស្សភាគច្រើន ដោយសារតែវាធ្វើអោយប្រឈមមុខនឹងបញ្ហាសុខភាពច្រើន។ មនុស្សច្រើនតែញ៉ាំអាហារដែលធ្វើអោយឡើងជាតិខ្លាញ់ និងកាបូអ៊ីដ្រាតច្រើនជាងញ៉ាំអាហាររំលាយជាតិខ្លាញ់។





វាមិនមែនជារឿងមួយយុត្តិធម៌នោះទេក្នុងការប្រឈមមុខនឹងបញ្ហាសុខភាពដែលអ្នកអាចលុបបំបាត់វាបានតែពីរបីនាទីប៉ុណ្ណោះនៅពេលដែលអ្នកគិតថាចង់សម្រកទម្ងន់វិញ ហើយក៏មានវិធីមួយចំនួនដែលពិតជាមានប្រសិទ្ធភាពមែន។ ការហាត់ប្រាណ និងរបបអាហារតែមួយមុខមិនអាចធ្វើអោយអ្នកសម្រេចបំណងបានឡើយ តែអ្នកត្រូវតែបន្ថែមថ្នាំបំប៉នមួយចំនួនទៀត។
ចំពោះអាហាររំលាយជាតិខ្លាញ់មិនត្រឹមតែជួយអោយស្រកទម្ងន់តែប៉ុន្តែវាអាចជួយអោយអ្នកកុំញ៉ាំអាហារធ្វើអោយកើតជំងឺមហារីកទៀតផង មានន័យថារបបអាហារដែលអ្នកញ៉ាំដើម្បីរំលាយជាតិខ្លាញ់ច្រើនតែជាអាហារមកពីធម្មជាតិ និងធ្វើអោយក្មេងជាងវ័យ និងសប្បាយចិត្តកាន់តែខ្លាំង។ ខាងក្រោមនេះគឺជាអាហាររំលាយជាតិខ្លាញ់ ១០ប្រភេទ៖
សណ្តែកសៀង
• សណ្តែកសៀងគឺជាអាហារសម្បូរទៅដោយប្រូតេអ៊ីនដែលជាជម្រើសដំបូងគេ។
• វាជួយបន្ថែមថាមពលដល់សាច់ដុំ និងអាចជួយរំលាយជាតិខ្លាញ់បានលឿនទៀតផង។
ម្ទេសផ្លោក
• ម្ទេសផ្លោកប្រភេទនេះផ្ទុកទៅដោយសារធាតុម្យ៉ាងឈ្មោះថា Capsaicin ដែលអាចជួយរំលាយជាតិខ្លាញ់ដែលរាងកាយមិនត្រូវការបាន។
សាច់គ្មានជាតិខ្លាញ់
• វាដូចគ្នានឹងសណ្តែកសៀងដែរ គឺជាអាហារសម្បូរប្រូតេអ៊ីនដែលអាចជួយរំលាយជាតិខ្លាញ់បានយ៉ាងលឿន។
• វាមានឥទ្ធិពល Thermogenic យ៉ាងខ្ពស់ ដូច្នេះវានឹងអាចរំលាយជាតិខ្លាញ់បានច្រើន
អាហារធ្វើពីទឹកដោះគោដែលមានជាតិខ្លាញ់ទាប
• វាផ្ទុកទៅដោយជាតិកាលស្យូម និងវីតាមីន D
• វានឹងបង្កើនទំហំសាច់ដុំ និងជួយរំលាយជាតិខ្លាញ់
ផ្លែក្រូចថ្លុង
• ផ្លែឈើនេះផ្ទុកទៅដោយវីតាមីន C ដែលជួយបង្កើនការរំលាយអាហារពីធម្មជាតិ
• វាក៏កាត់បន្ថយកម្រិតជាតិស្ករក្នុងរាងកាយដែរ
• វាគឺជាហារអាហារគ្មានកាឡូរីសោះ ដូច្នេះអ្នកអាចសម្រកជាតិខ្លាញ់បាន។
ផ្លែប៉ម
• វាផ្ទុកទៅដោយសារធាតុបំប៉នមួយប្រភេទឈ្មោះថា Pactin ដែលជាអ្នកជួយគ្រប់គ្រងកោសិការជាតិខ្លាញ់ក្នុងរាងកាយ
• បើសិនជាអ្នកអាឡែហ្ស៊ីនឹងផ្លែប៉ម ចូរញ៉ាំផ្លែឈើផ្សេងទៀតដែលសម្បូរទៅដោយជាតិទឹក ព្រោះក្រៅពីទឹកក៏មានសារធាតុអង់ទីអុកស៊ីដងដែលជួយពង្រឹងដល់ការរំលាយអាហារ និងបន្ថយជាតិខ្លាញ់
• មិនត្រូវវាច្រើនពេកទេ ព្រោះវានឹងបណ្តាលអោយកម្រិតជាតិស្ករក្នុងខ្លួនកើនឡើង
ត្រី
• ត្រីគឺជាប្រភពនៃជាតិប្រូតេអ៊ីនដ៏ល្អមួយ ហើយវាក៏ជួយគ្រប់គ្រងការរំលាយអាហារក្នុងខ្លួនដែរ
• វាមានឥទ្ធិពលយ៉ាងផ្ទាល់ទៅលើការរំលាយអាហារ និងគ្រប់គ្រងជាតិខ្លាញ់ដែលស្តុកក្នុងខ្លួន
តែបៃតង
• តែបៃតងជួយបង្កើនរបត់ឈាមរត់ និងគ្រប់គ្រងចង្វាក់បេះដូង
• វាជួយរំលាយកាឡូរី និងបង្កើនការរំលាយអាហារ
បឺសណ្តែកដី
• វាជួយបង្កើតទំហំសាច់ដុំ និងបង្កើនការរំលាយអាហារមកនៅក្នុងកម្រិតមានសុខភាពល្អ
• វាក៏ជួយបង្កើនចំនួនអ័រម៉ូន Testosterone ក្នុងខ្លួនផងដែរ
ស៊ុត
• ស៊ុតជួយបង្កើនទំហំសាច់ដុំ និងរំលាយជាតិខ្លាញ់ក្នុងខ្លួនបានយ៉ាងលឿន៕