ប្រសិនជាអ្នកម្តាយកើតមានអាការៈមិនស្រួលទាំង៣ខាងក្រោមនេះ មានន័យថា កូនក្នុងផ្ទៃលូតលាស់បានល្អណាស់។ តើមានអ្វីខ្លះទៅ?

  • ក្នុងប៉ុន្មានខែដំបូងនៃការមានផ្ទៃពោះ បើអ្នកម្តាយតែងតែកើតមានអាការៈក្អួត មិនសូវញ៉ាំអាហារបានច្រើន ជារឿងធម្មតាទេ ព្រោះជាការចាញ់កូន។ ដូចនេះ អ្នកម្តាយមិនចាំបាច់បារម្ភខ្លាំងទេ ព្រោះមិនប៉ះពាល់ដល់ការលូតលាស់របស់កូនក្នុងផ្ទៃឡើយ។
  • ក្នុងពេលដែលជិតដល់ខែសម្រាល អ្នកម្តាយអាចនឹងចូលបន្ទប់ទឹកច្រើន ព្រោះតែងមានអារម្មណ៍ថាចង់បត់ជើងតូច។ អាការៈនេះក៏ធម្មតាដែរ ព្រោះពេលដែលជិតគ្រប់ខែ កូនក្នុងផ្ទៃអាចធំខ្លាំង ដោយអាចសង្កត់ត្រូវប្លោកនោម ធ្វើឲ្យអ្នកតែងតែចង់ចូលបន្ទប់ទឹកជានិច្ច។​
  • ក្នុងពេលដែលជិតគ្រប់ខែ អ្នកម្តាយអាចឈឺចង្កេះ ឈឺជើង ឬហើមជើងជាដើម។ អាការៈទាំងនេះប្រាប់អ្នកម្តាយថារាងកាយកំពុងតែខ្វះកាលស្យូម។ ដូចនេះ អ្នកម្តាយគួរតែស្រូកយកកាលស្យូមឲ្យបានគ្រប់គ្រាន់ ទើបកូនក្នុងផ្ទៃលូតលាស់បានល្អ៕
ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង