ប្រសិនជាអ្នកចង់ឲ្យខួរក្បាលអ្នកខ្លាំងពូកែ អ្នកអាចជ្រើសរើសអាហារខាងក្រោមដើម្បីពិសារ។ តើមានអ្វីខ្លះទៅ?

  • អ្នកអាចពិសារចេកបាន ព្រោះនៅក្នុងផ្លែឈើមួយនេះ សម្បូរទៅដោយសារធាតុជាច្រើន ដែលអាចធ្វើឲ្យខួរក្បាលអ្នកវៃឆ្លាតខ្លាំងណាស់។ ដូចនេះ អ្នកអាចបរិភោគចេកនេះបាន ដើម្បីធ្វើឲ្យអ្នកអាចកើតមានគំនិតច្នៃប្រឌិតច្រើន។
  • នៅក្នុងត្រី មានសារធាតុដែលអាចជួយការពារមិនឲ្យកោសិការខួរក្បាលអ្នកឆាប់ចាស់ឡើយ ថែមទាំងអាចជួយអ្នកឲ្យចងចាំបានល្អទៀតផង។ ជាពិសេស វានឹងធ្វើឲ្យខួរក្បាលអ្នកលូតលាស់យ៉ាងល្អ ព្រមទាំងជួយការពារភ្នែកអ្នកឲ្យភ្លឺផងដែរ។ ដូចនេះ អ្នកអាចបរិភោគត្រីឲ្យបានច្រើនជាងសាច់ដទៃទៀត ទើបខួរក្បាលអ្នកខ្លាំងពូកែ។
  • ល្ងខ្មៅ ក៏អាចជួយប៉ូវខួរក្បាលអ្នកផងដែរ ដោយអ្នកអាចញ៉ាំរាល់ថ្ងៃបាន ហើផយពិសារចំនួន២ដងក្នុងមួយថ្ងៃ។ នៅពេលដែលអ្នកពិសារបានចាប់ពី៤២ថ្ងៃទៅ អ្នកនឹងសង្កេតឃើញខួរក្បាលអ្នកនឹងរស់រវើកខ្លាំងជាមុនជាមិនខាន។
  • ចំពោះសិស្សានុសិស្សទាំងឡាយ អាចជ្រើសរើសក្រូចឃ្វិចដើម្បីពិសារបាន ព្រោះនៅក្នុងនោះមានផ្ទុកសារធាតុដែលអាចជួយអ្នកឲ្យចងចាំមេរៀនបានល្អ។ ដូចនេះ អ្នកនឹងអាចរៀនពូកែ ហើយប្រឡងបានពិន្ទុល្អទៀតផង៕
ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង