អ្វី​ទៅ​ហៅ​ថា​ជំងឺផ្សិត​ក្នុង​ទ្វា​មាស​ ?

ជំងឺផ្សិត​ក្នុង​ទ្វា​មាស​កើត​បង្ក​ឡើង​ដោយសារ​ពពួក​មេរោគ​ផ្សិត​ម្យ៉ាង​ហៅ​ថា​ Candida​ Albicans​ ។​

មេរោគ​នេះ​មាន​រូបរាង​តូចៗ​ដែល​វា​រស់នៅ​ធម្មតា​នៅ​លើ​ស្បែក​មួយ​ភាគ​តូច​ និង​នៅ​ខាងក្នុង​ទ្វា​មាស​ដែរ​ ។​ ប៉ុ​នែ្ត​នៅ​ខាងក្នុង​ទ្វា​មាស​ក៏​មានការ​បញ្ចេញ​ជាតិ​អាស៊ីត​ដើម្បី​កុំអោយ​មេរោគ​ផ្សិត​នេះ​ដុះ​បាន​ផង​ដែរ​ ។​ ប្រសិនបើ​ទ្វា​មាស​របស់​អ្នកមាន​ជាតិ​អាស៊ីត​តិច​ គឺ​មាន​ន័យ​ថា​អ្នក​កំពុង​អា​នុ​ញ្ញាត​ អោយ​ផ្សិត​ទាំងនេះ​ឈ្លានពាន​ហើយ​ ។​

កាលណា​តុ​ល្យា​ភាពអាស៊ីត​នៅ​ក្នុង​ទ្វា​មាស​មានការ​ផ្លាស​ប្តូរ​ ដូច​ជា​ ការ​មក​រដូវ​ (Menstruation)​ មាន​ផ្ទៃពោះ​ ទឹកនោមផ្អែម​ ទឹក​សំអាត​ទ្វា​មាស​ ថ្នាំ​សម្លាប់​មេរោគ​Antibiotics​ ថ្នាំ​ពន្យា​កំនើត​ និង​ ពពួក​ថ្នាំ​ steroid​ សុទ្ធតែ​ជាដើម​ហេតុ​នាំ​អោយ​ទ្វា​មាស​ស្ត្រី​មាន​ ភាព​សើម​ និង​ការ​ដាច់ដោច​ ដូ​ចេះ្ន​ វា​ហាក់បីដូចជា​កត្តា​មួយ​ជំរុញ​អោយ​ផ្សិត​ដុះ​លូតលាស់​បាន​កាន់តែ​ល្អ​ ។​

តើ​ខ្ញុំ​ធ្វើ​ដូច​ម្តេច​ទើ​ដឺ​ង​ថា​រូប​ខ្ញុំ​កើត​ជំងឺផ្សិត​ទៅ​ ?

ធម្មតា​ជំងឺផ្សិត​តែងតែ​ធ្វើ​អោយ​អ្នកមាន​អារម្មណ៍​មិន​សុខ​ក្នុង​ខ្លួន​ ប៉ុន្តែ​វា​មិន​មាន​អ្វី​ធ្ងន់ធ្ងរ​ទេ​ ។​ ក្នុង​ចំនោម​ស្ត្រី​ ៤​នាក់​ គេ​ឃើញ​មាន​ ៣​នាក់​កើត​ជំងឺផ្សិត​នេះ​មួយ​ដង​ក្នុង​មួយ​ជីវិត​ ។​ មាន​រោគ​សញ្ញា​មួយ​ចំនួន​សំរាប់​សំគាល​ជំងឺផ្សិត​មាន​ដូច​ជា​៖

-​រមាស់​ ថែម​ទាំង​ក្រហាយ​ខាងក្នុង​និង​ជុំវិញ​ទ្វា​មាស​ ។​
-​ធ្លាក់សរ​ (white​ vaginal​ discharge)​ 
-​មានការ​ឈឺចាប់​ពេល​រួម​ភេទ​
-​ហើម​បិ​រវេ​ណ​ជុំវិញរ​ន្ខ​យោនី​

តើ​ជំងឺ​នេះ​ព្យាបាល​យ៉ាងដូច​ម្តេចទៅ​ ?

ជំងឺផ្សិត​នេះ​ជា​ធម្មតា​គឺ​ព្យាបាល​តាម​រយះ​ប្រើ​ថ្នាំលាប​ខាងក្នុង​ទ្វា​មាស​ ។​ ថ្នាំ​នេះ​អ្នក​អាច​ប្រើ​ជា​ ក្រែ​ម​ សំរាប់​លាប​ក្នុង​ទ្វា​មាស​របស់​អ្នក​ជាមួយ​ប្រដាប់​លាប​ត្រឹមត្រូវ​ ឬ​ជា​លក្ខណៈ​សុល​ ។​ ថ្នាំ​ប្រភេទ​ក្រែ​ម​ អាច​លាប​នៅ​តាម​ ស្បែក​នៅ​ជុំវិញរ​ន្ឋ​យោនី​(vulva​ )​ដើម្បី​បំបាត់​រមាស់​ផង​ដែរ​ ។​ មិន​ត្រឹមតែ​ប៉ុណ្ណោះ​ យើង​ក៏​មាន​ថ្នាំ​គ្រាប់​ សំរាប់​លេប​ផង​ដែរ​ ។​

តើ​ខ្ញុំ​គួរតែ​ទៅ​ជួប​គ្រូពេទ្យ​គ្រប់ពេល​ដែល​ខ្ញុំ​កើត​ជំងឺ​ផ្សឹ​ត​នេះ​ដែរ​ទេ​ ?

ដើម្បី​ប្រាក​ថ​ អ្នក​គួរតែ​ទៅ​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ​នៅ​ពេល​អ្នក​ចាប់ផ្តើម​មាន​សញ្ញា​ជំងឺផ្សិត​នេះ​ដំបូង​ ។​ វា​មាន​សារៈសំខាន់​ណាស់​ក្នុង​ការ​យល់​ដឹង​អោយ​ច្បាស់​ថា​អ្នកមាន​ឆ្លង​ជំងឺផ្សិត​ ឬ​ក៏​មាន​ជំងឺ​អ្វី​ផ្សេង​ទៀត​ដែល​ធ្ងន់ធ្ងរ​ជាង​នេះ​ ព្រោះថា​មិនមែន​តែ​ជំងឺផ្សិត​នេះ​មាន​ រោគ​សញ្ញា​ដូច​ខាងលើ​តែឯង​នោះ​ទេ​ ផ្ទុយ​ទៅ​វិញ​ វា​ក៏​អាច​ជា​សញ្ញា​របស់​ជំងឺ​ដទៃ​ទៀត​ផង​ដែរ​ដូច​ជា​ ជំងឺ​ដែល​បង្ក​ដោយ​ការ​រួម​ភេទ​ (STD)​ជាដើម​ ។​

ប្រសិនបើ​អ្នកដឹង​ថា​ខ្លួនឯង​កំពុង​មាន​ជំងឺ​ផ្សឹ​ត​នេះ​នៅ​ក្នុង​ទ្វា​មាស​ហើយ​ អ្នក​គួរតែ​ទៅ​ធ្វើការ​ពិគ្រោះ​ជា​ មួយ​គ្រូពេទ្យ​ដើម្បី​ទទួល​បាន​នូវ​ការ​ណែនាំ​ និង​ប្រើប្រាស់​ឧស​ថ​ ឬ​អ្នក​ក៏​អាច​ទិញ​ថ្នាំ​ដោយ​ខ្លួនឯង​បាន​ ដោយ​គ្មាន​វេជ្ជបញ្ជា​ផង​ដែរ​ សំរាប់​លុប​បំបាត់រោគ​សញ្ញា​ដែល​កើត​មាន​ ។​

តើ​ខ្ញុំ​អាច​ជាស់​ផុត​ពី​ការ​កើត​ជំងឺផ្សិត​ដទៃ​ទៀត​បាន​ដែរ​ទេ​ ?

យើង​មាន​មធ្យោបាយ​មួយ​ចំនួន​សំរាប់​ស្ត្រី​គ្រប់​រូប​ធ្វើ​ការពារ​ ដូច​ជា​៖

-​មិន​ត្រូវ​ស្លៀក​សំលៀក​បំពាក់​ណា​ ដែល​រឹមៗ​ រឺ​តឹង​ពេក​
-​សំរាប់​ខោ​ទ្រនាប​ត្រូវ​ប្រើ​ប្រភេទ​កា​តុង​ និង​មិន​ត្រូវ​ស្លៀក​រាលថ្ងៃ​ដែរ​
-​ប្រដាប់​សំអាត​ ឬ​ស​ម្ងួ​ត​ តំបន់​ប្រដាប់​ភេទ​អោយ​ស្ងួត​ល្អ​ក្រោយ​ពេល​ ងូតទឹក​ រឺ​មុន​ពេល​ស្លៀកពាក់​
-​សំរាប់​ការ​ជួត​សំអាត​ពេល​បន្ទោបង់​ រឺ​បត់ជើងតូច​ ត្រូវ​ផ្តើម​ពីមុខ​ទៅ​ក្រោយ​ ព្រោះ​វា​អាច​ជួយ​ បង្ការ​កុំអោយ​មេរោគ​ដែល​រស់នៅ​រន្ធ​គូថ​ ចូល​ក្នុង​ទ្វា​មាស​ ។​
-​មិន​ត្រូវ​ប្រើ​ថ្នាំ​សំអាត​ទ្វា​មាស​ជា​លក្ខណៈ​បាញ់​ឡើយ​
-​ការ​ប្រើប្រាស់​ក្រដាស់អនាម័យ​ មាន​ពណ៌​រឺ​មាន​ក្លិន​ទឹកអប់​ គួរតែ​ជៀសវៀង​ ព្រោះ​កត្តា​ទាំងនេះ​វា​ហាក់ដូចជា​ជំរុញ​អោយ​ជាតិ​អា​សី​ុ​ក្នុង​ទ្វា​មាស​មានការ​ប្រែប្រួល​ និង​រឹតតែ​ជួយ​អោយ​ មេរោគ​ផ្សិត​ដុះ​ល្អ​ ។​

តើ​ដៃគូ​រួម​ភេទ​របស់ខ្ញុំ​ត្រូវ​តែ​ធ្វើការ​ព្យាបាល​ដែរ​ទេ​ ?

វា​ជា​ប្រការ​មួយ​ដ៏​កំរ​ ណាស់​ដែរ​ដៃគូ​រួម​ភេទ​របស់​អ្នក​មានការ​ឆ្លង​ជំងឺផ្សិត​នេះ​ ប៉ុ​នែ្ត​បើ​គេ​មាន​ ស្ថានភាព​មិន​ស្រួល​ ឬ​ចេញ​ជា​រោគ​សញ្ញា​ដែរ​គួរតែ​មានការ​ប្រឹក្សា​ពី​គ្រូពេទ្យ​ដែរ​ ។

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង