ជំងឺមហារីក​មាត់ស្បូន​មាន​ ២​ ប្រភេទ​ ដែល​វិ​វត្ត​មក​ពី​ប្រភេទ​ជាលិកា​ (tissue)​ ខុសៗ​គ្នា​ ។​ ជំងឺមហារីក​មាត់ស្បូន​ដែល​ញឹកញាប់​កើត​ជាងគេ​ (​ប្រហែល​ ៨០​ ទៅ​ ៩០​ ភាគរយ​)​ គឺ​ squamous​ cell​ carcinomas​ ។​

ក្រៅពី​នេះ​ (១០​ ទៅ​ ២០​ ភាគរយ​)​ គឺ​ adenocarcinomas​ ។​ Squamous​ cell​ carcinoma​ វិ​វត្ត​នៅ​ក្នុង​ស្រទាប់​មាត់​ឮ​ស្បូន​(​ lining​ of​ the​ cervix),​ នៅ​ពេល​ដែល​ adenocarcinoma​ វិ​វត្ត​នៅ​ក្នុង​កោសិកា​របស់​ក្រពេញ​ដែល​ផលិត​ជាតិ​រំអិល​នៃ​ស្បូន​ ។​ មានការ​ជជែក​វែកញែក​គ្នា​ជា​ច្រើន​អំពី​ប្រភេទ​នៃ​ជំងឺមហារីក​នេះ​ ដោយសារ​តែ​អ្នកខ្លះ​បាន​យល់​ឃើញ​ថា​ អ្នកជំងឺ​ adenocarcinomas​ មានជោគ​វាសនា​អាក្រក់​ជាង​អ្នកជំងឺ​ដែល​មាន​ squamous​ cell​ carcinoma​ ។​

ប្រភេទ​ជំងឺមហារីក​ adenocarcinoma​ មាន​ភាព​កាច​សាហាវ​ និង​អនាគត​ដ៏​អាក្រក់​ ។​ កត្តា​ចំបង​នៃ​អនាគត​នោះ​គឺជា​ដំ​ណា់​កាល​នៃ​ជំងឺមហារីក​ (stage​ of​ the​ cancer),​ ដែល​អាច​នឹង​កំណត់​ជំរើស​នៃ​ការ​ព្យាបាល​ (treatment​ options)​ និង​ លទ្ធ​ល​របស់​វា​ (outcomes)​ ។​

គួរ​ការពារ​ជំងឺមហារីក​មាត់ស្បូន​របៀប​ម៉េច?

ជា​ធម្មតា​,​ ជំងឺមហារីក​មាត់ស្បូន​អាច​ត្រូវ​ការពារ​បាន​តាម​រយៈ​ការ​ធ្វើតេស្ត​ Pap​ អោយ​ បាន​ ជាប់លាប់​ (​យ៉ាង​ហោច​ណាស់​ ២​ ឆ្នាំ​ម្តង​)​ ។​ Pap​ ជា​ពាក្យកាត់​របស់​ Papanicolaou​ ដែល​ ជា​ ឈ្មោះ​របស់​វេជ្ជបណ្ឌិត​មួយ​រូប​ដែល​បាន​រក​ឃើញ​ការ​ធ្វើតេស្ត​នេះ​ ។​ តេស្ត​ Pap​ អាច​ជួយ​ ឲ្យ​វេជ្ជបណ្ឌិត​បានដឹង​អំពី​ការ​ចំលង​មេរោគ​ HPV​ និង​ ជំងឺ​ត្រៀម​មហារីក​ (precancers)​ ។​ ការ​ព្យាបាល​បញ្ហា​ទាំងនេះ​អាច​បញ្ឈប់​ជំងឺមហារីក​មាត់ស្បូន​បាន​,​ មុន​ពេល​ដែល​វា​វិ​វត្ត​ ឬ​ រីក​រាលដាល​ថែម​ទៀត​ ។​ ការ​ធ្វើតេស្ត​ HPV​ អាច​នឹង​ធ្វើ​ព្រម​គ្នា​ជាមួយនឹង​តេស្ត​ Pap​ ។​ ទោះបីជា​យ៉ាងណា​ក៏​ដោយ​,​ គេ​មិន​បាន​ផ្តល់​ជា​យោបល់​អោយ​មានការ​ធ្វើតេស្ត​ Pap​ នេះ​ជា​ប្រចាំ​ទៅ​លើ​ស្ត្រី​ដែល​មាន​វ័យ​ក្រោម​អាយុ​ ៣០​ ឆ្នាំ​នោះ​ទេ​ ។​ ប្រសិនបើ​ការ​ធ្វើតេស្ត​ Pap​ មិន​ទាន់​បាន​ផ្តល់​នូវ​ចំលើយ​ដែល​គេ​ចង់បាន​,​ នោះ​គេ​នឹង​ទាមទារ​ការ​ធ្វើតេស្ត​ HPV​ មួយទៀត​ ដើម្បី​ជួយ​កំណត់​ និង​ បញ្ជាក់​អោយ​បាន​ច្បាស់លាស់​ថា​តើ​មាន​មេរោគ​ HPV​ ដែល​អាច​បង្ក​ជា​ជំងឺមហារីក​មាត់ស្បូន​បាន​ដែរ​ឬ​ក៏​អត់​?​ ជាមួយ​គ្នា​នេះ​ផង​ដែរ​,​ ថ្នាំ​វ៉ាក់សាំង​ HPV​ ដែល​ចេញ​លក់​ថ្មីៗ​នេះ​ក៏​អាច​ជួយ​ការពារ​ជំងឺមហារីក​មាត់ស្បូន​បាន​ផង​ដែរ​ ។​

ដើម្បី​ការពារ​ជំងឺមហារីក​មាត់ស្បូន​,​ ស្ត្រីភេទ​គួរតែ​ចៀសវាង​នូវ​កត្តា​ប្រឈម​មុខ​មួយ​ចំនួន​ ដូច​ជា​ ៖

  • កុំ​ឆាប់​ប្រឡូក​ក្នុង​ល្បែង​ស្នេហា​
  • ពន្យា​ពេល​ការ​រួម​ភេទ​ រហូត​ដល់​អាយុ​ចាស់​ល្មម​
  • កុំ​មាន​ដៃគូ​ស្នេហា​ច្រើន​ពេក​
  • ចៀសវាង​ធ្វើការ​រួម​ភេទ​ជាមួយ​មនុស្ស​ប្រុស​ដែល​មាន​ដៃគូ​ស្នេហា​ច្រើន​
  • ​ចៀសវាង​ធ្វើការ​រួម​ភេទ​ជាមួយ​អ្នក​ដែល​មាន​មេរោគ​ HPV,​ genital​ warts,​ ឬ​ក៏​ជំងឺ​កាមរោគ​ផ្សេងៗ​ទៀត​ ។​
  • ​រួម​ភេទ​ប្រកបដោយ​សុវត្ថិភាព​ ។​ ស្រោមអនាម័យ​មិន​ត្រឹមតែ​អាច​ជួយ​ការពារ​មេរោគ​ HPV​ នោះ​ទេ​,​ ប៉ុន្តែ​ថែម​ទាំង​អាច​ជួយ​អ្នក​អោយ​គេច​រួច​ផុត​ពី​មេរោគ​ HIV​ និង​ ជំងឺឆ្លង​តាម​រយៈ​ការ​រួម​ភេទ​ផ្សេងៗ​ទៀត​ជា​ច្រើន​ ។​
  • ​បញ្ឈប់​ការ​ជក់បារី​ ។​

វ៉ាក់សាំង​ការពារ​មេរោគ​ HPV

វ៉ាក់សាំង​ការពារ​មេរោគ​ HPV​ (HPV​ vaccines)​ មាន​ប្រសិទ្ធិ​ភាព​ក្នុង​ ការ​ការពារ​ជំងឺមហារីក​ មាត់ស្បូន​ ។​ វ៉ាក់សាំង​មួយ​ប្រភេទ​,​ ឈ្មោះ​ហៅ​ថា​ ហ្កា​ដា​ស៊ី​ល​ (Gardasil)​ អាច​ជួយ​ការពារ​ ស្ត្រី​ពី​ការ​ឆ្លង​មេរោគ​ដែល​បណ្តាល​មក​ពី​ជំងឺមហារីក​មាត់ស្បូន​ តាម​រយៈ​ការ​ប្លុក​ (​រារាំង​)​ ចំពោះ​ការ​ចំលង​មេរោគ​ទាំងឡាយ​ ។​ រដ្ឋបាល​ចំណីអាហារ​ និង​ ឳ​ស​ថ​ (FDA)​ បាន​ អនុញ្ញាត​ អោយ​ប្រើប្រាស់​ថ្នាំ​នេះ​ក្នុង​ឆ្នាំ​ ២០០៦​ ។​ ចំណែកឯ​វ៉ាក់សាំង​ថ្មី​មួយទៀត​ ហៅ​ថា​ សឺ​វ៉ា​រី​ច​ (Cervarix)​ កំពុង​ស្ថិត​ក្រោម​ការ​វាយតំលៃ​របស់​ FDA​ ផង​ដែរ​ ។​

ក្មេង​ស្រី​ និង​ ស្ត្រី​ទាំងឡាយ​ដែល​មាន​អាយុ​ចាប់ពី​ ១១​ ដល់​ ២៦​ ឆ្នាំ​ គួរតែ​ចាក់​វ៉ាក់សាំង​ ការពារ​ជំងឺមហារីក​មាត់ស្បូន​ ។​ ការ​ផ្តល់​ថ្នាំ​វ៉ាក់សាំង​ចំពោះ​ស្ត្រីភេទ​ក្នុង​ចន្លោះ​អាយុ​ចាប់ពី​ ១១​ ដល់​ ១២​ ឆ្នាំ​ អាច​ជួយ​ពង្រឹង​ និង​ ធ្វើ​អោយ​ប្រព័ន្ធ​ភាពស៊ាំ​ (immune​ systems)​ មាន​ សកម្មភាព​កាន់តែ​ខ្លាំង​ឡើង​ មុន​ពេល​ដែល​ពួក​គេ​ធ្វើការ​រួម​ភេទ​ជា​លើក​ដំបូង​ (​មាន​ន័យ​ថា​ មុន​ពេល​ដែល​ពួក​គេ​អាច​ឆ្លង​មេរោគ​ HPV)​ ។​

អង្គការ​ពារ​ដែល​មាន​កំរិត​ខ្ពស់​ក៏​អាច​ជា​តំរូវការ​មួយ​ដើម្បី​ជួយ​ផលិត​នូវ​ការ​ឆ្លើយ​តប​(response)​ ទៅ​នឹង​ថ្នាំ​វ៉ាក់សាំង​ ដែល​ជួយ​ការពារ​ស្ត្រី​ប្រឆាំង​នឹង​មេរោគ​ ។​ វា​មាន​ ប្រសិទ្ធិ​ ភាព​បំផុត​ ចំពោះ​ក្មេង​ស្រី​ដែល​មិន​ទាន់​ឆ្លងកាត់​ការ​រួម​ភេទ​ ។​ វ៉ាក់សាំង​នេះ​ត្រូវ​ចាក់​លើ​ស្ត្រី​ចំនួន​ ៣​ ដង​ ក្នុងអំឡុងពេល​ ៦​ ខែ​ ។​ អ្នក​អាច​ទទួល​ការ​ចាក់​ថ្នាំ​វ៉ាក់សាំង​លើក​ទី​ ១,​ និង​ លើក​ទី​ ២​ បន្ទាប់​ ពី​ការ​ចាក់​លើក​ទី​ ១​ ចំនួន​ ២​ ខែ​ ។​ ៦​ ខែ​ បន្ទាប់​ពី​ការ​ចាក់​លើក​ទី​ ១,​ នោះ​អ្នក​នឹង​អាច​ ទទួល​បានការ​ចាក់​វ៉ាក់សាំង​ជា​លើក​ទី​ ៣​ ហើយ​ ។​

ផល​ប៉ះពាល់​ដែល​អាច​កើតឡើង​បន្ទាប់​ពី​ការ​ទទួល​ចាក់​វ៉ាក់សាំង​នេះ​មាន​ដូច​ជា​ ការ​ឈឺ​នៅ​ កន្លែង​មុខ​ម្ជុលចាក់​ថ្នាំ​ (​កំភួនដៃ​ខាងលើ​),​ គ្រុនក្តៅ​បន្តិច​ប​ន្ទួ​ច​ ឬ​ក៏​រោគ​សញ្ញា​ផ្សេងៗ​ទៀត​ ។​

ការ​ធ្វើតេស្ត​ Pap

ការ​ធ្វើតេស្ត​ Pap​ (​ឬ​ហៅ​ថា​ Pap​ smear),​ គឺជា​ដំណើរការ​មួយ​ដើម្បី​កំណត់​ និង​ ស្វែងរក​ កោសិកា​មិនធម្មតា​ (abnormal​ cells)​ នៅ​ខាងក្នុង​ ឬ​ ជុំវិញ​មាត់ស្បូន​ (cervix)​ ។​ វេជ្ជបណ្ឌិត​ នឹង​ប្រើប្រាស់​ឈើ​ (stick)​ ឬ​ ច្រាស​ (brush)​ ដើម្បី​ឆ្កឹះ​យក​ យក​កោសិកា​ខ្លះៗ​ ពី​មាត់ស្បូន​ នៅ​ពេល​ដែល​គាត់​ធ្វើការ​ញែក​បើក​ប្រដាប់​ភេទ​នារី​ (vagina)​ ដោយ​ឧបករណ៍​ម្យ៉ាង​ ហៅ​ថា​ចំពុះទា​ (speculum)​ ។​ បន្ទាប់​មក​,​ គេ​នឹង​យក​កោសិកា​ដែល​ ប្រមូល​បាន​នោះ​ ទៅ​មន្ទីរ​វិភាគ​វេជ្ជសាស្ត្រ​(laboratory)​ ដើម្បី​ពិនិត្យ​ រក​មើល​សញ្ញា​នៃ​ភាព​មិនធម្មតា​ណាមួយ​ ។​ គេ​អាច​ទទួល​បាន​លទ្ធផល​នេះ​ក្នុង​រយៈពេល​ពីរ​-​បី​ស​ប្តា​ហ៍​ ដែល​អាច​បញ្ជាក់​បាន​ថា​ វា​ជា​កោសិកា​ធម្មតា​ ឬ​ មិនធម្មតា​ ។​

បើសិន​បើ​វា​មិនធម្មតា​ជា​ការ​បញ្ជាក់​ថា​មានការ​រលាក​ (inflammation)​ នៅ​លើ​មាត់ស្បូន​,​ trichomonas,​ yeast​ infection​ ឬ​ក៏​បណ្តាល​មក​ ពី​មូលហេតុ​ផ្សេងៗ​ទៀត​ ។​ ចំពោះ​ស្ត្រី​ដែល​អស់​រដូវ​ (postmenopausal​ women),​ ការ​ធ្វើតេស្ត​ Pap​ នេះ​អាច​រក​ឃើញ​ abnormal​ glandular​ cells​ ដែល​បញ្ជាក់​ជា​ជំងឺមហារីក​ endometrial​ cancer​ ។​

ស្ត្រី​ដែល​គួរតែ​ពិនិត្យ​ និង​ ធ្វើតេស្ត​ Pap​ នេះ​ចាប់ផ្តើម​ពី​ ៣​ ឆ្នាំ​ បន្ទាប់​ពី​ការ​រួម​ភេទ​ និង​ មាន​អាយុ​មិន​លើស​ពី​ ២១​ ឆ្នាំ​ ។​
-​នៅ​អាយុ​ ៣០​ ឆ្នាំ​,​ ស្ត្រី​ដែល​បាន​ធ្វើការ​ពិនិត្យ​សុខភាព​ខ្លួន​បី​ដង​ ឬ​ ច្រើន​ជាង​នេះ​ជា​ប្រចាំ​ ហើយ​ទទួល​បាន​លទ្ធផល​ធម្មតា​នោះ​,​ ហាក់ដូចជា​តំរូវ​អោយ​មាន​ Pap​ smear​ តិចតួច​ ។​ នេះ​គឺ​អាស្រ័យ​ទៅ​លើ​កត្តា​ប្រឈម​មុខ​ រួម​ជាមួយនឹង​ពិភាក្សា​ជាមួយ​វេជ្ជបណ្ឌិត​ឯកទេស​ ។​

  • ​ស្ត្រី​ដែល​បាន​ទទួល​ការ​ព្យាបាល​កោសិកា​ cervical​ dysplasia​ (​ដំបៅ​រលួយ​មុន​មហារីក​)​ ឬ​ ជំងឺមហារីក​អាច​នឹង​ត្រូវធ្វើ​តេស្ត​ Pap​ smear​ ញឹកញាប់​ ។​
  • ប្រសិនបើ​អ្នក​បាន​ទទួល​ការ​វះកាត់​ hysterectomy,​ សូម​សាកសួរ​វេជ្ជបណ្ឌិត​ របស់​ អ្នក​អំពី​ការ​ពិនិត្យ​ និង​ ធ្វើតេស្ត​នានា​ ។​ បើ​អ្នកមាន​សុខភាព​ល្អ​,​ ប៉ុន្តែ​ ទទួល​ការ​វះកាត់​ស្បូន​ hysterectomy​ ដើម្បី​ព្យាបាល​បញ្ហា​ផ្សេងៗ​ ដែល​មិនមែន​ជា​ជំងឺ​មុន​មហារីក​ ឬ​ ជំងឺ​ មហារីក​,​ ហើយ​លទ្ធផល​នៃ​ការ​ធ្វើតេស្ត​ Pap​ ធម្មតា​នោះ​,​ នោះ​អ្នក​នឹង​អ្នក​នឹង​មិន​គួរ​ធ្វើតេស្ត​ ញឹកញាប់​ពេក​នោះ​ទេ​ ។​ ប៉ុន្តែ​,​ ប្រសិនបើ​មាត់ស្បូន​របស់​អ្នក​ត្រូវ​បាន​កាត់​ចោល​ពេល​ធ្វើ​ hysterectomy,​ ការ​ពិនិត្យ​ទៅ​លើ​ត្រគាក​ (pelvic​ exams)​ អោយ​បាន​ជាប់លាប់​ជា​ការ​ប្រសើរ​សំរាប់​រូប​អ្នក​ ដើម្បី​រក​មើល​កោសិកា​មុន​មហារីក​ (precancerous​ cells)​ នៅ​ក្នុង​តំបន់​ប្រដាប់​ភេទ​នារី​ ជា​ពិសេស​ស្ត្រី​ដែល​ធ្លាប់​កើត​មេរោគ​ HPV​ ។
ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង