​ប្រសិនបើ​អ្នកចោទ​ជា​សំនួរ​សួរ​ទៅ​ស្រី្ត​គ្រប់​រូប​នៅ​លើ​លោក​នេះ ថា​តើ​ពួកគេ​ពេញចិត្ត​ទំហំ​សុដន់​ដែល​ពួកគេ​មាន​ដែរ ឬទេ ហើយ​ករណី​នេះ​ប្រសិនបើ​ពួកគេ​មាន​ឱកាស​និយាយ​គឺ​ប្រា​ដក​ជា​ឆ្លើយ​ថា ទេ ហើយ ។

​ពេលវេលា​ចេះ​តែ​កន្លងទៅ សុដន​ក៏​ចាប់ផ្តើម​មាន​សភាព​ទ្រុឌទ្រោម​ទៅ​តាម​គ្នា​ដែរ មានន័យ​ថា ភាព​មាំទាំ​ដែល​ធ្លាប់តែ​មាន រូបរាង​ដែល​ធ្លាប់តែ​លេចធ្លោ គឺ​ត្រូវបាន​បាត់បង និង​សល់​តែ​ភាព​សំប៉ែត​មក​ស​ជំនួស​ទៅវិញ ។ មាន​ស្រី្ត​មួយចំនួន​មាន​គំនិត ទៅ​ធ្វើ​ការវះកាត់​ដើម្បី​កែខៃ​នូវ​អ្វី​ដែល​បាន​បាត់បង​ទៅ​ប៉ុន្តែ​ដោយសារ​តម្រូវការ​នៃ​ការវះកាត់​ត្រូវ​ការចំណាយ​ថវិការ​ច្រើន ដូច្នេះ​ទើប​អោយ​ពួកគេ​មិន​មាន​សមត្ថភាព​គ្រប់គ្រាន់​ក្នុង​ការអនុវត្តន៍ ។

​អ្នក​មិនចាំបាច់​រស់នៅក្នុង​ជីវិត​ដែល​ពោរពេញ​ដោយ​ទ្រូង​សំប៉ែត​ដូចនេះ​អស់​មួយ​ជីវិត​នោះទេ ប្រសិនបើ​អ្នក​ស្អប់​នូវ​គំនិត​ដែល​អោយ​អ្នក​ទៅ​ធ្វើ​ការវះកាត់​នោះ ។ មាន​នូវ​អំណះអំណាង​ខ្លះៗ​ដែល​អាច​កែសម្រួល​នូវ​ទុក្ខលំបាក​របស់​អ្នក​តាមរយៈ​ការ​បរិភោគ​អាហារ​មួយចំនួន ហើយ​វា​នឹង​ជំរុញ​អោយ​សុដន់​របស់​អ្នក រីក​ធំ​វិញ​បាន​ជា​លក្ខណៈ​ធម្មជាតិ ដូចជា​៖

​ផលិតផល​ដែល​ផលិត​ពី​សណ្តែកសៀង (Soy Product)

​នេះ​បាន​សេចក្តី​ថា​ផលិតផល​ណា​ដែល​ធ្វើឡើង​ដោយ​មាន​ធាតុ​ផ្សំ​ជា ប្រូតេអ៊ីន​សណ្តែកសៀង គឺអាច ជួយ​បង្កើន​នូវ​ទំហំ​ដោះ​របស់​អ្នក​បាន​យ៉ាង​ល្អ ។ ដោយសារ​តែ​រូបធាតុ​ពី​ធម្មជាតិ​របស់​សណ្តែកសៀង​ផ្សំ ឡើង​ដោយសារ Estrogen ដែល​អាច​មាន​លទ្ធភាព​ក្នុង​ការភ្ញោ​ច​អោយ​មាន​ការលូតលាស់​នៃ​សុដន់ ។

​ផលិតផល​ដែល​មាន​ជាតិ​សណ្តែកសៀង​មានដូចជា​៖

  • តៅ​ហ៊ូ​
  • ​គ្រាប់​សណ្តែកសៀង​
  • ​បន្លែ​ដែលមាន​ជាតិ​សណែ្តកសៀង
  • ​ទឹកដោះគោ​ដែល​ធ្វើ​ពី​សណ្តែកសៀង​
  • ​ផលិតផល​សណ្តែកសៀង​សំរាប់​ប៉ូវ​សុខភាព​

​ផលិតផល​ដែល​ធ្វើ​ឡើង​ពី​ផ្សិត (Yeast Products)

​ស្ត្រី​មួយ​ចំនួន​មាន​ការជំទាស់​ក្នុង​ការដាក់​បញ្ចូល​នូវ​អាហារ​ដែល​ធ្វើ​ពី​ផ្សិត​ក្នុង​របប​អាហារ​របស់​ពួកគេ ដើម្បី​អោយ​មានកា​រីក​ធំ​របស់​សុដន់ ។ ដោយសារ​តែ​មធ្យោបាយ​នេះ​មិន​ទាន់​យល់​ដឹង​ជា​សាកល​នៅ ឡើយ​ដែល​វា​អាចជួយ​អោយ​មាន​ការលូតលាស់​ដល់​សុដន់ ប៉ុន្តែ​វា​នៅតែ​មាន​ការសង្ស័យ​ថា​ផ្សិត​អាច ភ្ញោ​ច​អោយ​ជាលិការ​សុដន់​លូតលាស់​បាន និង​អោយ​មាន​ការ​ចាល់​ទឹកបាន​ច្រើន​ទៅ​ក្នុង​នោះ ហើយ​អោយ​សុដន់​រីក​ធំ​បាន ។ អាហារ​ដែល​មាន​ជាតិ​ផ្សិត​ដូចជា​៖

  • ​បី​យ៉ែ (Beer)
  • Pasta (​ជា​អាហារ​ដែល​ធ្វើឡើង​ដោយ​ទឹក និង​សុ​ត នៅ​ប្រទេស​អ៊ីតាលី )
  • ​ភិ​ហ្សា​
  • ​នំ​បុ័ង​
  • ​នំ​ខេ​ក​
  • ​នំ​ដុត​

​ផលិតផល​ដែល​ធ្វើ​អំពី​ទឹកដោះគោ (Diary Product)

​ផលិតផល​ដែល​ធ្វើ​អំពី​ទឹកដោះគោ មាន​នាទី​ច្រើនយ៉ាង​ក្នុង​ការជួយ​អោយ​សុដន់​របស់​អ្នក​មាន​ការ​រីក​ធំ ។ ការ​បរិភោគ​អាហារ​ដែល​ធ្វើ​ពី​ទឹកដោះគោ​ច្រើន ក៏​អាច​ជួយ​អោយ​សុដន់​រីក​ធំ ។ អាហារ​ដែល​ធ្វើ​ពី​ទឹកដោះគោ​ដែល​មាន​ជាតិ​ខ្លាញ់​តិច​អាច​ជួយ​អោយ​ចង្កេះ​មាន​រាង​ស្លីម ព្រមទាំង​សុដន់​មាន​ការលូតលាស់​កាន់តែ​ធំ​ទៅៗ​ជា​លក្ខណៈ​ធម្មជាតិ​ផងដែរ ។ លើសពីនេះ​ទៀត ផលិតផល​ដែល​ធ្វើ​ពី​ទឹកដោះគោ គឺ​វា​នៅតែ​មាន​ធាតុ​ផ្សំ​នៃ អ័រម៉ូន​សំរាប់​ការលូតលាស់ (Growth Hormone) ដែល​ត្រូវ​បាន​បញ្ចេញ​ឡើង​ក្នុង​សត្វ​គោ ។ នៅពេល​ដែល​អ័រម៉ូន​នេះ​ចូល​ទៅក្នុង​ខ្លួន​មនុស្ស វា​នៅតែ​មាន​ប្រសិទ្ធភាព​ដូច​គ្នា​ដដែល ។

​អាហារ​ដែល​គិតថា​ជា​ផលិតផល​ធ្វើ​ពី​ទឹកដោះគោ និង​ជួយ​អោយ​សុដន់​រីក​ទំហំ​មានដូចជា​៖

  • ទឹកដោះគោ​
  • ទឹកដោះគោ​ជូ​( Yogurt)
  • ​ហ្វ្រូ​ម៉ាស់ (Cheese)

​ទឹក​

​វា​ជា​ការ​ត្រឹមត្រូវ​ណាស់ ដែល​ស្ត្រី​មួយចំនួន​ធ្វើ​ការបរិភោគ​ទឹក​បាន​ច្រើន​ដើម្បី​អោយ​រាងកាយ​មាន​ជាតិ​ទឹក​គ្រប់គ្រាន់ ក្នុង​បំណង​អោយ​កោសិការ​ដែល​រស់នៅ​ទាំងអស់​ក្នុង​ខ្លួន​មាន​សុខភាព​ល្អ ។ ដូច្នេះ​អ្នក​ត្រូវតែ​ប្រាកដថា​បាន​ទទួលទាន​ទឹក​ពី ៨​ទៅ ១០ កែវ​ក្នុង​មួយថ្ងែ ព្រោះ​ថា​វា​ជា​គន្លឹស សំរាប់រ​ក្សា សម្រស់ និង​ភាព​ក្មេង​ជាង​វ័យ​ជា​និរន្ត​ន៍ ។​

​ប៉ុន្តែ​ទោះបីជា​យ៉ាងណាក៏ដោយ អ្នក​គួរតែ​ពិភាក្សា​ជាមួយ​គ្រូពេទ្យ​អោយបាន​ម៉ត់ចត់​មុននឹង​ផ្លាស់ប្តូរ​របប​អាហារ​របស់​ខ្លួន​ដើម្បី​ចៀសវាង​ផលប៉ះពាល់​សុខភាព​ណាមួយ​ដែល​អាច​កើតមាន​ដោយសារតែ​ការផ្លាស់ប្តូរ​នេះ​។​

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង