ការឈឺភ្នែកអាចកើតមានឡើងនៅលើផ្ទៃនៃភ្នែករបស់អ្នក ឬខាងក្នុងភ្នែកផងដែរ។ ការឈឺភ្នែកដែលនៅលើផ្ទៃនៃភ្នែករបស់អ្នកអាចត្រូវបានពិពណ៌នាដូចជារមាស់ស្កៀប, ឈឺក្រហាយ ឬឈឺខ្លាំង។ ការឈឺចាប់លើផ្ទៃនៃភ្នែកជារឿយៗត្រូវបានផ្សារភ្ជាប់ទៅនឹងមានរបស់អ្វីចូលទៅក្នុងភ្នែក, ការឆ្លងមេរោគចូលភ្នែក, ឬអ្វីផ្សេងដែលធ្វើអោយរមាស់ ឬរលាកនៅស្រទាប់ដែល គ្រប ដណ្តប់ទៅលើផ្ទៃនៃភ្នែករបស់អ្នក។





អ្នកអាចពិពណ៌នាពីការឈឺចាប់ខាងក្នុងភ្នែករបស់អ្នកដូចជាឈឺខ្ទោកៗនិងឈឺខ្លាំង។ ប្រភេទនៃការឈឺភ្នែកនេះអាចត្រូវបានផ្សារភ្ជាប់ទៅនឹងជំងឺធ្ងន់ធ្ងរនៃភ្នែក។ការឈឺភ្នែកធ្ងន់ធ្ងរ ជាពិសេសគួបផ្សំទៅនឹងកំរិតនៃការបាត់បង់គំហើញភ្នែក អាចជាសញ្ញាមួយដែលអ្នកត្រូវតែទៅរកការព្យាបាលដោយផ្នែកវេជ្ជសាស្ត្រជាបន្ទាន់។
មូលហេតុនាំអោយអ្នកឈឺភ្នែក
ការឈឺភ្នែកអាចបណ្តាលមកពីមូលហេតុដូចខាងក្រោម:
- ប្រតិកម្មអាឡែស៊ី
-ការរលាកត្របកភ្នែក
- ការស្ទះលើផ្លូវបញ្ចេញទឹកភ្នែក
-ឈឺក្បាលជាកញ្ចុំ ( cluster headache)
- បញ្ហានៃការទាក់ទងនឹងការពាក់ភ្នែក
-ភ្នែកស្ងួត
-មានអ្វីមួយចូលភ្នែក
-ជំងឺភ្នែកglaucoma
-និងមូលហេតុមួយចំនួនទៀត
ឈឺភ្នែកពេលណាដែលត្រូវរកការជួយបន្ទាន់ពីគ្រូពេទ្យ
សូមស្វែងរកការព្យាបាលជាបន្ទាន់ប្រសិនបើៈ
-ការឈឺភ្នែករបស់អ្នកគឺធ្ងន់ធ្ងរមិនធម្មតា
-គំហើញភ្នែករបស់អ្នកផ្លាស់ប្តូរភ្លាមៗ
-ភ្នែករបស់អ្នកឈឺប៉ះមិនបាន
-អ្នកមានឈឺពោះ ឬក្អួតស្របពេលជាមួយនឹងមានការឈឺភ្នែក
-ការឈឺភ្នែករបស់អ្នកត្រូវបានបង្កឡើងដោយសារធាតុពីខាងក្រៅ ឬមានសារធាតុគីមី ក្នុងភ្នែករបស់អ្នក