ការ​ឈឺចង្កេះ​អាច​កើត​មាន​ឡើង​ក្រោយ​ពី​មានការ​ឆ្លង​ ឬ​មាន​របួស​ទៅ​លើ​តម្រងនោម​។​ ប្រសិនបើ​ខ្នង​ ឬ​ត្រគាក​របស់​អ្នក​ឈឺ​,​ អ្នក​ប្រហែលជា​គិត​ថា​អ្នក​មានការ​ឈឺ​ដោយសារ​តម្រងនោម​។​ ប៉ុន្តែ​មាន​មួយ​ចំនួន​ដែរ​ដែល​មិនមែន​មក​ពី​ការ​ឈឺ​តម្រងនោម​,​ តម្រងនោម​របស់​អ្នក​អាច​ប្រហែល​មិន​ត្រូវ​បាន​ទាក់ទិន​នឹង​ការ​ឈឺ​នោះ​ដែរ​។​

មនុស្ស​ជា​ច្រើន​អាច​មានការ​ភ្ញាក់ផ្អើល​ថា​ តម្រងនោម​របស់​គេ​គឹ​ស្ថិត​នៅ​ផ្នែក​ខាងលើ​នៅ​ខាង​ខ្នង​របស់​អ្នក​,​ នៅ​ក្រោម​ឆ្អឹងជំនី​ខាងក្រោម​។​
តើ​អ្នកដឹង​យ៉ាងដូច​មេ្ត​ច​ប្រសិនបើ​ការ​ឈឺចង្កេះ​របស់​អ្នក​គឺ​ពិតជា​ការ​ឈឺ​ដោយសារ​តម្រងនោម​មែន​នោះ​?​ គ្មាន​មធ្យោបាយ​ណា​ដើម្បី​បញ្ជាក់​អោយ​ប្រាកដ​នោះ​ទេ​,​ ការ​ប្រហាក់ប្រហែល​នោះ​គឺថា​វា​មានការ​ទាក់ទង​ផ្ទាល់​ទៅ​នឹង​តម្រងនោម​ដែល​ស្តែង​ចេញ​ឡើង​នូវ​រោគ​សញ្ញា​ផ្សេងៗ​ និង​ការ​ធ្វើតេស្ត​មួយ​ចំនួន​។​

ការ​ឈឺ​នោះ​គឺ​នៅ​ផ្នែក​ខាងលើ​នៃ​ខ្នង​ដែល​ស្ទុំៗ​,​ ឈឺ​តែ​មួយ​ចំហៀង​,​ ជា​ពិសេស​ប្រសិនបើ​វា​ត្រូវ​បាន​រួម​ផ្សំ​ដោយ​គ្រុនក្តៅ​ និង​រោគ​សញ្ញា​នៃ​ផ្លូវ​បង្ហូរ​ទឹកនោម​ វា​អាច​ជា​ការ​ឈឺចង្កេះ​ដោយសារ​តម្រងនោម​យ៉ាង​ពិតប្រាកដ​។​ នេះ​អាច​បណ្តាល​មក​ពី​ការ​ឆ្លង​ទៅ​លើ​តម្រងនោម​ ឬ​ការ​រលាក​តម្រងនោម​(pyelonephritis)​។​

គ្រួ​ស​ក្នុង​តម្រងនោម​អាច​បណ្តាល​អោយ​មានការ​ឈឺ​ ប៉ុន្តែ​វា​មិនមែន​ជា​ការ​ឈឺចង្កេះ​នោះ​ទេ​។​ ជា​ធម្មតា​គ្រួ​ស​នោះ​គឺ​មិន​បង្ក​អោយ​ឈឺ​ប៉ុន្មាន​នោះ​ទេ​ តែ​យូរៗ​ទៅ​ដែល​ពួក​វា​នៅ​សល់​ក្នុង​តម្រងនោម​,​ ការ​មាន​ចលនា​របស់​វា​ដែល​ចេញ​ក្រៅ​តម្រងនោម​នោះ​ហើយ​ដែល​បង្ក​អោយ​ឈឺ​ខ្លាំង​។​ នៅ​ពេល​ដែល​គ្រួ​ស​ក្នុង​តម្រងនោម​របស់​អ្នក​ចាប់ផ្តើម​រំកិល​ទៅ​ក្នុង​ផ្លូវ​បង្ហូរ​ទឹកនោម​ពី​តម្រងនោម​មក​ក្នុង​ប្លោក​នោម​នោះ​,​ វា​បណ្តាល​អោយ​ឈឺ​ខ្លាំង​ ដែល​គ្រូពេទ្យ​ហៅ​ថា​ renal​ colic​ ឬ​ ureteral​ colic​។​
មូលហេតុ​

មូលហេតុ​នៃ​ការ​ឈឺចង្កេះ​រួម​មានៈ​
-​ការ​ក្រិន​សរសៃឈាម​ ឬ​សរសៃឈាម​តូចៗ​
-​ការ​ហូរ​ឈាម​នៅ​ក្នុង​តម្រងនោម​
-​តម្រងនោម​ហើម​ដោយសារ​ចាល់​ទឹកនោម​(Hydronephrosis))
-​មហារីក​តម្រងនោម​
-​ការ​ឆ្លង​មេរោគ​លើ​តម្រងនោម​
-​ជំងឺរលាកតម្រងនោម​ និង​ប្លោក​នោម​
-​ការ​ស្ទះ​លើ​សរសៃ​ឈាមវ៉ែន​ដែល​មក​ក្នុង​តម្រងនោម​
-​ការ​ឆ្លង​មេរោគ​លើ​ផ្លូវ​បង្ហូរ​ទឹកនោម​
នៅ​ពេល​ណា​ដែល​គួរ​ទៅ​ជួបនឹង​គ្រូពេទ្យ​

សូម​ណាត់ជួប​គ្រូពេទ្យ​ ប្រសិនបើ​អ្នកមានៈ​
-​ឈឺ​នៅ​មួយ​ចំហៀង​នៅ​ត្រង់​ខ្នង​ ឬ​ចង្កេះ​របស់​អ្នក​
-​គ្រុនក្តៅ​,​ រមាស់​ខ្លួន​ និង​អស់កំលាំង​
-​មាន​ប្រវត្តិ​ថ្មីៗ​នៃ​ការ​ឆ្លង​មេរោគ​លើ​ផ្លូវ​បង្ហូរ​ទឹកនោម​
ការ​កកស្ទះ​ ឬ​ហូរ​ឈាម​នៅ​ក្នុង​តម្រងនោម​របស់​អ្នក​អាច​បណ្តាល​អោយ​ឈឺ​នៅ​ខ្នង​ ឬ​ត្រគាក​ភ្លាមៗ​ និង​អាច​ឃើញ​មាន​ឈាម​ក្នុង​ទឹកនោម​ក៏​មាន​។​ នេះ​មិនមែន​ជា​ផលវិបាក​ជា​ទូទៅ​នៃ​ការ​របួស​លើ​តម្រងនោម​ ឬ​ជំងឺ​តម្រងនោម​នោះ​ទេ​ ដែល​រួម​មាន​ ការ​ក្រិន​សរសៃឈាម​អា​ទែ​រម​ក​ក្នុង​តម្រងនោម​,​ ជំងឺ​ហូរ​ឈាម​ ឬ​ការ​ស្ទះ​នៅ​ក្នុង​តម្រងនោម​។​ ការ​រំខាន​នៃ​ការ​ធ្វើ​លំហូរ​ឈាម​ទៅ​ក្នុង​តម្រងនោម​គឺ​ត្រូវការ​សង្គ្រោះ​បន្ទាន់​ ដូចនេះ​វា​ជា​រឿង​សំខាន់​ក្នុង​ការ​ស្វែងរក​ការ​សង្គ្រោះ​បន្ទាន់​ប្រសិនបើ​អ្នក​វិ​វត្ត​ទៅ​ជា​ការ​ឈឺចង្កេះ​ធ្ងន់ធ្ងរ​ និង​មាន​ ឬ​មិន​មាន​ឈាម​ក្នុង​ទឹកនោម​ក៏​ដោយ​។

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង