ចូរបរិភោគខ្ទឹមសអោយបានច្រើន ព្រោះវាគឺជាថ្នាំបុរាណដែលល្បីល្បាញមួយក្នុងការព្យាបាលបញ្ហាសម្ពាធឈាមឡើងខ្ពស់ ហើយវាពិតជាមានប្រសិទ្ឋភាពមែន ។





ការសិក្សាថ្មីៗនេះ បង្ហាញថាខ្ទឹមសនេះត្រូវបានប្រទេសចិន ប្រើជាយូរអង្វែងមកហើយ ចំនែកសព្វថ្ងៃនេះវាត្រូវបានប្រទេសអាល្លឺម៉ង់យកទៅប្រើក្នុងទ្រង់ទ្រាយធំសំរាប់ជាថ្នាំបញ្ចុះសម្ពាធឈាម ហើយខ្ទឹមសនេះក៏អាចមាន សកម្មភាពប្រឆាំងនឹងផលប៉ះពាល់ផ្សេងៗដែរ ។
សម្ពាធឈាមនៅពេលដែលបានបរិភោគខ្ទឹមរួចជាមធ្យមធ្លាក់ពី ១៧១/១២០ ទៅ ១៥២/៨៩ ក្នុងពេលប្រើបានបីខែ។ អ្វីដែលគួរអោយចាប់អារម្មណ៍ គឺលទ្ធផលរបស់ខ្ទឹមសមានការលូតលាស់ខ្លាំងក្លាក្នុងពេលធ្វើតេស្តនេះមានន័យថាធ្វើយ៉ាងណាអោយមានការប្រើខ្ទឹមសជាប្រចាំដើម្បីអាចទាញយកប្រយោជន៍របស់វាបាន ។
ខ្ទឹមសរប្រហែលជាអាចបញ្ចុះសម្ពាធឈាមបាន យ៉ាងយោចណាស់ក៏វាធ្វើអោយសាច់ដុំរលីងនៅក្នុងសរសៃឈាមមានការរលា និងអោយសរសៃឈាមរីកធំបាន ។ ប្រការទាំងនេះគឺកើតឡើងទៅលើសត្វកណ្តុរដែលគេអោយចំនីវាស៊ីជាទឹកខ្ទឹមស ។ ទាំងខ្ទឹមសនិងខ្ទឹមបារាំង សុទ្ធតែផ្សំឡើងដោយសមាសធាតុសំខាន់ៗ (Adenosin) ដែលអាចធ្វើអោយសាច់ដុំរលាបាន នេះបើតាម អ្នកស្រាវជ្រាវនៃសាកលវិទ្យាល័យ George Washington ។ នេះមានន័យថាការបរិភោគខ្ទឹមបារាំងក៏គួរតែជួយដល់ការបន្ថយសម្ពាធឈាមដែរ ។ លើសពីនេះទៅទៀត ខ្ទឹមបារាំង ផ្សំឡើងដោយ ជាតិ Prostaglandin A1 និង E ក្នុងចំនួនតិចតួចដែរ ហើយសារធាតុទាំងនេះមាននាទីបញ្ចុះសម្ពាធឈាម ។
ចូរអ្នកចងចាំថាខ្ទឹមសទាំងឆៅ និងឆ្អិន និងខ្ទឹមបារាំង អាចមានផលប្រយោជន៍ទៅលើសម្ពាធឈាម ទាំងអស់ ប៉ុន្តែខ្ទឹមសដែលឆៅត្រូវបានគេគិតថាមានប្រសិទ្ធភាពខ្លាំងជាងគេ ។