មានស្ត្រីជាច្រើនបានមើលរម្លងពីអត្ថប្រយោជន៍ នៃការឆ្លុះអេកូ ដើម្បីពិនិត្យតាមដានពី សុខភាពរបស់ទារក នៅក្នុងផ្ទៃ។ ពួកគេបានតិតថា វាគ្រាន់តែ អាចជួយយើងដឹង បានពីភេទរបស់ទារក មុនពេល សម្រាលប៉ុណ្ណោះ ។

ហេតុនេះហើយ ទើបបានជាមាន ស្រ្តីមួយចំនួន មិនបានយកចិត្តទុកដាក់ ពីការទៅពិនិត្យផ្ទៃពោះ តាមរយៈការឆ្លុះអេកូ ។ ជាការពិតវាមិនត្រឹមតែអាច ជួយអោយយើងដឹងបាន ពីភេទ របស់ទារកនោះទេ តែវានៅមានគុណសម្បត្តិជាច្រើនទៀត ដែលយើងមិនគួរមើលរម្លង ។ ខាងក្រោមនេះ គឺជាអត្ថប្រយោជន៍ នៃការពិនិត្យផ្ទៃពោះតាមរយៈ ការឆ្លុះអេកូ ៖
ការថតអេកូ អាចជួយអោយយើងពិនិត្យតាមដានដឹងពី ទិដ្ឋភាពជាច្រើននៃសុខភាពរបស់គភ៌ មានដូចជា៖
• ចំនួន នៃទារកដែលមាននៅក្នុងផ្ទៃ ។
• ថាតើ ទំងន់របស់គភ៌ មានសមាមាត្រសាកសម នឹង អាយុកាលរបស់ពួកគេដែរ ឬទេ?
• តើ សិរីរៈខាងក្នុងរបស់ទារក មានការលូតលាស់បានត្រឹមត្រូវដែរឬទេ?
• ពិនិត្យមើលថា តើសុកស្ថិតនៅក្នុងទីតាំងសុវត្ថិភាពដែរឬអត់?
• តាមដានថាតើ វាមានបញ្ហាអ្វីមួយកើតឡើងចំពោះ ស្បូន, ដៃស្បូន ឬ អូវែរបស់ម្តាយដែរឬទេ?
អ្នកជំនាញនៃប្រទេសកាណាដា បានធ្វើការណែនាំដល់ស្ត្រីទាំងអស់ អោយទៅធ្វើការថតអេកូនៅ ពេលដែលពួកគេមានផ្ទៃពោះ ។ ពេលវេលាដែលសាកសមសម្រាប់អ្នក ក្នុងការធ្វើវា នោះគឺស្ថិតនៅ ចន្លោះសប្តាហ៍ទី ១៨ និង ទី ២២នៃអាយុកាលរបស់គភ៌ ។
អ្នកអាចនឹងត្រូវបាន គេស្នើរសុំអោយធ្វើការថតអេកូ នៅក្នុងពេលណាទៀត នៃអំឡុងពេលនៃការមាន គភ៌របស់អ្នក។ អ្នកផ្តល់សេវាថែទាំសុខភាពរបស់អ្នក អាចនឹងប្រាប់អ្នកពី៖
• ស្ថានភាពដំណេករបស់គភ៌នៅក្នុងផ្ទៃ ។
• ស្ថានភាពទីតាំង របស់សុកនៅក្នុងស្បូន។
• បរិមាណទឹកភ្លោះ ដែលមាននៅជុំវិញទារក។
• ស្ថានភាពនៃការរីកធំធាត់ និង សុខុមាលភាពរបស់គភ៌។
• បញ្ហា ឬ ភាពមិនប្រក្រតីរបស់ហ្សែន ដែលអាចកើតមាន ចំពោះគភ៌ ៕