ចែករំលែក
  • 816
  •  
  •  

តាមពិតការធ្វើឱ្យស្បែកសជាចម្បាំងដែលអ្នកត្រូវតែប្រយុទ្ធក្នុងរយៈពេលយូរ ហើយមិនមែនប្រើតែគ្រឿងសម្អាងអាចធ្វើឱ្យសបានឡើយ។ ទោះបីជាស ក៏វាមិនល្អសម្រាប់សុខភាពស្បែកអ្នកដែរ ដោយសារតែប្រើថ្នាំ។ ប៉ុន្តែអ្នកអាចប្រើការសតាមបែបធម្មជាតិវិញ ព្រោះការធ្វើឱ្យស្បែកសនេះ ត្រូវតែអនុវត្តពីក្នុងទៅក្រៅ។ ដូចនេះតើគួរធ្វើដូចម្តេចទៅ? (អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)

  1. ដំបូងអ្នកត្រូវតែផឹកទឹកឱ្យបានច្រើន ព្រោះបើស្បែកអ្នកខ្វះទឹក វានឹងស្ងួត ហើយបើវាគ្មានសំណើម វានឹងមិនអាចសបានឡើយ ក្រៅពីផឹកទឹក អ្នកត្រូវតែយកទឹកបាញ់មុខតាមខ្លួន ដោយអ្នកត្រូវតែឧស្សាហ៍បាញ់លើមុខ ហើយទុកពី១ទៅ២នាទី ទើបជូតចេញ។
  2. អ្នកត្រូវតែចេះប្រើវិធីផ្សេងៗដើម្បីការពារពន្លឺថ្ងៃនៅពេលដែលអ្នកចេញទៅក្រៅ ព្រោះបើអ្នកមិនការពារ ទោះបីជាអ្នកធ្វើយ៉ាងណាក៏ដោយ ក៏វាមិនសដែរ។
  3. អ្នកត្រូវតែប្រើម៉ាសបិទមុខដែលធ្វើឱ្យមុខស អ្នកអាចប្រើ១ទៅ២ដងក្នុងមួយអាទិត្យ ដើម្បីឱ្យស្បែកមុខអ្នកស្រូបយកសារធាតុទាំងឡាយដែលមានក្នុងម៉ាស នោះមុខអ្នកនឹងប្រសើរជាងមុន។
  4. ទឹកដោះគោក៏ជាប្រភពដែលអាចធ្វើឱ្យអ្នកសដែរ ដោយអ្នកអាចយកសំលីទៅជ្រលក់ទឹកដោះគោ បន្ទាប់មកយកមកបិទលើមុខចំនួន១០នាទី ទើបលាងមុខចេញ បន្ទាប់ពីលាងរួច អ្នកអាចយកគ្រឿងសម្អាងដែលធ្វើឱ្យស្បែកមានសំណើមយកមកលាបពីលើស្បែក នោះអ្នកនឹងអាចឃើញស្បែកអ្នករាងសហើយ។
  5. ក្រៅពីវិធីខាងលើនេះ អ្នកអាចបរិភោគអាហារដែលធ្វើឱ្យស្បែកអ្នកសបាន ដូចជា ៖ ផឹកទឹកដោះគោឱ្យបានច្រើន បរិភោគផ្លែឈើដែលមានវីតាមីនCឱ្យបានច្រើនដូចជា ៖ ប៉េងប៉ោះ ក្រូចឆ្មារ និងបន្លែបែតងជាច្រើនប្រភេទផ្សេងៗគ្នា ជាពិសេសមិនត្រូវបរិភោគឆៃថាវច្រើន និងអាហារដែលហិរច្រើននោះទេ ជាងនេះទៅទៀតអាហារដែលបំពងខ្លាញ់ក៏មិនត្រូវបរិភោគច្រើនដែរ ព្រោះវាសុទ្ធតែអាចបំផ្លាញស្បែកអ្នកបាន។
  6. ប្រទាលកន្ទុយក្រពើក៏ជាប្រភពដែលអាចធ្វើឱ្យអ្នកសដែរ ដោយអ្នកគ្រាន់តែយកផ្នែកខាងក្នុងរបស់វាទៅបិទមុខអ្នកជារៀងរាល់ថ្ងៃ ដោយមួយថ្ងៃបិទ២ដង អ្នកត្រូវតែព្យាយាមបិទ ព្រោះលទ្ធផលវាគឺយឺតណាស់ បើអ្នកព្យាយាម នោះវានឹងស៕ (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)