​កាលណា​អ្នក​មាន​ការតានតឹង​ក្នុង​ចិត្ត អ្នក​ធ្លាប់​ឮ​ហើយ​ពាក្យ​ដែល​គេ​ណែនាំ​ថា​ឱ្យ​ដកដង្ហើម​ឱ្យ​វែងៗ​ទៅ វា​នឹង​ជួយ​ឱ្យ​ធូរស្រាល​បាន​។​
 

បើ​តាម​លោក Bill Hartman ដែល​ជា​ទីប្រឹក្សា​វេជ្ជសាស្ត្រ​ខាង​កីឡា កាលណា​យើង​ដក​ដង្ហើមចូល យើង​ភ្ញោ​ច​ប្រព័ន្ធ​សាំ​ប៉ា​សេ​ទិច​(sympathetic nervous system)​របស់​ខួរក្បាល​ឱ្យ​ដំណើរការ​ឡើង ជាមួយនឹង​ចង្វាក់បេះដូង​និង​សម្ពាធ​ឈាម​កើនឡើង​។ ហើយ​កាលណា​យើង​ដកដង្ហើម​ចេញ​មក​វិញ យើង​ធ្វើ​ឱ្យ​ប្រព័ន្ធ​ប៉ា​រ៉ា​សាំ​ប៉ា​សេ​ទិច​(parasympathetic nervous system)​ដំណើរការ ជាមួយនឹង​ចង្វាក់បេះដូង​និង​សម្ពាធ​ឈាម​ថយចុះ​។ ដូច្នេះ បើ​យើង​ដកដង្ហើម​យឺតៗ​ដោយ​ប្រមូលផ្តុំ​ទៅលើ​ការដក​ដង្ហើមចេញ យើង​អាច​នឹង​កាត់បន្ថយ​ស្ត្រេសបាន​។​


​ម្យ៉ាងទៀត ការដក​ដង្ហើមវែងៗ​ក៏​អាច​ជួយ​ធ្វើឱ្យ​យើង​ស្រាកស្រាន្ត​ពី​ការតានតឹង​បានដែរ ព្រោះ​វា​ធ្វើឱ្យ​យើង​ប្រមូលផ្តុំ​អារម្មណ៍​មកលើ​រាងកាយ​របស់​យើង មិនមែន​ទៅលើ​កត្តា​ស្ត្រេ​សមក​ពី​ក្រៅ​នោះ​ទេ នេះ​បើ​តាម​លោក​វេជ្ជបណ្ឌិត​ខាង​សួត Christina Vestergaard, M.D. របស់​មន្ទីរពេទ្យ Massachusetts General Hospital ។​


​បន្ថែម​ពីលើ​នោះ​លោក​វេជ្ជបណ្ឌិត Andrew Weil, M.D.​ដែល​ជា​ស្ថាបនិក​នៃ the Arizona Center for Integrative Medicine បានស្នើ​ចេញ​នូវ​វិធី​បំបាត់​ស្ត្រេ​ស​ក្នុងពេល​តែ​២​នា​ទីមួយ ដែល​មានឈ្មោះ​ថា លំ​ហាត់​ដង្ហើម “4-7-8” ៖

  • ​បិទមាត់​ឱ្យ​ជិត រួច​ដក​ដង្ហើមចូល ដោយ​រាប់​ពី​១​ដល់​៤
  • ​រក្សា​ខ្យល់​ទុក​ក្នុង​សួត ដោយ​រាប់​ពី​១​ដល់​៧
  • ​នៅ​ចុងបញ្ចប់ ដកដង្ហើម​ចេញ​មក​វិញ ដោយ​រាប់​ពី​១​ដល់​៨

​អនុវត្ត​ដូចគ្នានេះ​ឱ្យបាន​៣​ដង ដែល​មាន​រយៈពេល​សរុប​មិន​ដល់​២​នាទី​ទេ​។​

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង