ខាងក្រោមនេះ យើងខ្ញុំនឹងបង្ហាញអ្នកពីលាភរបស់ឆ្នាំទាំងឡាយខាងលើនេះ។ តើមានអ្វីខ្លះទៅ?
ឆ្នាំរកា
ផ្ទះដែលមានឆ្នាំរកា ក្នុង៦ខែខាងមុខនេះ នឹងអាចទទួលបានផលទាំងគ្រួសារម៉ង។ ជាពិសេស សំណាងអាក្រក់នឹងរសាត់បាត់អស់ផងដែរ។ ជាហេតុដែលធ្វើឲ្យអ្នករស់នៅប្រកបដោយភាពរីករាយតែម្តង។
ឆ្នាំខាល
ផ្ទះដែលមានឆ្នាំខាល ក្នុងរយៈពេល៦ខែខាងមុខនេះ ការងារនឹងអាចសម្រេចបានច្រើនណាស់។ ជាពិសេស ជីវភាពរស់នៅក៏ប្រែជាល្អទៅៗផងដែរ។ ជាហេតុដែលធ្វើឲ្យអ្នកអាចទិញបានរបស់មានតម្លៃច្រើនណាស់។
ឆ្នាំកុរ
ផ្ទះដែលមានឆ្នាំកុរ ក្នុងកន្លះឆ្នាំខាងមុខនេះ រឿងល្អៗនឹងចូលមកច្រើនជាងគេ។ ជាពិសេស អ្នកក៏អាចជួបនឹងគូរបស់ខ្លួនផងដែរ។ ជាហេតុដែលធ្វើឲ្យអ្នករស់ដោយស្នាមញញឹមរាល់ថ្ងៃតែម្តង៕