ការរាំងរដូវដែលត្រូវបានបង្កឡើងដោយមូលហេតុទូទៅដូចជាការមានផ្ទៃពោះនោះ មិនចាំបាច់ធ្វើការព្យាបាលនោះទេ។
![](https://www.health.com.kh/wp-content/uploads/2022/04/a53f09465cca8b4875a03a072f65e6c51ab4f63a.jpeg)
ក្នុងករណីដទៃទៀត, ការព្យាបាលនឹងអាស្រ័យទៅលើមូលហេតុរបស់វា។ ការព្យាបាលរួមមាន៖
– តមចំណីអាហារ និងធ្វើលំហាត់ប្រាណដើម្បីសម្រកទម្ងន់ (ចំពោះការរាំងរដូវដែលបង្កឡើងដោយការធាត់)
– ញ៉ាំចំណីអាហារដើម្បីអោយឡើងទម្ងន់ (ចំពោះការរាំងរដូវដែលបង្កឡើងដោយការស្រកទម្ងន់)
– សិក្សាពីមធ្យោបាយគ្រប់គ្រងបញ្ហាស្ត្រេស
– ផ្លាស់ប្តូរកម្រិតនៃលំហាត់ប្រាណ
– ព្យាបាលដោយអរម៉ូន
– ធ្វើការវះកាត់
ការរាំងរដូវអាចជាសញ្ញានៃបញ្ហាការមិនចង់ញ៉ាំអាហារ ដែលជាជំងឺនៃការញ៉ាំអាហារធ្ងន់ធ្ងរ។ ប្រសិនបើអ្នក ឬនរណាម្នាក់ដែលមានបញ្ហានេះ, សូមទៅជួបគ្រូពេទ្យភ្លាមៗ។
ខ្ញុំគួរទៅជួបគ្រូពេទ្យនៅពេលណា?
សូមទៅជួបនឹងគ្រូពេទ្យប្រសិនបើអ្នកៈ
– ខកខានក្នុងការមករដូវ
– មានបញ្ហាជាមួយនឹងគំហើញ និងលំនឹង
– បន្តចេញទឹកដោះទោះបីជាអ្នកមិនកូនក៏ដោយ
– មានការដុះរោមខ្លួនខ្លាំង
– មានអាយុលើសពី១៦ឆ្នាំ និងមិនទាន់មានរដូវម្តងសោះ៕