នរណា​ៗ​ក៏​ចង់​ស្គម និង​បាន​រាង​ស្អាត សម្រស់​ស្រស់​ស្អាត មើលទៅ​ក្មេង​ជាង​វ័យ​ដែរ ជា​ពិសេស​យុវវ័យ​តែ​ម្តង ។ ខាងក្រោម​នេះ យើងខ្ញុំ​នឹង​បង្ហាញ​អ្នក ពី​អាហារ​ដែល​ធ្វើ​ឲ្យ​អ្នក​ស្គម​បាន ។ តើ​មាន​អ្វី​ខ្លះទៅ ?

១- អ្នក​អាច​ពិសា​ស្រូវ​សាលី​ជំនួស​បាយ​បាន ព្រោះ​ក្នុង​នោះ​មាន​សារធាតុ​ដែល​អាច​ជួយ​ធ្វើ​ឲ្យ​អ្នក​ស្គម​បាន ។ ជា​ពិសេស ក្រោយ​ពេល​ដែល​អ្នក​បរិភោគ​រួច អ្នក​នឹង​មាន​អារម្មណ៍​ឆ្អែត ក្នុង​រយៈពេល​យូរ ។ ដូចនេះ អ្នក​នឹង​មិន​ងាយ​ឃ្លាន ហើយ​ពិសា​អ្វី​ផ្តេសផ្តាស​ធ្វើ​ឲ្យ​ធាត់​ឡើយ ។

២- នៅ​ក្នុង​ដំឡូង​ផ្អែម ក៏​មាន​ផ្ទុក​សារធាតុ​ដែល​ធ្វើ​ឲ្យ​អ្នក​ញ៉ាំ​រួច​មាន​រាង​ស្អាត​ដែរ ដោយ​អាច​ជួយ​បញ្ចុះ​កាឡូរី​ក្នុង​រាង​កាយ​អ្នក ធ្វើ​ឲ្យ​អ្នក​ស្គម​បាន​យ៉ាង​ងាយ​ជាទី​បំផុត ។

៣ – អ្នក​គួរតែ​បរិភោគ​បន្លែ និង​ផ្លែ​ឈើ​ឲ្យ​បាន​ច្រើន ព្រោះ​វា​អាច​ធ្វើ​ឲ្យ​អ្នកមាន​អារម្មណ៍​ឆ្អែត​ក្នុង​រយៈពេល​វែង ។ ប៉ុន្តែ​អ្នក​គួរតែ​ចៀស​ពី​ការ​ញ៉ាំ​ទំពាំងបាយជូរ ធុ​រ៉េ​ន ព្រមទាំង​ស្វាយ ព្រោះ​ផ្លែ​ឈើ​ទាំងនេះ មាន​ផ្ទុក​ជាតិ​ស្ករ​ខ្ពស់ ធ្វើ​ឲ្យ​អ្នក​ធាត់​មិន​ស្គម​ទេ ។

៤ – ពពួក​សណ្តែក ដូច​ជា សណ្តែកខ្មៅ សណ្តែកខៀវ និង​សណ្តែកក្រហម អ្នក​គួរតែ​បរិភោគ​ឲ្យ​បាន​ច្រើន ព្រោះ​សណ្តែក​ទាំងនេះ មិន​ត្រឹមតែ​មិន​ធ្វើ​ឲ្យ​អ្នក​ធាត់​ទេ ថែម​ទាំង​អាច​ធ្វើ​ឲ្យ​អ្នក​ស្គម​បាន​យ៉ាង​ងាយ​៕

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង